Giovanni Gigli ថាក្លិប Juventus ​បច្ចុប្បន្ន​នេះបង់លុយឲ្យ Ronaldo មួយ​គ្រាប់​មួយលានអឺរ៉ូ

CR7
ការផ្សាយពាណិជ្ជកម្ម

អតីតប្រធានក្លឹបសេះបង្កង់ Juventus លោក Giovanni Gigli ជឿជាក់យ៉ាងមុតមាំថាកីឡាករ Cristiano Ronaldo មិនដែលជាជំរើសសំរាប់ក្លិបនៅ​ Serie A ទេពីព្រោះគាត់មានតម្លៃខ្លួនថ្លៃពេក។

Cobolli Gigli E1536180212996 1280x720
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អតីតប្រធានក្លឹបសេះបង្កង់លោក Giovanni Gigli ជឿជាក់យ៉ាងមុតមាំថាកីឡាករ Cristiano Ronaldo មិនដែលជាជំរើសសំរាប់ក្រុមយក្សនៅក្របខណ្ឌ Serie A នោះទេព្រោះគាត់ថ្លៃពេក។ ហេតុផលសមស្រប​នោះគឺ​លោក Giglie មានអារម្មណ៍ថា Juve គួរតែបណ្តោយឱ្យតារាឆ្នើមព័រទុយហ្កាល់រូបនេះចាកចេញកាន់​តែ​ឆាប់កាន់​តែ​ល្អ ខណៈ​ដែល​លោក​បន្ថែម​ថា​បច្ចុប្បន្ននេះ Ronaldo រកបាន ១ លានអឺរ៉ូក្នុងមួយគ្រាប់​។

ការផ្សាយពាណិជ្ជកម្ម
Cristiano Ronaldo Juventus 2020 21_17rya2yyn2jzw19ywqd4ij8g18
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

លោក igli បានបន្តទៀតថាប្រធានក្លិបបច្ចុប្បន្នលោក Andrea Agnelli គួរតែទាត់ខ្លួនឯង សម្រាប់ការនាំយក Ronaldo ពី Real Madrid នៅឆ្នាំ ២០១៨ ។

“បាទ​ពិតណាស់! ខ្ញុំបាននិយាយថានៅថ្ងៃដំបូងរបស់គាត់នៅឯក្លឹប Juventus ។ គាត់គឺជាជើងឯកដ៏អស្ចារ្យ ប៉ុន្តែមានតម្លៃថ្លៃណាស់។

ការផ្សាយពាណិជ្ជកម្ម

“ ឥឡូវវាអាស្រ័យលើក្រុម Juventus ។ ពួកគេបានចំណាយប្រាក់ឲ្យគាត់ ១ លានអឺរ៉ូពេល​គាត់​ស៊ុត​បញ្ចូល​ទី​មួយ​គ្រាប់។ [ប្រធាន Juve Andrea] Agnelli ត្រូវតែចេះរិះគន់ខ្លួនឯង ប៉ុន្តែគាត់មិនមានអ្នកសហការល្អជួយផ្ដល់យោបល់នោះទេ”។

Cristiano Ronaldo Juventus 2020 21_v4cir7df3b771l5dyl0578ed9
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

Ronaldo បានចុះកុងត្រារយៈពេល ៤ ឆ្នាំជាមួយក្លឹបសេះបង្កង់ Juventus ក្នុងឆ្នាំ ២០១៨ នេះមានន័យថាគាត់នៅសល់ពេលជាងមួយឆ្នាំទៀតលើកិច្ចសន្យារបស់គាត់។

ការផ្សាយពាណិជ្ជកម្ម

ទោះយ៉ាងណា! Gigli មានទស្សនៈថា Juventus គួរតែដោះលែងខ្សែប្រយុទ្ធរូបនេះពេល​ចប់​រដូវ​កាលបច្ចុប្បន្ន ហើយអនុញ្ញាតឱ្យគាត់ផ្លាស់ទៅកន្លែងផ្សេងទៀត។

Cristiano Ronaldo Cropped_12rh1cyg99f5210sw3suwtmlfr
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

“ក្លិបគួរតែដោះលែង Ronaldo នៅដំណាច់រដូវកាលនេះ ហើយដូចគ្នាដែល​គាត់បាន​ធ្វើសម្រាប់កីឡាករ Fabio Paratici កាល​ពី​ប៉ុន្មាន​ឆ្នាំមុន”។ 

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម