បើបាតជើងមានបន្លា ទោះខំដើរយ៉ាងណាក៏មិនបានឆ្ងាយដែរ!

Web Copy
ការផ្សាយពាណិជ្ជកម្ម

រឿងខ្លី #បន្លាក្នុងបាតជើង

ខ្ញុំឈ្មោះវាសនា។ ខ្ញុំជាម្ចាស់ហាងកាត់ដេរ សម្លៀកបំពាក់ទាន់ សម័យមួយកន្លែង។ អាជីវកម្មរបស់ខ្ញុំមានដំណើរការធម្មតា ប៉ុន្ដែនៅប៉ុន្មានខែនេះ អាជីវកម្មខ្ញុំហាក់ដូចជាមានបញ្ហាបន្ដិចបន្តួច។ កត្ដានេះ ទំនងក៏ដោយសារមានហាងកាត់ដេរ សម្លៀកបំពាក់ថ្មីៗ កើតមានច្រើននៅតំបន់ខ្ញុំ។

ការផ្សាយពាណិជ្ជកម្ម

វារីកដុះដាលដូចផ្សិត ហើយអតិថិជន របស់ខ្ញុំបានបាត់ម្ដងមួយៗ ជារៀងរាល់ថ្ងៃ ធ្វើឱ្យខ្ញុំមានការព្រួយបារម្ភ។ ខ្ញុំគិតអំពីអាជីវកម្មរបស់ខ្ញុំ ឡើងស្រ្តេសទៅហើយ តែថ្ងៃមួយខ្ញុំបាន ទៅចូលរួមសិក្ខាសាលាក្រោមប្រធានបទ “និរន្ដរភាពអាជីវកម្ម”។

វាគ្មិននៃសិក្ខាសាលានេះ គឺលោកឧកញ៉ា គួច ម៉េងលី អគ្គនាយក ប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ លោកឧកញ៉ា គួច ម៉េងលី គឺជាវាគ្មិនដ៏មានប្រជាប្រិយភាពខ្លាំងបំផុតនៅកម្ពុជា ព្រោះគ្រប់ កម្មវិធីសិក្ខាសាលា ឬបទបង្ហាញនានា គ្រាន់តែលោកឡើងដល់លើ វេទិកាភ្លាម សិក្ខាកាមទាំងអស់នាំគ្នាទះដៃអបអរសាទរ ហ៊ោកញ្ច្រៀវ ព្រោះបានជួបរូបលោកផ្ទាល់។

ការផ្សាយពាណិជ្ជកម្ម

ម្នាក់ៗ បង្ហាញពីជំនឿចិត្ដ និងភាព កក់ក្តៅចំពោះគាត់។ ខ្ញុំក៏ហាក់រំភើបចិត្តជំនួសគាត់ដែរ ព្រោះម្នាក់ៗ​មើល​ទៅរីករាយខ្លាំងដែលបានជួបលោក។

នៅក្នុងសិក្ខាសាលានេះ ជាទូទៅប្រសាសន៍របស់លោកឧកញ៉ា​អប់រំម្ចាស់អាជីវកម្មឱ្យដឹងពីគុណតម្លៃរបស់មនុស្ស និងតម្លៃអាជីវកម្ម។

ការផ្សាយពាណិជ្ជកម្ម

130962427_3910519822326781_2260253444309604299_o

នៅក្នុងសិក្ខាសាលាដែលមានមនុស្សចូលរួមច្រើនកុះករនេះ លោកឧកញ៉ា​បានលើកឡើងជាច្រើនផ្សេងទៀត ពាក់ព័ន្ធនឹងការធ្វើ​អាជីវកម្មជំនាន់ថ្មី។ លោកនិយាយថា ការធ្វើអាជីវ​កម្មជោគជ័យទៅបាន ពេល​ខ្លះមិនមែនអាស្រ័យលើទុន​ថវិកាតែមួយមុខនោះទេ តែទុនសំខាន់​បំផុតមួយទៀត គឺធនធានមនុស្ស។ បច្ចុប្បន្ន ការប្រកបអាជីវកម្ម ឬរបរ​អ្វីមួយ គឺយើងត្រូវការធនធានមនុស្សជាចំាបាច់។

