ប្រវែងកូនដៃពិតជាអាចបង្ហាញពីចរិតលក្ខណៈ អារម្មណ៍ និងអាចត្រូវបានប្រើដើម្បីកំណត់ចរិតរបស់នរណាម្នាក់ផងដែរ។
ចូរមើលកូនដៃរបស់អ្នក។ ពួកគេនឹងបង្ហាញអ្វីៗគ្រប់យ៉ាងដែលអ្នកចង់ដឹងអំពីបុគ្គលិកលក្ខណៈរបស់អ្នក។ ផ្តោតលើប្រវែងនៃកូនដៃរបស់អ្នក ធៀបទឹកនឹងម្រាមដៃនាង។ តើអ្នកស្ថិតនៅក្រុម ក ខ ឬ គ?
ការធ្វើតេស្តនេះអាចមានភាពត្រឹមត្រូវក្នុងការវាយតម្លៃបុគ្គលិកលក្ខណៈរបស់នរណាម្នាក់។
១. ក្រុម ក

មនុស្សដែលមិនម្រៀបដៃកូនបែបនេះ មិនងាយនឹងបង្ហាញពីអារម្មណ៍របស់ពួកគេទេ ហើយពួកគេក៏មនុស្សជាដែលមានចិត្តល្អ។ ការបង្ហាញពីអារម្មណ៍របស់ពួកគេ គឺពិបាក ហើយពួកគេនឹងជ្រើសរើសដោយមិនបង្ហាញនោះទេ។ ពួកគេមើលទៅដូចជាបុគ្គលរឹងមាំ និងឯករាជ្យ ហើយស្អប់បំផុតការកុហក និងលាក់ពុត។
បើបានរស់នៅជិតពួកគេ គឺមានភាពងាយស្រួល ព្រោះពួកគេស្មោះត្រង់ ហើយហ៊ានលះបស់ដើម្បីមនុស្សជាទីស្រឡាញ់របស់ពួកគេ។ ពិតណាស់ ពួកគេក៏មានការរំពឹងចំពោះភាពស្មោះត្រង់ និងភាពឯករាជ្យផងដែរពីអ្នកដទៃ។
ពេលខ្លះ ពួកគេអាចដឹង និងត្រៀមខ្លួនជាមុន ជាពិសេសនៅពេលជួបជាមួយមនុស្សមិនដែលស្គាល់។ ភាពក្រអឺតក្រទម និងធម្មជាតិប្លែកៗរបស់ពួកគេ នឹងបដិសេធមនុស្សចម្លែក ប៉ុន្តែនេះគ្រាន់តែជាវិធីដោះស្រាយចំពោះអ្វីដែលគេមិនចូលចិត្តប៉ុណ្ណោះ។
មនុស្សបែបនេះមានចិត្តកក់ក្តៅ និងរីករាយនឹងការជួបជុំជាមួយមនុស្សជាទីស្រឡាញ់របស់ពួកគេ។ ពួកគេនាំជីវិតឱ្យមានភាពស្រស់ស្រាយ ហើយចេះធ្វើឱ្យមនុស្សជុំវិញខ្លួនសើចច្រើន។
២. ក្រុម ខ

ភាពស្មោះត្រង់ គឺជាឈ្មោះទីពីររបស់ពួកគេ។ មនុស្សបែបនេះតែងតែដាក់មនុស្សជាទីស្រឡាញ់របស់ពួកគេមុនអ្វីៗផ្សេងទាំងអស់។ ពួកគេផ្តល់សេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ជាច្រើន។ ប៉ុន្តែពួកគេក៏ខ្លាចការខកចិត្តផងដែរ។ នោះហើយជាមូលហេតុដែលពួកគេ តែងតែគិតពីរដងមុនពេលធ្វើអ្វីមួយចំពោះអ្នកដទៃ។ ពួកគេធ្វើឱ្យអ្នកនៅជិតខ្លួនមើលទៅដូចជាមិនត្រូវការធ្វើឱ្យគេរីករាយអញ្ចឹង ប៉ុន្តែក្នុងចិត្តគាត់ពិតជាត្រូវការអ្នកយល់ចិត្តជាខ្លាំង។
ការប្តេជ្ញាចិត្ត គឺសំខាន់ណាស់។ ពួកគេតែងតែធ្វើឱ្យអស់ពីសមត្ថភាពរបស់គេ មិនថាអាជីព ការអប់រំ គ្រួសារ ឬ មិត្តភក្តិ។ ការលះបង់នេះនឹងជួយឱ្យពួកគេបង្វែររាល់ផែនការទាំងអស់ទៅជាគម្រោងពិត។ វាផ្តោតលើការខិតខំ និងការតស៊ូរបស់ពួកគេ។
ធម្មជាតិស្ងប់ស្ងាត់របស់ពួកគេ គឺធ្វើឱ្យអ្នកដទៃចាប់អារម្មណ៍ ហើយពួកគេជៀសវាងការប្រឈមមុខដាក់គ្នា ឬ ឈ្លោះគ្នា។ ពួកគេនឹងមិនស្រួលទេក្នុងអំឡុងពេលមានស្ថានភាពតានតឹង ប៉ុន្តែពួកគេនៅតែអាចរក្សាភាពស្ងប់ស្ងាត់ សូម្បីតែក្នុងពេលស្ថានភាពនោះផ្ទុះឡើង។
៣. ក្រុម គ

ពួកគេមានសុទិដ្ឋិនិយខ្ពស់ និងមិនចូលចិត្តសោះឡើយចំពោះភាពអវិជ្ជមាន។ ពួកគេមិនចងគំនុំទេ ហើយអាចអត់ទោសអោយដោយគ្មានបញ្ហា។ ដួងចិត្តរបស់ពួកគេ គឺបរិសុទ្ធហើយគ្មានកន្លែងសម្រាប់ភាពអវិជ្ជមានឡើយ។ ប៉ុន្តែពេលខ្លះ ពួកគេពិតជាមានតំរូវការខ្ពស់ ហើយឥរិយាបនៃការឈរនៅកណ្តាល អាចធ្វើអោយគូប្រជែងរបស់ពួកគេយល់ច្រឡំ។ រឿងនេះកើតឡើងរាល់ពេលដែលពួកគេត្រូវ ១០០% អំពីរឿងអ្វីមួយ។ ពួកគេនឹងសុំទោស នៅពេលដែលអ្វីៗពិតជាលំបាកខ្លាំង។
មនុស្សប្រភេទនេះដឹងកន្លែងដែលពួកគេឈរជាមួយអ្នកដទៃ។ ពួកគេឱ្យតម្លៃទៅលើទស្សនៈ និងអារម្មណ៍របស់អ្នកដទៃ។ ជាការប្រសើរណាស់ ពួកគេរក្សាអារម្មណ៍របស់ពួកគេទុកក្នុងខ្លួនឯង មិនសូវបង្ហាញអ្នកដទៃទេ។
ពួកគេកោតសរសើរចំពោះភាពស្និទ្ធស្នាល និងសុវត្ថិភាព។ អ្នកដែលមិនស្គាល់ធ្វើឱ្យពួកគេភ័យខ្លាច ហើយពួកគេនឹងជៀសវាងវាដោយមិនគិតច្រើនឡើយ។ អ្នកជំនាញណែនាំឱ្យពួកគេចាកចេញ ពីសុខសាន្តរបស់ពួកគេ ដើម្បីទទួលបាននូវបទពិសោធន៍ និងដំណើរផ្សងព្រេងថ្មីៗ។
ប្រភព៖ www.huffpost.com

