រឿង ១០ យ៉ាងនេះលុយមិនអាចទិញបាននោះទេ!

រឿង ១០ យ៉ាងនេះលុយមិនអាចទិញបាននោះទេ!
ការផ្សាយពាណិជ្ជកម្ម

លោក Benjamin Franklin ធ្លាប់បាននិយាយថាលុយតែម្យ៉ាងមិនធ្វេីឱ្យមនុស្សរីករាយនោះទេ។ លុយមិនអាចទិញសុភមង្គលបានទេ ហើយនៅពេលដែលអ្នកមានកាន់តែច្រេីន អ្នកកាន់តែចង់បានថែមទៀត។

អ្នកនឹងកាន់តែយល់ច្បាស់ពីសារៈសំខាន់នៃលុយនៅពេលអ្នកចាស់។ លុយនឹងធ្វេីឱ្យអ្នកចេញឆ្ងាយពីភាពក្រីក្រ។ នៅពេលមនុស្សធំឡើងនៅក្នុងគ្រួសារក្រីក្រ ពួកគេមានទំនោរចង់ក្លាយជាអ្នកមានខ្លាំង។

ការផ្សាយពាណិជ្ជកម្ម

វាមិនមានអ្វីខុសទេក្នុងការមានលុយច្រេីន ប៉ុន្តែការផ្តល់អាទិភាពលើប្រាក់ជាងអ្វីៗ នឹងផ្តល់ឱ្យអ្នកនូវបញ្ហាជាច្រើន។ ប្រសិនបើអ្នកចង់រីករាយ ហេីយឈប់គិតរឿងលុយ នោះអ្នកគិតខុសហេីយ។

តើអ្នកដឹងទេថាមានអ្វីកើតឡើងចំពោះតារាហូលីវូដ? ពួកគេជាប់នឹងគ្រឿងញៀន គ្រឿងស្រវឹង ការបាក់ទឹកចិត្ត និងការញៀន។ Robin Williams បានធ្វើអត្តឃាតខ្លួនឯង ហើយគាត់មានបញ្ហាជាមួយនឹងជំងឺបាក់ទឹកចិត្ត។ គាត់ជាមនុស្សមានទ្រព្យស្តុកស្តម្ភ និងជោគជ័យ ប៉ុន្តែលុយមិនអាចធ្វើឱ្យគាត់សប្បាយចិត្តបានទេ។

ការផ្សាយពាណិជ្ជកម្ម

លុយមិនអាចទិញសុភមង្គល និងរឿងផ្សេងៗជាច្រេីនទៀត៖

១. ស្នេហា

លុយមិនអាចអោយអ្នកនូវក្តីស្រលាញ់បានទេ។ អ្នកប្រហែលជាត្រូវបានទាក់ទាញដោយអ្នកមាន ប៉ុន្តែអ្នកនឹងមិនទទួលបានសេចក្តីស្រឡាញ់ពិតនោះទេ។ ប្រសិនបេីអ្នកប្រេី លុយជាជាវិធីនៃការដោះដូរ។ ពិតណាស់អ្នកអាចប្រើលុយដើម្បីចំណាយលេីរឿងផ្សេងៗ។ ប៉ុន្តែលុយទាំងនោះនឹងធ្វើឱ្យអ្នកមានអារម្មណ៍ថាទទេ ហើយអ្នកនឹងមិនដែលមានអារម្មណ៍ថាទទួលបានក្តីស្រលាញ់ពិតឡើយ។

ការផ្សាយពាណិជ្ជកម្ម
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

២. សេចក្តីពិត

លុយនឹងផ្តល់ឱ្យអ្នកនូវឥទ្ធិពល ប៉ុន្តែការពិត គឺជាកម្លាំងដែលមានឥទ្ធិពលបំផុត។ អ្នកអាចប្រើលុយដើម្បីលាក់បាំងរឿងខ្លះៗ លុយនឹងឈ្នះក្នុងរយៈពេលខ្លី។ ប៉ុន្តែអ្នកមិនអាចលាក់ការពិតបានទេ។

2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៣. ពេលវេលា

ពេលវេលាដែលហួសទៅហើយ អ្នកមិនអាចយកមកវិញទេ។ អ្នកប្រហែលជាគិតថាវាគួរឱ្យធុញទ្រាន់ និងគួរឱ្យស្អប់ខ្ពើម ប៉ុន្តែនោះជាការពិត។ ជីវិតរបស់អ្នកចាប់ផ្តើមរសាត់បាត់បន្តិចម្តងៗ ចាប់ពីពេលដែលអ្នកចាប់កំណើតមកម្លេះ។

ការផ្សាយពាណិជ្ជកម្ម

តើអ្នកអាចពន្យារជីវិតរបស់អ្នកបានទេ? មិនមានវិធីអនុវត្តជាក់ស្តែងទេ។ លុយនឹងមិនធ្វើឱ្យអ្នកក្មេងម្តងទៀតបានទេ។

3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៤. សន្តិភាព

ថែរក្សាការគិតរបស់អ្នកនឹងផ្តល់ឱ្យអ្នកនូវសន្តិភាព។ វាអាចប្រែក្លាយរឿងអាក្រក់ៗក្នុងជីវិតរបស់អ្នក ទៅជាបទពិសោធន៍វិជ្ជមាន។ រដ្ឋាភិបាលចំណាយប្រាក់រាប់លានដុល្លារដេីម្បី “សន្តិភាព”។ តើពិភពលោកជាកន្លែងមានសន្តិភាពក្នុងការរស់នៅដែរឬទេ? មិន​ប្រាកដ​ទេ។ មនុស្សស្លាប់រាល់ថ្ងៃដោយសារតែអំណាចរបស់នរណាម្នាក់។

