បើបែកគ្នាព្រោះតែឈ្លោះទាស់ ឬមានម្ខាងណាក្បត់ វាឈឺមិនស្មើនឹងបែកគ្នាទាំងនៅស្រឡាញ់ បែកដោយស្ងៀមស្ងាត់

KNONGSROK
ការផ្សាយពាណិជ្ជកម្ម

មនុស្សពីរនាក់ដែលបានដាក់ចិត្តស្រឡាញ់គ្នា ហើយក៏ដើរដល់ចំណុចមួយដែលមិនអាចបន្តទៀតបាន ព្រោះតែអស់ចិត្ត ឬព្រោះតែមានម្ខាងណាលួចក្បត់ក្រោយខ្នងទៅទាក់ទងអ្នកថ្មី វាជារឿងមួយដែលធ្វើឱ្យឈឺចាប់ខ្លាំង ព្រោះមិននឹកស្មានថា គេអាចនឹងក្បត់យើងបែបនេះ។

ប៉ុន្តែក៏មានទំនាក់ទំនងមួយផ្សេងទៀតដែលត្រូវមកបែកបាក់ ព្រាត់ប្រាស់គ្នាទាំងចិត្តនៅស្រឡាញ់ បែកទាំងមិនដឹងពីមូលហេតុនេះការបែក បែកដោយមានម្ខាងស្ងៀមស្ងាត់មិនប្រាប់ថាព្រោះមានរឿងអ្វី ការបែកគ្នាមួយនេះ វាឈឺជាងអ្វីទៅទៀត។

ការផ្សាយពាណិជ្ជកម្ម

គ្មាននរណាម្នាក់ចង់បែកពីមនុស្សដែលខ្លួនស្រឡាញ់នោះឡើយ តែបើដល់ពេលបែកហើយក៏មិនអាចឃាត់បានដែរ តែបើឱ្យបែកទាំងមិនដឹងអ្វីសោះ បែកយ៉ាងស្ងៀមស្ងាត់ បែកទាំងនៅចិត្តស្រឡាញ់ សួរថា តើមានអ្នកណាអាចទ្រាំ និងទទួលយកបានទៅ? វាពិតជាឈឺចាប់ខ្លាំងពេកហើយ។

Tinh Yeu Bi Ai Nhat La Khi Phai Ket Thuc Trong Su Im Lang 73e4b7

ការផ្សាយពាណិជ្ជកម្ម

យ៉ាងណា ខាងក្រោមនេះ ក៏ជាចំណុចមួយចំនួន ដែលបង្ហាញពីស្នេហាដែលបានបែកគ្នាដោយស្ងៀមស្ងាត់បំផុត ៖

១. ស្នេហាបានក្លាយជាទម្លាប់

ការផ្សាយពាណិជ្ជកម្ម

មនុស្សខ្លះតាមពិតទៅគឺគេបានអស់ចិត្តពីគ្នាទៅហើយ ការរក្សាទំនាក់ទំនងមួយឱ្យនៅដូចធម្មតានោះ ក៏ព្រោះតែវាគឺជាទម្លាប់របស់មនុស្សពីរនាក់តែប៉ុណ្ណោះ ដែលត្រូវសម្ដែងធ្វើជានៅទាក់ទងគ្នា ជាពិសេសគឺ ប្ដីប្រពន្ធ ដែលបានរសាត់ចិត្ត អស់អារម្មណ៍ចំពោះគ្នា តែមិននិយាយពាក្យថាបែក អាចព្រោះតែវាជាទម្លាប់ ឬព្រោះតែមានចំណុចអ្វីមួយផ្សេងទៀត។

២. ស្នេហាយូរពេកនឹងរសាត់បន្តិចម្តងៗ

ការផ្សាយពាណិជ្ជកម្ម

Tinh Yeu Bi Ai Nhat La Khi Phai Ket Thuc Trong Su Im Lang 76b7b4

អ្នកខ្លះទាក់ទងគ្នាកាន់តែយូរ គឺកាន់តែស្រឡាញ់គ្នាលើសដើម តែចំពោះដៃគូខ្លះវិញ ក្បែរគ្នាកាន់តែយូរ ក៏កាន់តែលែងមានអារម្មណ៍ចំពោះគ្នា លែងសូម្បីតែអារម្មណ៍ដែលរំភើបពេលបាននៅក្បែរគ្នា។ វាគឺជាការបញ្ជាក់មួយថា ស្នេហានេះបានចប់បាត់ទៅហើយ លែងខ្វល់ លែងយកចិត្តទុកដាក់ ម្ខាងន៉លែងមានអារម្មណ៍អ្វីទាំងអស់ ទាំងដែលមានម្ខាងទៀតមិនដឹងថា តើបញ្ហាមកពីអ្វី?

ការផ្សាយពាណិជ្ជកម្ម

៣. លែងមានអារម្មណ៍ចង់ឈ្លោះគ្នា

Tinh Yeu Bi Ai Nhat La Khi Phai Ket Thuc Trong Su Im Lang 19217c

ការផ្សាយពាណិជ្ជកម្ម

ការដែលមនុស្សពីរនាក់នៅទាក់ទងគ្នា តែមិនមានពាក្យឈ្លោះទាស់គ្នាសោះ អ្នកផ្សេងប្រហែលជាគិតថា អ្នកទាំងពីរស្រឡាញ់គ្នាខ្លាំង តែផ្ទុយទៅវិញ ការពិតទៅមនុស្សពីរនាក់នេះមិនមានអារម្មណ៍សំខាន់ ឬយកចិត្តទុកដាក់ចំពោះគ្នានោះឡើយ ព្រោះតែហេតុនេះហើយ ធ្វើឱ្យពួកគេស្ថិតក្នុងទំនាក់ទំនងមួយដែលពិបាកនឹងស្រាយបំផុត ចង់បែក តែមិនបែក បន្ត តែគ្មានលទ្ធផលល្អ សួរថាការនៅរក្សាទំនាក់ទំនងបែបហ្នឹងវាមានន័យអ្វី គឺមានតែអារម្មណ៍មិនដាច់ស្រឡះរវាងគ្នាតែប៉ុណ្ណោះ៕

អត្ថបទ ៖ មនុស្សចុងក្រោយ / ក្នុងស្រុករក្សាសិទ្ធិ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម