ស្រីៗគួរប្រយ័ត្នបន្តិច! ឱកាសទាំង៥នេះហើយ ដែលធ្វើឱ្យប្ដីរបស់អ្នក ងាយនឹងក្បត់ចិត្ត ទៅរកស្រីក្មេងបានយ៉ាងស្រួល

1
ការផ្សាយពាណិជ្ជកម្ម

ស្រីៗគួរកត់ចំណាំ នេះមិនមែនជាការបង្រៀនឱ្យអ្នកមិនទុកចិត្តដៃគូនោះឡើយ តែយ៉ាងណាក៏ដោយ ពេលវេលា និងឱកាសទាំងប៉ុន្មានចំណុចនេះហើយ ដែលងាយស្រួលសម្រាប់ស្វាមីរបស់អ្នក គេនឹងទៅរកស្រីខាងក្រៅ ក្បត់ចិត្តអ្នកបានយ៉ាងងាយ។

១. រយៈពេលនៃការមានផ្ទៃពោះរបស់ប្រពន្ធ

ការផ្សាយពាណិជ្ជកម្ម

14c6b16ba277dccd625a777d74d15ec4

ក្នុងអំឡុងពេលមានផ្ទៃពោះ ស្ត្រីចំណាយពេលភាគច្រើនជាមួយនឹងទារក ហើយភ្លេច ឬមិនមានពេលគ្រប់គ្រាន់សម្រាប់ប្តីរបស់នាង។ ព្រោះតែចំណុចនេះហើយ ដែលធ្វើបុរសភាគច្រើនចង់ចេញទៅរកអ្នកផ្សេង ដើម្បីបំពេញចិត្តពួកគេ។

ការផ្សាយពាណិជ្ជកម្ម

ដូច្នេះនៅពេលមានផ្ទៃពោះ ស្ត្រីដែលចង់រក្សាស្វាមីគួរព្យាយាមគ្រប់គ្រងឥរិយាបថអារម្មណ៍ផ្ទាល់ខ្លួន និងរក្សាភាពទាក់ទាញ។ វិធីនោះរួមគ្នាជាមួយស្វាមីយើង នឹងកសាងឋានៈជាឪពុក និងម្តាយដើម្បីបណ្ដុះនូវសេចក្តីស្រឡាញ់។

២. នៅពេលដែលលំបាក ឬមានជីវភាពឡើងល្អប្រសើរ

ការផ្សាយពាណិជ្ជកម្ម

43155f51571611f8b8ffc8a085dfa942

ជាការពិតណាស់ នៅពេលដែលជីវិតគ្រួសារធ្លាក់ចុះ ឬក៏ឡើងខ្ពស់ មនុស្សប្រុសក៏ចាប់ផ្ដើមប្រែប្រួលចិត្ត បែកគំនិត ពេលក្រ ចងចេញទៅក្រៅរកអ្វី ធ្វើអ្វី ក៏ចង់ទៅរកមនុស្សស្រីផ្សេងដើម្បីផ្ដល់កម្លាំងចិត្ត និងលើកទឹកចិត្ត។

ការផ្សាយពាណិជ្ជកម្ម

ហើយនៅពេលដែលបានមានបានខ្ពង់ខ្ពស់ ក៏ចាប់ផ្ដើមភ្លើតភ្លើន ជ្រួលជ្រើមបែកគំនិតចង់បានស្រីក្មេងកំដរអារម្មណ៍របស់ខ្លួនទៅវិញ។

៣. នៅពេលប្រពន្ធប្រែរូប បាត់បង់សម្រស់

ការផ្សាយពាណិជ្ជកម្ម

0580f98fa7dc5e3ca0992938932b3b05

កុំជឿពាក្យផ្អែមល្ហែមរបស់បុរសពេក កុំជឿថាទោះបីជាអ្នកលះបង់ច្រើនក៏ដោយក៏បុរសនៅតែស្រឡាញ់អ្នកដែរ។ ស្ត្រីមិនដឹងពីរបៀបកែសម្ផស្សឱ្យខ្លួនឯងទេ ធ្វើឱ្យខ្លួនឯងចាស់គឺជាការជម្រុញឱ្យប្ដីរបស់អ្នកទៅរកស្រីផ្សេងយ៉ាងលឿនបំផុត។

ការផ្សាយពាណិជ្ជកម្ម

ដូច្នេះសូមដឹងពីរបៀបថែរក្សាសម្ផស្សជារៀងរាល់ថ្ងៃ ដើម្បីឱ្យមានភាពទាក់ទាញនៅក្នុងភ្នែកស្វាមីជានិច្ច កុំបណ្ដោយឱ្យខ្លួនឯងបាត់បង់សម្រស់ ចាស់ទៅតាមវ័យ វាមិនល្អនោះឡើយ។

៤. នៅពេលប្ដី និងប្រពន្ធឈ្លោះប្រកែកគ្នា

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2020 12 15 At 8.36.15 PM

នៅពេលប្ដី និងប្រពន្ធឈ្លោះប្រកែកគ្នា ប្រសិនបើបុរសស្រឡាញ់ភរិយាគាត់នឹងចេះស៊ូទ្រាំ និងលួងលោមប្រពន្ធ។ ប៉ុន្តែជាមួយមនុស្សក្រៅពីស្នេហា ពួកគេតែងតែព្យាយាមឈ្នះ និងចាញ់រកវិធីដើម្បីកាត់បន្ថយកិត្តិយសរបស់ដៃគូ។ ពួកគេគិតតែពីអារម្មណ៍ផ្ទាល់ខ្លួន មិនខ្វល់ពីអារម្មណ៍របស់ប្រពន្ធឡើយ។

ការផ្សាយពាណិជ្ជកម្ម

៥. នៅពេលស្វាមីចេញរកស៊ីនៅឆ្ងាយពីផ្ទះ

Screen Shot 2020 12 15 At 8.36.19 PM

បុរសនៅពេលធ្វើការនៅឆ្ងាយពីផ្ទះ និងប្រាស្រ័យទាក់ទងជាមួយនារីដទៃទៀត នៅខាងក្រៅ ប្រាកដជាមានទំនោរចង់ស៊ីក្រៅហើយ។ ដើម្បីចៀសវាងស្វាមីធ្លាក់ក្នុងអំពើផិតក្បត់ ប្រពន្ធគួរតែរំឭក និងទាមទារភាពស្មោះត្រង់ពីស្វាមីជានិច្ច។ ម្យ៉ាងវិញទៀត អាចថាមិនតឹងតែង តែក៏មិនត្រូវធូររលុងបណ្ដោយខ្លាំងពេក ព្រោះមនុស្សប្រុសងាយនឹងត្រូវមនុស្សស្រីខាងក្រៅអូសទាញបានណាស់៕

ប្រភព ៖ Phuntoday / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)

ការផ្សាយពាណិជ្ជកម្ម