ការផ្សាយពាណិជ្ជកម្ម
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៥. ទេពកោសល្យ

ការមានលុយរាប់លានដុល្លារនៅក្នុងគណនីធនាគាររបស់អ្នក នឹងមិនជួយអ្នកឱ្យច្រៀងពិរោះបានទេ។ លុយមិនអាចទិញអ្នកនូវទេពកោសល្យ ឬ ជំនាញបានទេ។ ដំណើរការផ្លូវចិត្ត ការធ្វេីអោយធូរស្បើយផ្លូវចិត្ត និងរាងកាយរបស់អ្នក មិនអាចទិញបានឡើយ។ ចូរចងចាំ។

១
វិចិត្រករវ័យក្មេង យី កក្កដា និងទេពកោសល្យ ប្រើដៃទាំងពីរ គូររូប (រូបតំណាង)

៦. សុខភាព

លុយអាចផ្តល់ឱ្យអ្នកនូវថ្នាំល្អៗ ប៉ុន្តែអ្នកវានឹងមិនជំនួសសុខភាពរបស់អ្នកអោយល្អជាងមុនទេ នៅពេលដែលអ្នកបាត់បង់វា។ ការធ្វើលំហាត់ប្រាណ ការការពារ និងការថែរក្សាសុខភាពតាមបែបធម្មជាតិ គឺចំណាយតិចតួចឬមិនអស់លុយផង។ តារាល្បីៗចំណាយប្រាក់យ៉ាងច្រើនដើម្បីថែរក្សាសម្រស់ធម្មជាតិ ប៉ុន្តែពួកគេភ្លេចថាភាពចាស់ គឺធម្មជាតិនិងស្រស់ស្អាតក៏ដូចគ្នា។ ការផ្សាំ និងសារធាតុគីមី នឹងមិនអាចស្តារសម្រស់ធម្មជាតិរបស់អ្នកបានទេ។

ការផ្សាយពាណិជ្ជកម្ម
១
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៧. ឫកពារល្អ

ក្នុងនាមជាអ្នកមាននឹងមិនផ្តល់អ្នកនូវឫកពារល្អនោះទេ។ សូមក្រឡេកមើល Kim Kardashian អ្នកមិនអាចទិញឥរិយាបថល្អបានទេ។

៨. មិត្ត​ភក្តិ​ពិត

ប្រសិនបើអ្នកជាអ្នកមាន អ្នកនឹងទាក់ទាញមនុស្សដែលចង់ធ្វើជាមិត្តរបស់អ្នក ប៉ុន្តែនេះមិនមានន័យថាពួកគេនឹងក្លាយជាមិត្ត​ភក្តិ​ពិតរបស់អ្នកនោះទេ។ អ្នកមិនអាចទិញសុភមង្គល សេចក្ដីស្រឡាញ់ និងមិត្តភក្តិបានទេ។ នេះជារឿងសាមញ្ញនោះទេ។

ការផ្សាយពាណិជ្ជកម្ម

មិត្តពិតប្រាកដនឹងមិនយកចិត្តទុកដាក់លើគណនីធនាគាររបស់អ្នកទេ។

៩. ចំណេះដឹង

លុយធ្វើឱ្យអ្នកមានអារម្មណ៍ថាមិនចង់ចាញ់គេ ហើយអ្នកនឹងធ្វើការសម្រេចចិត្តមិនល្អ។ អ្នកប្រហែលជាគិតថាអ្នកដឹងរឿងគ្រប់យ៉ាង ប៉ុន្តែតើអ្នកដឹងពីរបៀបអនុវត្តចំណេះដឹងទាំងអស់នោះទេ?

១០. វត្តមាន និងការទទួលយក

ការមានវត្តមាន និងការទទួលយក ពិតជាមានសារៈសំខាន់ណាស់ ហើយវាទាក់ទងនឹងគ្រប់ស្ថានភាពទាំងអស់។ វាជាអំណោយមួយ អ្នកមិនអាចទិញវាបានទេ។ សមត្ថភាពក្នុងការមានវត្តមាន និងទទួលយករាល់ពេលទាំងអស់នៅក្នុងជីវិត គឺប្រសើរជាងមានប្រាក់ទាំងអស់នៅក្នុងពិភពលោក។

ឧទាហរណ៍៖ នៅពេលអ្នកចូលរួមពិធីមង្គលការរបស់មិត្តភក្តិជិតស្និតរបស់អ្នក ការវត្តមានរបស់អ្នកគឺសំខាន់ខ្លាំងណាស់។

អ្នកប្រហែលជាគិតថាលុយអាចផ្តល់ឱ្យអ្នកនូវអ្វីៗដែលអ្នកចង់បាន ប៉ុន្តែវាពិតជាខុស។ លុយមិនអាចធ្វើឱ្យអ្នកមានសុខភាពល្អ ស្រស់ស្អាត និងក្តីស្រលាញ់។

ប្រភព៖ www.powerofpositivity.com និង daringtolivefully.com

ការផ្សាយពាណិជ្ជកម្ម