ការគោរព និងទំនុកចិត្ត ជាគ្រឹះដ៏សំខាន់សម្រាប់ជីវិតគូ បើមានពីរចំណុចនេះជាគោល ធានាថានឹងមិនងាយឈ្លោះទាស់គ្នាឡើយ!

KNONGSROK
ការផ្សាយពាណិជ្ជកម្ម

ស្រឡាញ់គ្នាជាង៥ឆ្នាំហើយ មិនដែលឈ្លោះទាស់គ្នាព្រោះតែរឿងលេងហ្វេសប៊ុគ ឬលេងហ្គេម ឬទំនាក់ទំនងជាមួយអ្នកណានោះទេ។

– គាត់មាន Mail & password របស់ខ្ញុំ ខ្ញុំមាន Mail & password របស់គាត់ដូចគ្នា មិនថាជា FB, IG, Line, ឬអ្វីផ្សេង សូម្បីតែគណនីធនាគារក៏យើងប្រើរួមគ្នាដែរ តែអ្វីដែលសំខាន់ យើងគោរពចំពោះគ្នា មិនដែលបំពានខ្សែបន្ទាត់ ឬសិទ្ធសេរីភាពគ្នាទេ … ទោះមាន Mail & password តែក៏មិនដែលនឹង លួចចូលមើលដែរ ព្រោះការងារខ្ញុំ និងការងារគាត់ផ្សេងគ្នា ម្យ៉ាងទៀត គាត់ធ្លាប់និយាយថា ការងារខ្ញុំសំខាន់ មានរបាយការណ៍ផ្សេងៗ អ៊ីចឹងហើយមិនអាចប៉ះពាល់ផ្ដេសផ្ដាសបានទេ។

ការផ្សាយពាណិជ្ជកម្ម

– មិនថាគាត់ទាក់ទង រាប់អានមិត្តភក្តិណា ក៏ខ្ញុំមិនដែលរារាំង ឬហាមឃាត់ ខ្ញុំក៏ដូចគ្នា មិត្តគាត់ដូចមិត្តខ្ញុំ មិត្តខ្ញុំដូចមិត្តគាត់ ទៅណាមកណា ជាមួយអ្នកនាយើងប្រាប់គ្នាឱ្យដឹងអ៊ីចឹងហើយក៏មិនបាច់ត្រូវទៅសង្ស័យ ឬខឹង អន់ចិត្តនឹងគ្នាដែរ ព្រោះយើងសុទ្ធតែស្គាល់មិត្តភក្តិគ្នាច្បាស់ទាំងសងខាង។

2021 01 07 22.22.34

ការផ្សាយពាណិជ្ជកម្ម

– សូម្បីតែលេងក្នុងបណ្ដាញសង្គមហ្វេសប៊ុគ ឬ IG មិនចេះប្រចណ្ឌដោយគ្រាន់តែ LIke Comment នោះទេ ព្រោះវាគ្រាន់តែជាការកម្សាន្តរវាងយើងទាំងពីរ ម្យ៉ាង វាជាការលេងបែបធម្មតាជាមិត្ត មិនបានទៅញ៉ែប៉ប្រែជាមួយអ្នកផ្សេងឡើយ។

– លេងហ្គេម ក៏មិនដែលហាមឃាត់គ្នាដែរ ព្រោះយើងមានម៉ោងលេង ពេលលេងក៏លេង ពេលសម្រាកក៏សម្រាក អ្វីសំខាន់យើងបែងចែកពេលវេលាជាមួយគ្នាច្បាស់ មិនអាចព្រោះតែងប់ងល់នឹងហ្គេមក៏ទុកគ្នាចោលនោះទេ ហ្គេមចាញ់ក៏ចាញ់ទៅ តែស្នេហាបើចាញ់នឹងត្រូវបាត់បង់មិនខាន។

ការផ្សាយពាណិជ្ជកម្ម

– មិនដែលប្រកែកគ្នាខ្លាំងៗ និយាយរួមកម្រប្រកែកគ្នាណាស់ ព្រោះអ្វីក៏ដោយ យើងតែងតែពិភាក្សាគ្នាជានិច្ច និយាយគ្នាច្បាស់លាស់ សួរនាំ សុំយោបល់ ដូច្នេះវាមិនមានអ្វីដែលត្រូវទៅឈ្លោះទាស់គ្នាទេ ព្រោះយើងល្ងង់ដូចគ្នា អ៊ីចឹងត្រូវចេះសួរគ្នា ពិភាក្សាគ្នាដើម្បីរកដំណោះស្រាយដែលល្អ។

2021 01 07 22.22.43

ការផ្សាយពាណិជ្ជកម្ម

ទំនាក់ទំនងបែបណា គឺអាស្រ័យលើចរិត ការគិត ចិត្តគំនិត និងការប្រព្រឹត្តិខ្លួនរបស់យើងទាំងពីរនាក់ ការដែលឈ្លោះ ព្រោះតែមិនដែលយល់ពីគ្នា មិនចេះជឿជាក់ ទុកចិត្តគ្នា ចេះតែសង្ស័យនឹងគ្នា បែបហ្នឹង បើមិនឈ្លោះគ្នាទើបចម្លែក។

មនុស្សពីរនាក់ស្រឡាញ់គ្នា បើចេះតែលាក់បាំងគ្នា ទោះរឿងតែមួយក៏ដោយ ក៏វាបង្កើតឱ្យមានការសង្ស័យចំពោះគ្នាដែរ ដូច្នេះកុំលាក់គ្នាអី ធ្វើអ្វីត្រូវចេះយល់​ និងខ្លាចចិត្តគ្នា គោរពចំពោះគ្នា។

ការផ្សាយពាណិជ្ជកម្ម

លើសពីនេះ ម្នាក់ៗសុទ្ធតែធំដឹងក្ដី ចេះគិតច្រើនហើយ កុំចេះតែខឹង ងរងក់ រករឿងឈ្លោះគ្នាដោយគ្មានមូលហេតុ កុំចេះតែប្រកែកគ្នាយកតែឈ្នះ ការចាញ់ឈ្នះគ្នាចំពោះរឿងស្នេហាវាមិនអាចបានពានរង្វាន់ ឬបណ្ណសរសើរនោះទេ៕

2021 01 07 22.22.47

ការផ្សាយពាណិជ្ជកម្ម

អត្ថបទ ៖ មនុស្សចុងក្រោយ / ក្នុងស្រុករក្សាសិទ្ធិ

ការផ្សាយពាណិជ្ជកម្ម