មនុស្សប្រុសទាំងឡាយ! មុននឹងអ្នកចង់បោះបង់ប្រពន្ធ ព្រោះតែនាងបាក់សម្រស់ សូមអ្នកនឹកដល់ថ្ងៃដំបូងដែលអ្នកសម្រេចចិត្តជ្រើសយកនាងផង

៤
ការផ្សាយពាណិជ្ជកម្ម

មនុស្សស្រី ទោះបីនាងស្រស់ស្អាតយ៉ាងណាក៏ដោយ ក៏នាងនៅតែដល់ពេលមួយត្រូវបាក់សម្រស់ ប្រៀបបាននឹងផ្ការីកស្រស់ត្រកាល តែក៏នឹងរុះររោយទៅនៅពេលណាមួយ ចំណែកមនុស្សស្រីក៏ចឹងដែរ តែសូមស្វាមីទាំងឡាយចងចាំផងថា នាងបាក់សម្រស់ ទោះយ៉ាងណា នាងក៏នឹងចាស់ជរាវ័យទៅ មិនអាចរក្សាសម្រស់ឱ្យនៅស្រស់ស្អាត ដូចស្រីៗក្មេងៗដែលទើបពេញវ័យនោះឡើយ។

Nhan Biet Mau Dan Ong Chung Thuy Min 0913

ការផ្សាយពាណិជ្ជកម្ម

ក្នុងនាមជាប្ដី មិនថាប្រពន្ធអ្នកបាត់បង់សម្រស់យ៉ាងណា ទោះនាងចាស់ទៅបែបណា ឬមិនថានាងក្លាយជាបែបណាទេ តែក្លាយជាប្ដីប្រពន្ធនឹងគ្នាហើយ នាងជាប្រពន្ធរបស់អ្នកហើយ អ្នកមិនគួរបោះបង់ប្រពន្ធចោល ដោយត្រឹមតែហេតុផលនាងចាស់នោះទេ មិនមែនលួចក្បត់នាងទៅមានស្រីថ្មី ព្រោះតែនាងលែងស្អាតដូចស្រីក្មេងៗនោះឡើយ ព្រោះទោះជាយ៉ាងណាក៏ដោយ ក៏នាងជាស្ត្រីដែលអ្នកជ្រើសរើស​ នាងជាមនុស្សដែលចាប់ផ្ដើមសាងគ្រួសារជាមួយនឹងអ្នក អ្វីដែលសំខាន់ គឺនាងជាអ្នកលះបង់គ្រប់យ៉ាងនៃជីវិតពាក់កណ្ដាលរបស់នាងដើម្បីអ្នក ជាពិសេសគឺ នាងជាអ្នកបង្កើតកូន បន្តពូជពង្សវង្សត្រកូលឱ្យអ្នក។

Vet Ran Bung Vo Vvkd 113456224 1700 0913

ការផ្សាយពាណិជ្ជកម្ម

កុំក្បត់ប្រពន្ធព្រោះតែនាងបាក់សម្រស់ កុំបោះបង់នាងព្រោះតែអ្នកមានបានថ្កើងថ្កានយសសក្តិ សូមចាំថា ប្រពន្ធក៏មានចំណែកជួយជ្រោមជ្រែង លើករាសីអ្នកឱ្យខ្ពង់ខ្ពស់ និងបានលូតលាស់ បើគ្មាននាងជាប្រពន្ធ អ្នកក៏មិនអាចបានល្អប្រសើរដែរ។ មនុស្សស្រីនាងប្រែជាចាស់ជាងវ័យ រូបសម្រស់នាងលែងដូចមុន ក៏ព្រោះតែមានចំណែកអ្នក ទើបនាងព្រមលះបង់ភាពជាយុវវ័យរបស់នាងដើម្បីអ្នក។ សូមកុំបោះបង់ប្រពន្ធកូនចោល ព្រោះថា ប្ដីប្រពន្ធ គឺប្ដីប្រពន្ធមួយជីវិត មិនមែនត្រឹមតែមួយថ្ងៃពីរថ្ងៃទេ … ត្រូវចេះគិត យល់ចិត្ត ខិតខំប្រឹងប្រែងជាមួយគ្នា៕

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម