មនុស្សស្រីត្រូវចាំ! មនុស្សប្រុស៣ប្រភេទដែលអ្នកត្រូវស្គាល់ឱ្យច្បាស់ តែដាច់ខាតមិនត្រូវជ្រើសរើសគេទេ

2
ការផ្សាយពាណិជ្ជកម្ម

ការជ្រើសរើសដៃគូជីវិត យើងអាចជ្រើសបានមនុស្សដែលមានភាពសក្តិសមនឹងយើង ប៉ុន្តែត្រូវចាំថាមានបុរស៣ ប្រភេទ ជាដាច់ខាតមិនគួរជ្រើសរើសធ្វើជាប្តីទេ។

១. បុរសគ្មានទំនួលខុសត្រូវ

125057426_3565816566840694_4991862174178740772_o

ការផ្សាយពាណិជ្ជកម្ម

មនុស្សស្រីត្រូវចាំថា មនុស្សប្រុស បើកាលណាគ្មានទំនួលខុសត្រូវហើយនោះ ជីវិតគ្រួសាររបស់អ្នកក៏គ្មានសេចក្ដីសុខ និងភាពកក់ក្ដៅនោះដែរ។ លើពីនេះ ព្រោះតែភាពគ្មានទំនួលខុសត្រូវរបស់គេដែលជាមេគ្រួសារ វានឹងធ្វើឱ្យជីវិតរបស់ប្រពន្ធកូន​ កាន់តែលំបាក វេទនា គ្រាំគ្រា ឬអាចដុនដាបទ្វេដង ប្រសិនបើអ្នកជាប្រពន្ធពុំអាចរ៉ាប់រង ឬស៊ូបន្តបាន។ ការជ្រើសរើសបុរសម្នាក់មកធ្វើជាស្វាមី ឬជាមេគ្រួសារ អ្នកមិនអាចជ្រើសតាមតែអារម្មណ៍ ការស្រឡាញ់មួយពេល ឬមើលលើរូបរាង រូបសម្រស់ និងឋានៈគ្រួសារគេតែប៉ុណ្ណោះទេ ព្រោះមានមនុស្សប្រុសច្រើនណាស់ រូបសម្បត្តិល្អ សង្ហា គ្រួសារក៏ជាអ្នកមាន តែអ្វីដែលរូបគេផ្ទាល់គ្មាននោះគឺ ទំនួលខុសត្រូវរបស់ខ្លួនឯង មិនអាចមើលថែ និងការពារក្រុមគ្រួសារបានឡើយ។

២. បុរសមិនគោរពឪពុកម្តាយ

ការផ្សាយពាណិជ្ជកម្ម

125085467_3565815783507439_6099345124256901481_o

មនុស្សប្រុសខ្លះគឺមានពិតមែន ស្រឡាញ់ប្រពន្ធ ស្រឡាញ់កូន តែមិនដែលគោរពស្រឡាញ់ដល់ឪពុកម្ដាយក្មេកនោះឡើយ។ លើសពីនេះ មិនត្រឹមតែមិនគោរពតែប៉ុណ្ណោះទេ គេថែមទាំងមើលងាយ ប្រមាថដល់អ្នកមានគុណថែមទៀតផង។ មនុស្សប្រុសម្នាក់ ប្រសិនបើគេគ្មានការគោរពចំពោះអ្នកមានគុណហើយនោះទ ទោះធ្វើការរកស៊ីអ្វីក៏មិនអាចរីកដុះដាលដែរ។ លើសពីនេះ បើគេមិនគោរពឱ្យតម្លៃដល់ឪពុកម្ដាយរបស់អ្នកទេ ច្បាស់ណាស់ថា ជីវិតគ្រួសារ ប្ដីប្រពន្ធ គឺពុំមានសុភមង្គលបានឡើយ គឺមានតែរឿងក្ដៅក្រហាយតែប៉ុណ្ណោះ។ ម្ល៉ោះហើយមនុស្សស្រី ទោះបីជាប្ដីប្រពន្ធនឹងគ្នាយ៉ាងណា ទោះអ្នកស្រឡាញ់ និងឱ្យតម្លៃប្ដីយ៉ាងណា តែបើអ្នកមើលឃើញថា គេនោះមិនគោរព ឱ្យតម្លៃឪពុកម្ដាយរបស់អ្នកហើយនោះ អ្នកកុំបន្តឱ្យជ្រុលជ្រួសជាងនេះអី ឆាប់ចាកចេញពីគេ ឆាប់ចែកផ្លូវគ្នាទៅ កុំឱ្យលង់ជ្រៅ ពិបាកជាងនេះ។

ការផ្សាយពាណិជ្ជកម្ម

៣. បុរសសុញគំនិត រួញរា គ្មានឆន្ទៈក្នុងអាជីពការងារ

125210076_3565816646840686_2962694374475622009_o

ការផ្សាយពាណិជ្ជកម្ម

វាពិតជាពិបាកណាស់ ប្រសិនបើក្នុងនាមជាមនុស្សប្រុសម្នាក់ ជាប្ដី ជាឪពុក មានតួនាទីជាមេគ្រួសារ តែបែរជាកំសាកញី សុញគំនិត រួញរា សាំញុំា គ្មានឆន្ទៈនោះ ជីវិតគ្រួសារនឹងមានតែទុក្ខលំបាក វេទនា គ្មានភាពល្អប្រសើរឡើយ។ ព្រោះថា មេគ្រួសារមិនចេះដឹកនាំគ្រួសារហើយនោះ កុំថាឡើយឱ្យប្រសើរ សូម្បីតែក្ដីសុខប្រពន្ធកូន ក៏គេផ្ដល់ឱ្យមិនបានដែរ។ ក្នុងនាមជាមនុស្សប្រុសម្នាក់ អ្នកត្រូវតែនឹងន មានគោលជំហច្បាស់លាស់ ចេះដឹង និងស្វាហាប់ ជាមួយនឹងឆន្ទៈដ៏មុតមាំ អាចដឹកនាំ មើលថែ ការពារគ្រួសាររបស់អ្នកមាន មានមុខរបរ មានការងារ ជាពិសេសគឺ អាចមានលទ្ធភាពរកប្រាក់ចំណូលមកឱ្យគ្រួសារបានគ្រប់គ្រាន់៕

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ

ការផ្សាយពាណិជ្ជកម្ម