គ្មាននរណាម្នាក់ ចង់បែកបាក់ ឬលែងលះគ្នានោះឡើយ តែបើដល់ពេលដែលទ្រាំលែងបានហើយ តើនៅបន្តធ្វើអ្វីទៀត?

KNONGSROK
ការផ្សាយពាណិជ្ជកម្ម

ការដែលមនុស្សអាចរួមរស់ជាមួយគ្នាដល់ចាស់រៀងៗខ្លួន មិនមែនព្រោះតែពួកគេស្រឡាញ់គ្នាខ្លាំង ឬក៏មិនធ្លាប់ឈ្លោះ ខឹង រករឿង ឬមានបញ្ហាទាស់ទែងគ្នានោះទេ តែអ្វីដែលសំខាន់ គឺម្នាក់ៗចេះអត់ឱន អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ពេលខុសចេះកែប្រែ ហើយចេះស្ដាប់គ្នា គោរពគ្នា ជាពិសេសគឺ មានភាពស្មោះត្រង់ចំពោះគ្នា គ្មានការកុហក លាក់បាំង ឬលួចលាក់ក្បត់គ្នាពីក្រោយខ្នង។

ប៉ុន្តែ ប្រសិនបើទំនាក់ទំនងដែលគ្មានភាពច្បាស់លាស់ មិនដែលយល់អំពីគ្នា តែងតែក្បត់គ្នា ធ្វើបាបផ្លូវកាយ បំផ្លាញទំនុកចិត្ត និងមិនដែលចង់កែប្រែដើម្បីគ្នាសោះ …

ការផ្សាយពាណិជ្ជកម្ម

– កុំថាឡើយស្រឡាញ់គ្នា ៥ឆ្នាំ ១០ឆ្នាំ ម៉េចបានបែកគ្នា?
– ភ្ជាប់ពាក្យនឹងគ្នាហើយ ម៉េចបានផ្ដាច់ពាក្យវិញ?
– ទោះចង់រៀបការនឹងគ្នា រស់នៅជាមួយគ្នា ១០ឆ្នាំ ២០ឆ្នាំ មានកូនពេញផ្ទះ ចង់មានដល់ទៅចៅពេញកន្ទេលក៏ដោយ តែចុងក្រោយ ក៏នៅតែមានការលែងលះគ្នា …!

Divorce Concept With Broken Ring_23 2148594527

ការផ្សាយពាណិជ្ជកម្ម

សួរថា បញ្ហាមកពីអ្វី?

– គឺមកពីរស់នៅមិនចុះសម្រុងគ្នា
– ចរិតមនុស្សមិនកែ នៅតែចង់សប្បាយ មិនគិតគូរគ្រួសារ
– ស្រី ស្រា ល្បែង ពាលា ចរិតថោកមិនកែ
– ធ្វើបាបចិត្តគ្នា មើលងាយគ្នា វាយដំ ច្រំធាក់ ជេរប្រមាថគ្នា …!

ការផ្សាយពាណិជ្ជកម្ម

Divorce Illustration Concept_52683 41232

ហើយក៏កុំសួរថា ម៉េចបានច្រើនឆ្នាំមកនេះទ្រាំបាន? ហេតុផលនៃការទ្រាំវាមានច្រើន

ការផ្សាយពាណិជ្ជកម្ម

– មិនព្រមផ្ដាច់ពាក្យ ព្រោះគិតថា ការហើយគេនឹងកែ
– រៀបការហើយ ថ្មីៗមិនព្រមលែង ព្រោះគិតថា មានកូនគេនឹងកែ
– ដល់ពេលមានកូនមិនព្រមលែង ព្រោះអាណិតកូន មិនចង់ឱ្យកូនកំព្រាម៉ែកំព្រាឪ មានឈ្មោះម៉ែឪលែងលះគ្នា
តែដល់ពេលមួយដែលដាច់ចិត្តបង្ហាញ និងផ្ដាច់ទំនាក់ទំនង ហើយលែងគ្នាជាបើកចំហរ វាក៏ព្រោះតែទ្រាំបន្តលែងបាន មិនចង់ឱ្យជីវិតចុងក្រោយរបស់ខ្លួនឯង ត្រូវនៅជាប់ជំពាក់កម្មជាមួយនឹងមនុស្សមិនកំណើតបែបហ្នឹងទៀត …!!!

Divorce Illustration Concept_23 2148599039

ការផ្សាយពាណិជ្ជកម្ម
Istockphoto 951046822 612x612
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

#ក្នុងចិត្ត #មនុស្សចុងក្រោយ #sadlife #Knongsrok #L1_219
ក្នុងស្រុកសូមរក្សាសិទ្ធិ