រឿងបួនយ៉ាងដែល​ប្រិយមិត្តមិន​ដឹង​អំពី Manchester United សប្ដាហ៍​នេះ

ជាវានិ
ការផ្សាយពាណិជ្ជកម្ម

ពិនិត្យមើលព័ត៌មានវិលជុំប្រចាំថ្ងៃរបស់ របស់  Knongsrok.com បង្ហាញអំពី​រឿង​រ៉ាវមួយចំនួន​ដែល​ប្រិយមិត្ត​មិន​ដឹង​អំពី Man Utd ដែល​កើតឡើង​ក្នុង​សប្ដាហ៍នេះ៖

-អ្នក​ចាំ​ទី​ដៃ​ទី​មួយមិន​ទាន់​សម្រេ៣ច​ឲ្យ​ច្បាស់​នៅ​ឡើយ​ទេ៖

ការផ្សាយពាណិជ្ជកម្ម
Skysports De Gea David De Gea_4277878
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

លោក Ole Gunnar Solskjaer មិនទាន់សម្រេចចិត្តថានរណានឹងក្លាយជាអ្នកចាំទីជម្រើសដំបូងរបស់គាត់សម្រាប់យុទ្ធនាការនៅសល់នៃរដូវកាល ២០២០/២១ ។ គ្រូបង្វឹកសញ្ជាតិន័រវេសរូបនេះបាននិយាយនៅមុន​ការ​ប្រកួតជាមួយ Granada យប់នេះថា “ខ្ញុំពិតជាមានផាសុខភាពក្នុងការលេងជាមួយ David ឬ Dean ហើយខ្ញុំពិតជារីករាយដែលពួកគេទាំងពីររីករាយក្នុងការធ្វើជាកីឡាករបម្រុង។ ”

-Boca ស្វែងរកមធ្យោបាយដើម្បីផ្ដល់ប្រាក់ខែឲ្យ Cavani

ការផ្សាយពាណិជ្ជកម្ម
0_JS232006031
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

Boca Juniors សង្ឃឹមថាក្លឹប Juventus សង់លុយមក​ខ្លួនពេលពួក​គេទិញ Rodrigo Bentancur យក​ទៅ​កាល​ពី​រដូវ​កាល​មុនៗ នឹងអនុញ្ញាត​ឱ្យពួកគេចុះហត្ថលេខាលើ Edinson Cavani ។ យោងតាមសារព័ត៌មាន TNT Sports បានឱ្យដឹងថាក្លិបយក្សនៅក្របខណ្ឌ Serie A មិនទាន់ទូទាត់ប្រាក់សម្រាប់ការផ្ទេរនៅឆ្នាំ ២០១៧ ពេញលេញនៅឡើយទេ ហើយ Boca ចង់ប្រើប្រាក់សំណងរបស់ Juventus នេះ ដើម្បីទូទាត់លើប្រាក់ឈ្នួលរបស់ Cavani ។

De Gea ពិភាក្សាលក្ខខណ្ឌជាមួយ PSG

ការផ្សាយពាណិជ្ជកម្ម
David_de_gea_2020_21_man_utd
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ដូចដែលបានរាយការណ៍ដោយ Le10 Sport ដែលជាសារព័ត៌មានបារាំងមិនសូវគួរឱ្យទុកចិត្ត Paris Saint-Germain ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាជាមួយ David De Gea នៅរដូវក្តៅនេះ។ ក្លិបយក្ស Ligue 1 ត្រូវបានគេជឿជាក់ថាបានចាប់ផ្តើមពិភាក្សាលក្ខខណ្ឌជាមួយអ្នកចាំទីអេស្ប៉ាញរូបនេះហើយុ។

Zidane Iqbal ចុះកុងត្រាថ្មីជាមួយបិសាចក្រហម

ការផ្សាយពាណិជ្ជកម្ម
NINTCHDBPICT000646024600 1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

យុវជនវ័យជំទង់ Manchester United កីឡាករ Zidane Iqbal ដែលជាយុវជនមានទេពកោសល្យបានចុះកុងត្រាថ្មីជាមួយក្លឹបដោយ​ជោគជ័យហើយ។ ខ្សែបម្រើប្រយុទ្ធវ័យ ១៧ ឆ្នាំរូបនេះបានលេងឱ្យក្រុមអាយុក្រោម ១៨ ឆ្នាំនេះប៉ុន្តែពេលនេះគាត់មានបញ្ហារបួស៕

ការផ្សាយពាណិជ្ជកម្ម