«មើលប្រុសល្ងង់» ដែលល្បីលើ TikTok   បកស្រាយឡើងវិញដោយព្រះនាងតូច នរោត្តម ជេនណា ពិរោះប្លែក កាយវិការសម្តែងគួរឱ្យខ្នាញ់ខ្លាំង (មានវីដេអូ)

«មើលប្រុសល្ងង់» ដែលល្បីលើ TikTok   បកស្រាយឡើងវិញដោយព្រះនាងតូច  នរោត្តម ជេនណា  ពិរោះប្លែក កាយវិការសម្តែងគួរឱ្យខ្នាញ់ខ្លាំង (មានវីដេអូ)
ការផ្សាយពាណិជ្ជកម្ម

សែរាជវង្ស  ព្រះនាង តូច នរោត្តម ជេនណា  បានក្លាយទៅជាសែរាជវង្សដែលមានកេរ្តិ៍ឈ្មោះល្បីខ្លាំងនៅក្នុងវិស័យសិល្បៈ ព្រោះទោះជាទ្រង់មានព្រះជន្មក្មេងខ្ចីពិតមែនក្តី តែ ព្រះនាងតូច  នរោត្តម  ជេនណា ​ពិតជាមានសមត្ថភាព និងទេពកោសល្យមិនធម្មតានោះឡើយ ​ទាំងសិល្បៈបែបបុរាណ សម័យ​ ផ្នែកសម្តែង និងចម្រៀងជាច្រើនភាសា ​ហើយទៅអនាគតព្រះនាងតូចអាចនឹងក្លាយជាសែរាជវង្សដំបូងគេដែលពេញដោយសមត្ថភាពសិល្បៈគ្រប់ទម្រង់ដ៏ល្បីល្បាញផងដែរ។

118994178_2866159680280512_1891331576107026635_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
115772178_2827579787471835_9060356682970877877_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

នៅក្នុងនោះថ្មីៗនេះ ព្រះនាងតូច  នរោត្តម  ជេនណា​ ស្រាប់តែបានបញ្ចេញបទចម្រៀងថ្មីដែលច្រៀងឡើងវិញពីបទសម័យដើម  ជាសំនៀងដើមរបស់ បិតាអធិរាជសម្លេងមាស ស៊ិន ​​ស៊ីសាមុត និងអ្នកស្រី​ រស់ សេរីសុទ្ធា មានចំណងជើងថា​ « មើលប្រុសល្ងង់» ដែលកំពុងតែល្បីនៅក្នុងបណ្តាញសង្គម TikTok ។ តែទោះជាមួយនឹងបទចម្រៀងដែលធ្វើភ្លេងថ្មីក៏ពិតមែនតែ ព្រះនាងតូច  នរោត្តម  ជេនណា ពិតជាមានសំនៀងក្រអួនក្រអៅខ្លាំងណាស់  ។

ការផ្សាយពាណិជ្ជកម្ម
Screen Shot 2020 09 30 At 12.11.15 PM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Screen Shot 2020 09 30 At 12.11.43 PM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

គួរឱ្យដឹងផងដែរថា បទចម្រៀង « មើលប្រុសល្ងង់» មួយបទនេះបានផ្តិតយកទេសភាពយ៉ាងស្រស់ស្អាតនៅឧទ្យានជាតិគីរីរម្យ  ដោយព្រះនាងតូច នរោត្តម  ជេនណា  បានបកស្រាយ និងសម្តែងផ្ទាល់ជាមួយនឹងតារាចម្រៀងប្រុស  ណារ៉ុង  ហើយកំពុងតែទទួលបានចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំងណាស់ថាពិរោះប្លែកថ្មី ថែមទាំងមានកាយវិការខ្នក់ខ្នាញ់តាមបទចម្រៀងមើលទៅគួរឱ្យស្រលាញ់តាមវ័យរបស់ព្រះនាងតូចផងដែរ។

Screen Shot 2020 09 30 At 12.12.06 PM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Screen Shot 2020 09 30 At 12.10.58 PM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ចង់ដឹងថាពិរោះយ៉ាងណាសូមទស្សនាវីដេអូចម្រៀង  «មើលប្រុសល្ងង់» ដែលបកស្រាយដោយព្រះនាងតូច ​នរោត្តម​​ ជេនណា  ខាងក្រោមនេះ​ ៖

ការផ្សាយពាណិជ្ជកម្ម
Maxresdefault
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Screen Shot 2020 09 30 At 12.15.26 PM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Screen Shot 2020 09 30 At 12.15.17 PM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Screen Shot 2020 09 30 At 12.14.34 PM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Screen Shot 2020 09 30 At 12.14.57 PM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Screen Shot 2020 09 30 At 12.13.18 PM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Screen Shot 2020 09 30 At 12.12.59 PM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ការផ្សាយពាណិជ្ជកម្ម