ក្នុងចំណោមឆ្នាំទាំងអស់ គឺមានឆ្នាំ៥ដែលនឹងទទួលបានលាភសំណាងមហាសាល ទាំងលុយ ឡាន វិឡា ការងារក៏ល្អរលូនពេញមួយឆ្នាំតែម្ដង។
១. ឆ្នាំកុរ (ជ្រូក)

ក្នុងរយៈពេលមួយឆ្នាំកន្លងមក អ្នកបានធ្វើការវិនិយោគច្រើនណាស់ ប៉ុន្តែឆ្នាំក្រោយបាននាំឱ្យមានបញ្ហាហិរញ្ញវត្ថុជាច្រើន ប៉ុន្តែបន្ទាប់ពីរយៈពេលនេះជីវិតរបស់អ្នកនឹងរីកចម្រើន និងលូតលាស់បន្តបន្ទាប់។
នៅក្នុងសង្គមការធ្វើជំនួញនឹងទទួលបានលទ្ធផលល្អប្រសើរ។ តែយ៉ាងណា សូមរក្សានូវសេចក្ដីល្អ ភាពទៀងត្រង់ កុំធ្វេសប្រហែសឱ្យសោះ ទើបសំណាងនោះមិនទៅណា។
២. ឆ្នាំច (ឆ្កែ)

ឆ្នាំកន្លងមកគឺជាផ្នែកមួយនៃអារម្មណ៍ គឺវាប៉ពាល់ចំពោះអ្នកខ្លាំង។ រហូតធ្វើឱ្យអ្នកមិនមានជំនឿចិត្តទាល់តែសោះ ដល់ថ្នាក់អ្នកចង់បោះបង់គ្រប់យ៉ាងចោលថែមទៀតផង។
មិតែយ៉ាងណា ចាប់ពីពាក់កណ្ដាលខែដំបូងនៃឆ្នាំថ្មីខាងមុខនេះ អ្នកនឹងទទួលបានលាភសំណាងយ៉ាងច្រើន ហើយថែមទៀតមានរឿងភ្ញាក់ផ្អើលថែមទៀតផង។
រហូតដល់អ្នកស្ទើរតែមិនគួរឱ្យជឿជាមួយនឹងអ្វីដែលបានកើតឡើង។ ពិតរឿងដែលមិនដំណើរការនឹងប្រែជាផ្ទុយអ្វីៗនឹងល្អអស្ចារ្យគួរឱ្យភ្ញាក់ផ្អើល សម្រាប់ពេលឆាប់ៗខាងមុខនេះ។
៣. ឆ្នាំម្សាញ់ (ពស់)

មួយឆ្នាំដែលកន្លងទៅនេះ មានរឿងជាច្រើនដែលធ្វើឱ្យអ្នកអស់សង្ឃឹម និងចង់រាថយនឹងរឿងគ្រប់យ៉ាង។ តែកុំបារម្ភអី អ្វីៗមិនមែនសុទ្ធតែអាក្រក់បែបហ្នឹងទេ។
សម្រាប់ឆ្នាំថ្មីខាងមុខនេះ អ្នកនឹងទទួលបានលាភសំណាងយ៉ាងច្រើនចូលមកបន្តបន្ទាប់ មិនថាលុយកាក់ កិច្ចការងារ និងសុភមង្គលក្នុងគ្រួសារ។
៤. ឆ្នាំមមែ (ពពែ)

បន្ទាប់ពីរយៈពេលសាងសង់អស់រយៈពេល 1-2 ឆ្នាំកន្លងមក វាហាក់ដូចជាស្ថានភាពហិរញ្ញវត្ថុរបស់អ្នកត្រូវបានបំផ្លាញយ៉ាងខ្លាំង។ មិនធ្វើអ្វីទាំងអស់គឺពិបាកណាស់ដើម្បីទទួលបានជោគជ័យ។
ការងាររបស់អ្នកត្រូវបានជាប់គាំងនៅពេលចុងក្រោយ ហើយជាការពិតប្រសិនបើវាបានកន្លងផុតទៅចាប់ពីខែមករានេះទៅ ជីវិតរបស់អ្នកនឹងអាចរៀនពីអ្វីដែលត្រូវធ្វើហើយលទ្ធផលនឹងទទួលបានលទ្ធផលគាប់ចិត្ត។
នឹងមានមុខជំនួញនឹងមានភាពរុងរឿង ការងារ និងមានកេរ្តិ៍ឈ្មោះក៏ដុះដាលប្រសើរ។ ដូច្នេះចាប់ពីឆ្នាំក្រោយនេះទៅ ជីវិតអ្នកលែងលំបាកទៀតហើយ។
៥. ឆ្នាំវក (ស្វា)

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពួកគេភាគច្រើនបានជួបប្រទះបញ្ហាផ្សេងៗគ្នាជាច្រើន។ ជាការពិតណាស់ បន្ទាប់ពីពាក់កណ្តាលខែដំបូងនៃឆ្នាំនេះប្រាកដជាសំណាងធំធេង។ ហើយនៅខែក្រោយនេះដែរ អ្នកអាចទទួលបានរង្វាន់ធំថែមទៀតផង។
សំណូមពរឱ្យឧទ្ទិសកុសលធម៌ដល់ព្រះសង្ឃជាញឹកញាប់ដើម្បីពង្រឹងវាសនា និងជួយថែរក្សាអ្នក៕
ប្រភព ៖ daidee / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)