ការផ្សាយពាណិជ្ជកម្ម

អ្វីដែលខ្ញុំចង់លើកឡើងនៅទីនេះ គឺពេលនោះគ្រាន់តែកម្មវិធីបញ្ចប់ភ្លាម ខ្ញុំបានសុំជួបលោកឧកញ៉ានៅហាងកាហ្វេភ្លាម ដើម្បីសុំយោបល់គាត់​ខ្លះទាក់ទងនឹងការបើកអាជីវកម្ម និងគន្លឹះមួយចំនួនដែលគាត់​បានលើក​ឡើង។

លោកឧកញ៉ាមិនប្រកាន់ខ្ញុំបន្ដិចសោះ។ គាត់មិនបដិសេធ​ចំពោះ​ការស្នើសុំរបស់ខ្ញុំទេ ហើយពួកយើងសម្រេចថា នឹងជួបគ្នា​នៅហាងកាហ្វេទំនើបមួយ។

ការផ្សាយពាណិជ្ជកម្ម

នៅពេលមកដល់ហាងកាហ្វេ ខ្ញុំបានលើកដៃសំពះជម្រាបសួរគាត់​ហើយគាត់​លើកដៃសំពះ និងលូកដៃចាប់ដៃខ្ញុំ ខ្ញុំក៏លូកដៃចាប់ដៃ​គាត់វិញដែរ។

131348016_3913205148724915_8751743923344406670_o

ការផ្សាយពាណិជ្ជកម្ម

ចាប់ដៃរួច ពេលដាក់គូទអង្គុយ លោកឧកញ៉ាបានប្រាប់ពីមេរៀនទី១ ស្តីពីទំនាក់ទំនងមកដល់ខ្ញុំដោយមិនដឹងខ្លួន។ លោកឧកញ៉ា​មាន​ប្រសាសន៍ថា៖ “គ្រាន់តែចាប់ដៃក្មួយមិញ ពូបានដឹងពីគុណសម្បត្ដិ និងគុណវិបត្ដិរបស់ក្មួយបាត់ហើយ គឺក្មួយជាមនុស្សភ័យខ្លាចច្រើន… ក្មួយគ្មានអារម្មណ៍ ឬព្រលឹងក្នុងខ្លួនទេ។”

ខ្ញុំសម្លឹងមុខគាត់ដោយងឿងឆ្ងល់

ការផ្សាយពាណិជ្ជកម្ម

.បាទ! បាទ! ខ្ញុំពិតជាភ័យមែន នៅពេលបានជួបលោកឧកញ៉ា (ខ្ញុំតបទៅវិញ)

.ក្មួយត្រូវចាំថា ការភ័យខ្លាចមិនអាចជួយអ្វីយើងបានទេ។ ក្មួយដឹងទេ ហេតុអ្វីខ្ញុំអាចដឹងពីចំណុចខ្សោយរបស់ក្មួយ? គឺដឹងតាម​រយៈការ​ចាប់​ដៃនេះឯង។ ពេលចាប់ដៃ ដៃក្មួយញ័រ និងមិនច្របាច់ណែនទេ។

ការផ្សាយពាណិជ្ជកម្ម

ពូសូមប្រាប់មេរៀននេះដល់ក្មួយ។ ដើម្បីបង្ហាញពីភាពជឿជាក់​ទៅ​លើអ្នកដទៃ ពេលចាប់ដៃ ក្មួយត្រូវចាប់ដៃគេឱ្យណែន និងរលាក់ឱ្យឮ មិនត្រូវញ័រ មិនត្រូវភ័យឡើយ។

.បាទលោកឧកញ៉ា! (ខ្ញុំតបទៀត)

.ហើយចុះក្មួយណាត់ខ្ញុំមកនេះមានការអ្វីដែរ? (គាត់សួរខ្ញុំ)

.បាទលោកពូ! (ម្តងខ្ញុំហៅគាត់ថាឧកញ៉ា ម្តងហៅថាពូ) ខ្ញុំចង់ដឹងថា ដើម្បីរក្សានិរន្តរភាពអាជីវកម្ម តើយើងគួរធ្វើបែបណា?

.អូ! អាជីវកម្មក្មួយប្រភេទអីដែរ? ហើយអាជីវកម្មមានបញ្ហាអីឬ?

.បាទ! ខ្ញុំបើកកន្លែងកាត់សម្លៀកបំពាក់មួយកន្លែង។ កាលដំបូងមាន​ដំណើរការល្អធម្មតា តែឥឡូវធ្លាក់ចុះខ្លះ ព្រោះតំបន់នោះ​ឥឡូវមានអ្នក​បើកច្រើនដែរ។

.ហ៊ឺ! ធម្មតាគោលការណ៍នៃទីផ្សារសេរីគឺអ៊ីចឹងហើយ។ អាជីវកម្មថ្មីតែង​តែកើតឡើង ដើម្បីប្រកួតប្រជែងអាជីវកម្មចាស់។ បើយើងមិនប្រយ័ត្នទេ អាជីវកម្មយើងនឹងដួលឬក្ស័យទុន។ ក្មួយត្រូវពិនិត្យមើលថាតើក្នុង​អាជីវកម្មរបស់ក្មួយមានអ្វីខ្លះជាបន្លាក្នុងបាតជើង។

131478768_3905299622848801_7749316179684814502_o

.អ្វីទៅជាបន្លាក្នុងបាតជើងលោកពូ? (ខ្ញុំសួរគាត់បញ្ជាក់)

.បាទ! បន្លាក្នុងបាតជើង គឺបន្លាក្នុងបាតជើង។ ប្រសិនបើបាតជើង​របស់ក្មួយមានបន្លា ពេលក្មួយដើរទៅមិនស្រួលប៉ុន្មានទេ គឺបន្លារារាំង​ឬរំខានមិនឱ្យក្មួយដើរបានស្រួល។ ដូច្នេះ បើមានក្មួយត្រូវជោះបន្លា​នេះចេញឱ្យហើយ កុំឱ្យវារំខានទៀត។

បន្លាក្នុងបាតជើង មិនធ្វើឱ្យក្មួយ​ដើរដល់គោលដៅដោយងាយស្រួលទេ។ គេខ្លាចបំផុតបន្លាក្នុងបាតជើង ព្រោះវារំខានការដើររបស់យើងគ្រប់ពេល។ ក្មួយត្រូវតែប្រញាប់​ព្យាបាល​វាឱ្យបានឆាប់ បើមិនដូច្នេះទេ វានឹងបង្កជាខ្ទុះ ឬដំបៅពិបាក​នឹង​ដើរ។

បើសម្រាប់អាជីវកម្មវិញ ក្មួយត្រូវមើលឱ្យច្បាស់ថា តើកត្តា​អ្វីខ្លះដែលនាំឱ្យរំខានដល់ដំណើរការអាជីវកម្មរបស់ក្មួយ? តើមាន​មនុស្ស​ជាបន្លាក្នុងបាតជើងទេ បើមានតើអ្នកណាខ្លះជាបន្លាក្នុង​បាតជើង? រកឃើញហើយក្មួយត្រូវដោះស្រាយបន្ទាន់ បើមិនដូច្នេះទេ នឹងមានបញ្ហាធំដល់អាជីវកម្ម។ ក្រៅពីនេះ ក្មួយក៏ត្រូវដឹងដែរ ទី១ ត្រូវពង្រឹងគុណភាពអ្នកកាត់ដេរ។

