ហេតុផល ៤ យ៉ាងនេះហើយ ធ្វើឱ្យមនុស្សស្រីដាច់ចិត្តចាកចេញ បើទោះជាកំពុងតែស្រឡាញ់ ឬទាក់ទងគ្នាក៏ដោយ

P=79653
ការផ្សាយពាណិជ្ជកម្ម

មនុស្សស្រី នាងមិនងាយនឹងចាកចេញពីមនុស្សដែលនាងស្រឡាញ់ទេ បើទោះបីជាពេលខ្លះ ម្នាក់នោះធ្វើបាបចិត្តនាងយ៉ាងណាក៏ដោយ បើទោះបីជានាងត្រូវទ្រាំនឹងការឈឺចាប់ច្រើនយ៉ាងណាក៏ដោយ ក៏នាងនៅតែទ្រាំនៅជាមួយមនុស្សប្រុសម្នាក់នោះ ព្រោះនាងតែងតែចង់ព្យាយាមខំប្រឹងឱ្យអស់ពីចិត្ត នាងមិនចង់ចាកចេញទាំងដែលនៅស្រឡាញ់គ្នានោះឡើយ។ ប៉ុន្តែប្រសិនបើនាងត្រូវជួប និងឆ្លងកាត់រឿងទាំង៤ចំណុចនេះ នោះវានឹងធ្វើឱ្យនាងដើរចេញដោយគ្មានស្ដាយស្រណោះ បើទោះបីជាកំពុងតែទាក់ទងគ្នាយ៉ាងណាក៏ដោយ។

ខាងក្រោមនេះ គឺជាហេតុផលទូទៅមួយចំនួនដែលស្ត្រីតែងតែដើរចេញពីទំនាក់ទំនង!

ការផ្សាយពាណិជ្ជកម្ម

១. នាងមានអារម្មណ៍ថានាងមិនមានតម្លៃ ឬដៃគូមិនឱ្យតម្លៃនាង

Screen Shot 2021 02 25 At 9.26.34 PM

ការផ្សាយពាណិជ្ជកម្ម

បុរសអ្នកមិនគួរបង្ហាយការវិការ ឬពាក្យសម្ដី ដែលធ្វើឱ្យមនុស្សស្រីនាងមានអារម្មណ៍ថា នាងគ្មានតម្លៃនៅក្នុងចិត្តអ្នកនោះឡើយ។ ភាពព្រងើយកន្តើយ ការមិនមានពេលវេលាឱ្យនាង វាជាកាយវិការដែលបង្ហាញថា អ្នកមិនត្រូវការនាង ដូចនេះចំណុចមួយនេះ វានឹងធ្វើឱ្យដក់ជាប់នៅក្នុងចិត្តរបស់នាងជាខ្លាំង។ នាងនឹងមានអារម្មណ៍ថា នាងមិនមានតម្លៃគ្រប់គ្រាន់សោះនៅក្នុងចិត្តអ្នក ដូច្នេះហើយ ទោះមាននាង ឬមិនមាននាង ក៏មិនប៉ះពាល់អ្វីដល់អ្នក អ៊ីចឹង មានតែនាងចាកចេញទេ ដើម្បីឱ្យនាងមានក្ដីសុខ។

២. នាងមានអារម្មណ៍ថា អ្នកមិនមានសមត្ថភាពក្នុងការមើលថែនាង

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2021 02 25 At 9.26.42 PM

ចាប់តាំងពីពេលដែលបានស្គាល់គ្នា ហើយសម្រេចថានឹងទាក់ទងគ្នា ស្រឡាញ់គ្នា បុរសមិនដែលបង្ហាញពីភាពរឹងមាំទាំងកាយ និងចិត្ត ដើម្បីធានាលើជីវិតរបស់មនុស្សស្រីម្នាក់នោះឡើយ។ លើសពីនេះ សូម្បីតែអ្វីដែលបុរសបាននិយាយ ឬសន្យា ក៏មិនដែលបានធ្វើឱ្យនាងឃើញថា គេអាចធ្វើបាននោះដែរ។ ព្រោះតែចំណុចនេះហើយដែលធ្វើឱ្យមនុស្សស្រីលែងទុកចិត្ត បាត់បង់ទំនុកចិត្ត រឹតតែមិនហ៊ានផ្ញើជីវិតលើបុរសម្នាកនោះ ព្រោះគេនឹងមិនមានសមត្ថភាពក្នុងការមើលថែនាងរហូតទេ។

ការផ្សាយពាណិជ្ជកម្ម

៣. នាងមានអារម្មណ៍ថា នាងមិនដែលទទួលបានការគាំទ្រពីអ្នក

Screen Shot 2021 02 25 At 9.26.48 PM

ការផ្សាយពាណិជ្ជកម្ម

ពេលដែលមនុស្សស្រីនាងលំបាក នាងមានអារម្មណ៍ថាមិនមានអ្នកណានៅក្បែរ អស់សង្ឃឹម និងបាក់ទឹកចិត្ត នាងមិនដែលទទួលបានភាពស្និទ្ធស្នាល ការផ្ដល់កម្លាំងចិត្តពីមនុស្សដែលនាងស្រឡាញ់ អ្នកមិនដែលផ្ដល់សង្ឃឹម និងការគាំទ្រដល់នាងសោះ។ ព្រោះតែចំណុចនេះ នឹងធ្វើឱ្យនាងមានអារម្មណ៍ថាមិនមានសុវត្ថិភាពក្នុងទំនាក់ទំនង នាងបាត់បង់បង្អែក ដូច្នេះនាងនឹងសុខចិត្តចាកចេញនៅម្នាក់ល្អជាងមានអ្នក នាំតែទើសដៃទើសជើង។

៤. នាងមានចិត្តក្បត់អ្នក ទៅស្រឡាញ់អ្នកដទៃ

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2021 02 25 At 9.26.53 PM

វាក៏អាចកើតឡើងបានដែរ ដែលមនុស្សស្រីនាងនឹងចាកចេញទាំងដែលនៅទាក់ទងគ្នា ព្រោះនាងបានស្រឡាញ់អ្នកផ្សេងទៅហើយ វាក៏មានន័យថា នាងបានក្បត់នាងទៅបាត់ហើយ ដូច្នេះវាក៏មិនមានអ្វីដែលនាងត្រូវនៅបន្តជាមួយអ្នកដែរ ព្រោះនាងអស់ចិត្ត និងលែងស្រឡាញ់ដៃគូ ឬសង្សាររបស់នាងទៀតឡើយ៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព ៖ relrules / ប្រែសម្រួល ៖ Knongsrok

ការផ្សាយពាណិជ្ជកម្ម