កីឡដ្ឋាន Sultan Ibrahim Stadium របស់​ក្លិបយក្សម៉ាឡេស៊ីJDTឈ្នះឆ្នោតជាកីឡដ្ឋានល្អជាងគេប្រចាំឆ្នាំ២០២០

The Sultan Ibrahim Stadium
ការផ្សាយពាណិជ្ជកម្ម

ដូចអ្នកទាំងអស់គ្នាដឹងហើយថាគេហទំព័រ StadiumDB.com បានចុះបញ្ជីកីឡដ្ឋានស៊ុលតង់អ៊ីប្រាហ៊ីម ( the Sultan Ibrahim Stadium) ថាជាកីឡដ្ឋានមួយក្នុងចំណោមកីឡដ្ឋានដែលត្រូវបានតែងតាំងសម្រាប់ពានរង្វាន់ ‘កីឡដ្ឋានល្អជាងគេប្រចាំនៃឆ្នាំ’ឬ  ‘Stadium Of The Year’  ។

ការផ្សាយពាណិជ្ជកម្ម

កីឡដ្ឋាន Sultan Ibrahim គឺជាកីឡដ្ឋានដំបូងគេនៅប្រទេសម៉ាឡេស៊ី ដែលត្រូវបានតែងតាំង និងស្ថិតក្នុងចំណោមកីឡដ្ឋានទាំង ២០ នៅជុំវិញពិភពលោកដែលត្រូវបានចុះបញ្ជីសម្រាប់ការចេញផ្សាយនេះ។ ការបោះឆ្នោតដែលត្រូវបានធ្វើឡើងដោយសាធារណជនមកពីទូទាំងពិភពលោកបានបើកកាលពីថ្ងៃទី ៨ ខែកុម្ភៈនិងបញ្ចប់នៅថ្ងៃទី ៧ ខែមីនាដោយមានសំឡេងគាំទ្រសរុប ២១.៨២១។

កីឡដ្ឋានស៊ុលតង់អ៊ីប្រាហ៊ីម ( the Sultan Ibrahim Stadium)
កីឡដ្ឋានស៊ុលតង់អ៊ីប្រាហ៊ីម ( the Sultan Ibrahim Stadium)

កីឡាដ្ឋាន កីឡដ្ឋានស៊ុលតង់អ៊ីប្រាហ៊ីម ( the Sultan Ibrahim Stadium) បានក្លាយជាអ្នកឈ្នះជាសាធារណៈដំបូងគេ ដោយទទួលបានពិន្ទុសរុបចំនួន ៦៤.២៤០ ខណៈគូប្រជែងដទៃ​ទៀតមាន​ដូចជាកីឡដ្ឋាន Allegiant Stadium, រដ្ឋ Las Vegas និង Ahmad Bin Ali ស្ថិតក្នុងទីក្រុងដូហា មាន ២៣.៣៩០ ពិន្ទុ និង ២២.៣៤១ ពិន្ទុរៀងៗខ្លួន។

ការផ្សាយពាណិជ្ជកម្ម
កីឡដ្ឋាន Allegiant Stadium, រដ្ឋ Las Vegas
កីឡដ្ឋាន Allegiant Stadium, រដ្ឋ Las Vegas
កីឡដ្ឋាន Ahmad Bin Ali ស្ថិតក្នុងទីក្រុងដូហា
កីឡដ្ឋាន Ahmad Bin Ali ស្ថិតក្នុងទីក្រុងដូហា

ក្រៅពីនេះ វេបសាយ StadiumDB មានពានរង្វាន់“ ស្ថាបត្យករសាងសង់កីឡដ្ឋានប្រចាំឆ្នាំ” មួយផ្សេងទៀតដែលជាលទ្ធផលមានស្ថាបត្យករអន្តរជាតិ៤រូបជាប់​ជ័យលាភី​គឺ៖

Screenshot_2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

 

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម