ការរៀបការត្រូវបង្កើតគ្រួសារមួយជារបស់ខ្លួន វាមិនមែនជារឿងងាយនោះទេ ដូច្នេះអ្នកត្រូវគិតដល់ចំណុចទាំងនេះ

P=84045
ការផ្សាយពាណិជ្ជកម្ម

មុននឹងសម្រេចចិត្តថារៀបការ គឺត្រូវតែគិត ហើយប្រាកដក្នុងចិត្តខ្លួនឯង ថាខ្លួនមានទំនួលខុសត្រូវហើយឬនៅ …?

– ត្រូវចេះសម្របខ្លួន ដើម្បីឱ្យចុះសម្រុងនឹងគូជីវិតរបស់អ្នក ។

ការផ្សាយពាណិជ្ជកម្ម

– ត្រូវចេះផ្ដល់ឱ្យ ហើយក៏ត្រូវតែចេះលះបង់ ក្នុងភាពជាសមាជិកម្នាក់ក្នុងគ្រួសារថ្មី ។

ជីវិតប្ដីប្រពន្ធ មិនមែនដូចជាជីវិតកាលពីមុន ដែលអ្នកនៅម្នាក់ឯងនោះទេ។ មានគេ គឺអ្នកត្រូវគិតពីគេ កុំគិតតែពីខ្លួនឯងពេក ។

ការផ្សាយពាណិជ្ជកម្ម

នៅក្នុងគ្រួសារមួយ គឺត្រូវប្រឈមមុខគ្រប់ស្ថានការណ៍ ត្រូវដោះស្រាយគ្រប់បញ្ហា ក៏ត្រូវតែមានទំនួលខុសត្រូវ គ្រប់កិច្ចការទាំងឡាយផងដែរ។

71ebcf8a28412aafbf297fa881e248e2

ការផ្សាយពាណិជ្ជកម្ម

បើនៅមិនទាន់លះបង់ភាពអាត្មានិយមបានទេ កុំទាន់អាលចង់មានគ្រួសារថ្មីអី។ បើត្រឹមតែរៀបការ គឺវាអាចនឹងសប្បាយណាស់ ព្រោះវាជាថ្ងៃដែលមានន័យបំផុតក្នុងជីវិតមនុស្សម្នាក់ៗ ដែលបានស្លៀកពាក់នូវឈុតសិរីមង្គល។ តែត្រូវតែដឹងឱ្យច្បាស់ថា ជីវិតបន្ទាប់ពីថ្ងៃការ គឺត្រូវមានទំនួលខុសត្រូវជាច្រើនដែលត្រូវរ៉ាប់រង។ មិនមែនរ៉ាប់រង ទទួលខុសត្រូវ ត្រឹមតែមួយថ្ងៃ មួយខែ ឬមួយឆ្នាំនោះទេ តែមួយជីវិត រហូតដល់ មានកូនមានចៅ ក៏នៅតែត្រូវទទួលខុសត្រូវកាន់តែធំ។

ជីវិតគូ គឺជាជីវិតដែលត្រូវតស៊ូ ប្ដេជ្ញា ក្នុងការរស់នៅ ឱ្យត្រូវស៊ីសង្វាក់ ទុកដាក់ រៀបចំ ផ្សែផ្សំ រួមគ្នា … ។

ការផ្សាយពាណិជ្ជកម្ម

293cb31e2e56ba74376d322545eba9c7

បើគិតឱ្យវែងឆ្ងាយ វាអាចពិតជាពិបាកខ្លាំងណាស់ ក្នុងការប្រើប្រាស់ជីវិតរួមគ្នាជាមួយមនុស្សម្នាក់ តែបើយើងបានគិត ហើយដាក់ចិត្តរួចរាល់ហើយថា នឹងព្រមរួមរស់ជាមួយមនុស្សម្នាក់នោះ រហូតដល់ជីវិតចុងក្រោយ ទោះពិបាកវេទនាប៉ុនណា ក៏អ្នកត្រូវតែបន្ត មិនអាចប្រកែក ឬមានចិត្តស្ដាយក្រោយបានឡើយ ព្រោះមុននឹងរៀបការ គិតថា អ្នកបានគិតល្អិតល្អន់ មុននឹងសម្រេចចិត្តទទួលយកថ្ងៃមង្គលនោះ ។

ការផ្សាយពាណិជ្ជកម្ម

ដូចនេះ មុននឹងសម្រេចចិត្តរៀបការ ត្រូវតែប្រាកដចិត្តថា ខ្លួនអាចទទួលយកគ្រប់យ៉ាង ដែលនឹងត្រូវកើតឡើងនៅក្នុងជីវិតគូរបស់អ្នក ហើយត្រូវតែជឿជាក់ថា អ្នកអាចសម្របខ្លួនទៅតាមបុគ្គលម្នាក់ ដែលអ្នកបានជ្រើសរើសជាគូជីវិត។

E623ea1f109f0d3bcdad48f90d9f370f

ការផ្សាយពាណិជ្ជកម្ម

រស់នៅជាមួយគ្នា រឿងសំខាន់ គឺការចេះគោរពគ្នា ចេះឱ្យតម្លៃនៃដៃគូអ្នក ចេះថែរក្សា ការពារ សម្របតាមគ្នាទៅវិញទៅមក ភក្ដីភាព ការហ៊ានប្រឈមមុខ ការចេះរៀបចំទុកដាក់ និងមានរឿងជាច្រើនទៀតដែលអ្នកគួរតែដឹង។

អ្នកបានត្រៀមខ្លួនហើយឬនៅ ដែលត្រូវចូលរោងមង្គល ឈ្វេងយល់ជីវិតគ្រួសារថ្មី ?

ការផ្សាយពាណិជ្ជកម្ម

បានគិតច្បាស់ហើយឬនៅ ប្រាកដចិត្តទេ ថាព្រមទទួលយកគេជាគូ រួមរស់ជាមួយគ្នាអស់មួយជីវិត ?

ហ៊ានលះបង់ ហ៊ានទទួលយកគ្រប់យ៉ាងដែលនឹងកើតឡើងដែរឬទេ?

ការផ្សាយពាណិជ្ជកម្ម

គិតឱ្យច្បាស់ ឈ្វេងយល់ឱ្យបានច្រើន ដើម្បីកុំឱ្យស្ដាយក្រោយ បន្ទាប់ពីថ្ងៃមង្គលបានបញ្ចប់ …៕

B250ff5c8aed45fd80e6e7e78d75892d

អត្ថបទ ៖ Knongsrok / ក្នុងស្រុកសូមរក្សាសិទ្ធិ

ការផ្សាយពាណិជ្ជកម្ម