អ្នកកាត់ដេរត្រូវ​តែជា​អ្នក​​ជំនាញ ថ្នេរស្អាត ហើយបានជាប់ល្អ ទី២ ក្រណាត់ត្រូវតែមានគុណភាព មិនឆាប់​បែកព្រុយ ទី៣ សិក្សាលើតម្លៃ។ មិនត្រូវឱ្យលើសគេ ហើយក៏​មិនឱ្យក្រោមគេដែរ ទី៤ សិក្សាលើតម្រូវការអតិថិជន តើ​តំបន់នោះ គេនិយមសម្លៀកបំពាក់យ៉ាងម៉េច?

ទី៥ ត្រូវលើកទឹកចិត្ដបុគ្គលិក ឱ្យប្រាក់ខែគាត់បានសមរម្យស្របតាមអតិផរណា ទី៦ សេវាកម្មរបស់​ក្មួយត្រូវតែបានដូចចិត្ដ គឺសេវាកម្មល្អ មានន័យថា ដាក់កំណត់ថ្ងៃណា​បាន ត្រូវបានថ្ងៃហ្នឹង ទី៧ ត្រូវកំណត់អត្ដសញ្ញាណខ្លួនឯង។ រឿងទាំង​អស់នេះហើយ គឺជាអ្វីដែលក្មួយត្រូវធ្វើមិនមែន​មកអង្គុយគិតថា គេមកប្រជែងក្មួយ មកដណ្ដើមអតិថិជនក្មួយនោះទេ។

មួយវិញទៀត នៅពេលដែលក្មួយក្លាយខ្លួនជាម្ចាស់អាជីវកម្មហើយ ក្មួយត្រូវចេះ​បរិច្ចាគ នូវធនធានរបស់ខ្លះដល់សង្គមវិញ តាមតែលទ្ធភាពក្មួយអាចធ្វើ​បាន ដូចជាការចែកអំណោយជាថវិកាក្ដី ជាអាហារក្តី ជាកម្លាំងក្ដី ឬក៏​ការ​ចែករំលែកចំណេះដឹង ដែលខ្លួនមានទៅដល់អ្នកដែល​មិនទាន់​ដឹង​ជាដើម។ ពេលក្មួយជួយដល់សង្គមហើយ សង្គមនឹងជួយក្មួយវិញ គឺ​ជួយ​តាមរយៈការផ្តល់កិត្ដិយសមុខមាត់។

130780862_3897255026986594_202299179938411946_o

បន្ទាប់ពីស្ដាប់ប្រសាសន៍លោកឧកញ៉ាភ្លាម ខ្ញុំភ្ញាក់ខ្លួនព្រើតតែម្តង ព្រោះ​រឿងទាំងអស់នេះ ខ្ញុំមិនដែលគិតសោះពីមុនមក ហើយទឹកចិត្ដ និងភាពស្នេហាជាតិរបស់គាត់ ធ្វើឱ្យខ្ញុំកោតសរសើរ និងគោរពនូវ​ឆន្ទៈ​ដែលលោកមាន។

សំណេះសំណាលគ្នាហើយ ពួកយើងក៏បានបែកគ្នា ហើយខ្ញុំបានសន្យាចំពោះមុខគាត់ថា នឹងជ្រើសរើសគំរូល្អរបស់​គាត់​សម្រាប់​ដើរទៅថ្ងៃខាងមុខ។ ខ្ញុំក៏បានថ្លែងអំណរអរគុណ ចំពោះការ​បរិច្ចាគ​ពេលវេលា និងមេរៀនដ៏ទូលំទូលាយរបស់លោកឧកញ៉ា​មក​ដល់រូបខ្ញុំ៕

ដកស្រង់ចេញពីសៀវភៅកម្រងរឿងខ្លី ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និមិត្ដរូបខ្ញុំ


និពន្ធដោយ៖ អឿ ស៊ីណា (MJQUP)

ការផ្សាយពាណិជ្ជកម្ម