គន្លឹះទាំង១៦ នឹងជួយឱ្យអ្នកមិនខ្វះលុយចាយ បើអ្នកចេះចំណាយតាមវិធីទាំងនេះ

5
ការផ្សាយពាណិជ្ជកម្ម

មនុស្សជាច្រើនយល់ពីគោលដៅនៃការរស់នៅតាមមធ្យោបាយរបស់ពួកគេចំណាយតិចជាងពួកគេរកបាន និងសន្សំសម្រាប់ថ្ងៃអនាគត។ ប៉ុន្តែក៏មានមនុស្សភាគច្រើនមិនអាចធ្វើវាបានឡើយ។ នេះគឺជាការណែនាំជាមូលដ្ឋានដើម្បីជួយអ្នកបំបែក កុំឱ្យអ្នកធ្លាក់ចូលក្នុងចំណោមមនុស្សដែលចេះតែខ្វះខាតលុយកាក់។

D145_86_726_1200

ការផ្សាយពាណិជ្ជកម្ម

១. នៅក្បែរមនុស្សដែលចេះរិះថាំ សន្សំសំចៃ នោះអ្នកនឹងដឹងពីរបៀបនៃការចាយវាយ មិនខ្ជះខ្ជាយ ឬមានបញ្ហាក្នុងការខ្វះខាតលុយកាក់។

២. រៀនគ្រប់គ្រងនូវថវិកាដែលអ្នករកបាន ដើម្បីអាចកំណត់ការចំណាយឱ្យត្រូវទៅនឹងខ្ទង់ចំណូលប្រចាំខែរបស់អ្នក។

ការផ្សាយពាណិជ្ជកម្ម

៣. ចាយវាយតាមរយៈលុយសុទ្ធ ចៀសវាងឱ្យបានជាមួយនឹងការចាយវាយតាមរយៈប្រពន្ធអេឡិចត្រូនិច ឬកាតធនាគារ។

៤. រៀនគ្រប់គ្រងចិត្ត និងបញ្ឈប់ចំណង់ក្នុងការទិញរបស់ដែលអត់ប្រយោជន៍។

ការផ្សាយពាណិជ្ជកម្ម

៥. កុំទិញរបស់ដែលថ្លៃលើសពីប្រាក់ខែដែលអ្នករកបាន ឬរបស់ដែលចូលដើមលុយច្រើន រហូតដល់ហ៊ានខ្ជីបុលគេ។

៦. ចៀសវាងការប្រើប្រាស់ ឬទិញសម្ភារនិយម របស់ប្រេនៗថ្លៃៗ ដើម្បីតែប្រជែង ឬបង្អួតអ្នកណា។

ការផ្សាយពាណិជ្ជកម្ម

៧. ទាញយកនូវអត្ថប្រយោជន៍ពីអ្វីដែលអ្នកបានធ្វើ ដើម្បីចំណេញបានប្រាក់បន្ថែម។

៨. កាត់បន្ថយការចេញទៅញុំាអីខាងក្រៅ ដោយប្ដូរមកញុំាអាហារចម្អិននៅផ្ទះដោយខ្លួនឯងវិញ។

ការផ្សាយពាណិជ្ជកម្ម

B01abdd840622ec1862bb6c49d6e067d

៩. រៀបចំអាហារញុំាដោយខ្លួនឯងសម្រាប់ពេលទៅធ្វើការ បានទាំងអនាម័យ និងសន្សំសំចៃបានបន្ថែមទៀត។

ការផ្សាយពាណិជ្ជកម្ម

១០. ទិញរបស់ដែលមានការបញ្ចុះតម្លៃ ឬមានប្រូម៉ូសិន ឬអាចប្រើជាមួយនឹងកាត់បញ្ចុះតម្លៃរបស់អ្នក។

១១. បែងចែកឱ្យបានច្បាស់ ជាមួយនឹងរបស់ដែលចាំបាច់ និងរបស់ដែលអ្នកចង់បានតែមួយឆាវ។ ទោះបីរបស់ខ្លះ មានការបញ្ចុះតម្លៃថោកកម្រិតណាក៏ដោយ តែបើវាមិនសំខាន់ទេ កុំទិញអី ព្រោះតម្លៃដែលថោក ក៏ជាលុយដែរ។

ការផ្សាយពាណិជ្ជកម្ម

១២. រួមសហការណ៍ជាមួយនឹងក្រុមគ្រួសារ ឬដៃគូក្នុងការសន្សំសំចៃ ព្រោះបើយើងសន្សំតែម្នាក់ឯង ក៏មិនអាចកើនប្រាក់បានច្រើនឡើយ។

១៤. ពេលទិញទំនិញ ត្រូវចេះតថ្លៃ ហើយប្រៀបធៀបតម្លៃរវាងហាងមួយ និងហាងមួយទៀត កុំចេះតែចាយធូរៗពេក។

ការផ្សាយពាណិជ្ជកម្ម

១៥. កុំប្រឹងអួតសម្ញែងនូវរបស់ទ្រព្យក្រៅខ្លួនជាមួយនឹងមនុស្សជុំវិញ ត្រូវចេះរក្សាទ្រព្យពីខាងក្នុងមកវិញទើបមានតម្លៃ។

១៦. កុំចេះតែទូលាយ ប៉ាវអ្នកនេះ ឬអ្នកនោះ ព្រោះតែចង់បានមុខមាត់ សុខចិត្តឱ្យគេថាយើងរិះថាំ ម៉ៅស្វិត តែការពិតគឺយើងមានសិល្បៈក្នុងការចាយវាយទៅវិញទេ។

Importance Of Saving For Retirement

១៦ចំណុចនេះ យើងប្រហែលជាគិតថាធម្មតា ឬសាមញ្ញ មិនមានអ្វីដែលអាចសន្សំបានធំដុំ តែង្នកត្រូវដឹងថា ការសន្សំពីតិចៗទៅ ក៏អាចឱ្យយើងបានសល់ជាដុំកំភួនដែរ។ សន្សំពីតិចទៅច្រើន ទើបគេហៅថា ការសន្សំសំចៃយ៉ាងពិតប្រាកដ៕

Webp.net Resizeimage 6 Min 2

ប្រភព ៖ familytoday / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)

ការផ្សាយពាណិជ្ជកម្ម