ថ្មីៗនេះ! មានករណីរំលោភសេពសន្ថវៈច្រើនណាស់ សូមគិត និងពិចារណា ដើម្បីចៀសវាងនូវទង្វើថោកទាប និងលុបបំបាត់បញ្ហានេះឱ្យអស់

ថ្មីៗនេះ! មានករណីរំលោភសេពសន្ថវៈច្រើនណាស់ សូមគិត និងពិចារណា ដើម្បីចៀសវាងនូវទង្វើថោកទាប និងលុបបំបាត់បញ្ហានេះឱ្យអស់
ការផ្សាយពាណិជ្ជកម្ម

ជូនចំពោះប្រុសៗទាំងឡាយ ក៏ដឹងថា មនុស្សប្រុសមួយចំនួន គាត់ក៏មានចំណេះដឹងខ្ពស់ជ្រៅជ្រះ គាត់មានការគិត និងយល់ដឹងច្រើន ដូច្នេះ មុននឹងធ្វើអ្វីគាត់ពិតជាគិតបានវែងឆ្ងាយ។ ប៉ុន្តែក្នុងករណីចំពោះមនុស្សប្រុសមួយចំនួន អ្នកខ្លះ រៀនបានជ្រៅជ្រះពិតមែន តែខ្វះការយល់ដឹង មិនអាចគ្រប់គ្រងលើតណ្ហាខ្លួនបាន ក៏បានប្រព្រឹត្តនូវទង្វើថោកទាបទាំងនេះទៅលើនារី ជាពិសេសគឺ កុមារដែលមិនទាន់ដឹងក្ដី។

យ៉ាងណាមិញ មុននឹងប្រព្រឹត្តទង្វើថោកទាបនេះ សូមអ្នកគិតផងថា ៖

ការផ្សាយពាណិជ្ជកម្ម

– អ្នកមានម្ដាយជាស្រី
– អ្នកមានបង មានប្អូនជាស្រី
– អនាគត អ្នកក៏អាចមានកូនជាស្រី

2_1471853544

ការផ្សាយពាណិជ្ជកម្ម

ដូច្នេះ អ្នកមិនគួរគប្បី ធ្វើរឿងទាំងនេះ បណ្ដោយឱ្យវាកើតឡើងបានទេ អ្នកដឹងទេថា ទង្វើថោកទាបនេះ វាជាបញ្ហាដ៏ធំ ហើយវាបានបំផ្លាញអ្វីខ្លះ?

១. ធ្វើឱ្យមានករណីធ្វើអត្តឃាតកាន់តែកើនឡើង។
២. បង្កើតបញ្ហាដល់គ្រួសារជនរងគ្រោះ។
៣. ធ្វើឱ្យជនរងគ្រោះទទួលរងនូវភាពអាម៉ាស់ ការឈឺចាប់ និងរងវិបត្តិ មានវិប្បដិសារីពេញមួយជីវិត។
៤. បង្កើតឱ្យមានការរើសអើង មាក់ងាយ ជាន់ពន្លិចដល់ជនរងគ្រោះ។

ការផ្សាយពាណិជ្ជកម្ម

មុននឹងធ្វើអ្វី សូមអ្នកគិតឱ្យបានវែងឆ្ងាយ អ្នកជាមនុស្សមិនមែនជាសត្វតិរច្ឆាន ដែលខ្វះការអប់រំ គ្មានការសិក្សានោះឡើយ។ ក្នុងនាមជាបុរស ជាកូនប្រុស សូមអ្នកគោរព ឱ្យតម្លៃ និងមានមោទកភាពចំពោះក្មេងស្រី ចំពោះស្ត្រីៗ នារីៗផង!!!៕

Rape,_abuse_16a4a1aae95_large
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ ៖ ភី អេក (ក្នុងស្រុករក្សាសិទ្ធិ)

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម