ស្ត្រី៤ប្រភេទ ច្រើនតែមិនអាចទទួលបានសុភមង្គល ឬសប្បាយចិត្តនៅក្នុងរឿងស្នេហា

3
ការផ្សាយពាណិជ្ជកម្ម

មនុស្សស្រីបើកាលណារឹងមាំខ្លាំងពេក នាងច្រើនតែក្លាយជានារីអភ័ព្វទៅវិញ នាងនឹងក្លាយជាមនុស្សស្រីចិត្តដាច់ និងមិនសូវទទួលបានភាពកក់ក្ដៅ ការថ្នាក់ថ្នមពីមនុស្សដែលនាងស្រឡាញ់ ឬដៃគូរបស់នាងឡើយ។ យ៉ាងណា មនុស្សស្រី៤ប្រភេទនេះ ច្រើនតែមិនអាចទទួលបានសុភមង្គល ឬសប្បាយចិត្តនៅក្នុងរឿងស្នេហា។

១. មានភាពល្អឥតខ្ចោះ

ការផ្សាយពាណិជ្ជកម្ម

Image_2020 10 06_113837

នៅពេលដែលមនុស្សស្រីម្នាក់មានភាពល្អឥតខ្ចោះចំពោះកិច្ចការនានា មិនថាការងារផ្ទះ ឬការងារខាងក្រៅក៏ដោយ បើនាងអាចធ្វើបានដោយខ្លួនឯង មិនមានជំនួហើយនោះ នាងប្រាកដជាត្រូវឃ្លាតឆ្ងាយពីបុរសទាំងឡាយក្នុងការពឹងផ្អែក។ ព្រោះតែបុរសដែលស្ថិតនៅក្បែរនាង តែងតែមានអារម្មណ៍ថាគេនឹងក្លាយជាបុរសគ្មានបានការ ព្រោះកិច្ចការងារគ្រប់យ៉ាង នាងជាអ្នកគិត និងសម្រេចអស់ទៅហើយ។

ការផ្សាយពាណិជ្ជកម្ម

២. ឆ្លាត / ពូកែពេក

E445e72302c66e775b13e00348725a46

ការផ្សាយពាណិជ្ជកម្ម

ស្ត្រីកំប្លែង និងឆ្លាតវៃតែងតែមានភាពទាក់ទាញបុរស។ ប៉ុន្តែមនុស្សម្នាក់ដែលដឹងអ្វីៗគ្រប់យ៉ាងសុទ្ធតែមានប្រាជ្ញាវាមានអារម្មណ៍ថា បុរសដែលនៅក្បែរនោះនាងលែងត្រូវការតទៅទៀតហើយ។ បុរសភាគច្រើនមានសេចក្តីថ្លៃថ្នូរ ដូច្នេះពួកគេមិនដែលចង់រៀបការជាមួយប្រពន្ធឆ្លាតពេកដើម្បីធ្វើជាប្រពន្ធឡើយ។ ដោយសារតែពួកគេខ្លាចមានកេរ្តិ៍ឈ្មោះ ខ្លាចប្រពន្ធ ឬរងការរិះគន់ដោយសារអន់ជាងប្រពន្ធ។

៣. មានផ្ទះ មានឡាន និងមានជំហរនៅក្នុងសង្គម

ការផ្សាយពាណិជ្ជកម្ម

Tuyet Chieu De Chong Khong Me Nguoi Dan Ba Khac 1633 0935 0757

នៅពេលស្ត្រីមានអ្វីៗគ្រប់យ៉ាង ពួកគេនឹងមិនត្រូវការបុរសឡើយ។ ប្រសិនបើនាងមានបុរសនៅក្បែរ ប្រហែលបុរសនោះគ្រាន់តែជាការលំអតែប៉ុណ្ណោះ។ នោះហើយជាមូលហេតុដែលបុរសមានអារម្មណ៍ថាទាបជាងស្ត្រី។

ការផ្សាយពាណិជ្ជកម្ម

ទោះបីរៀបការជាមួយនារីម្នាក់នេះជាប្រពន្ធ បុរសមិនចាំបាច់បារម្ភពីលុយកាក់ ប៉ុន្តែពួកគេទទួលរងពីកន្លែងអន់ខ្សោយនៅចំពោះមុខភរិយា ដូច្នេះពួកគេខ្លាចបាត់បង់តម្លៃនៃខ្លួនឯង។

៤. មានចំណាប់អារម្មណ៍ច្រើនពីមនុស្សភេទផ្ទុយ

ការផ្សាយពាណិជ្ជកម្ម

De8f781aab052a89f64d25412473a7e2

ស្ត្រីត្រូវបានគេស្វែងរកកាន់តែច្រើន បុរសកាន់តែពិបាកក្នុងការឈានដល់ចំណុចសំខាន់សម្រាប់នាង។ ការនៅជាមួយស្ត្រីដែលមានអ្នកចាប់អារម្មណ៍ច្រើនពេក ធ្វើឱ្យបុរសជាដៃគូច្រណែន និងហត់នឿយក្នុងការឃុំគ្រងនាង។ បុរសតែងតែគិតថាប្រភេទនារីដែលទទួលបានការចាប់អារម្មណ៍ពីមនុស្សជាច្រើន នឹងមិនស្មោះត្រង់ទេព្រោះពួកគេមានជម្រើសច្រើន៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព ៖ phunutoday.vn / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)

ការផ្សាយពាណិជ្ជកម្ម