តោះ! មកដឹងពីជោគជតារបស់អ្នក តាមរយៈថ្ងៃខែឆ្នាំកំណើតរបស់អ្នក

P=60276
ការផ្សាយពាណិជ្ជកម្ម

ទោះបីជាជោគវាសនារបស់អ្នកមាន ឬអ្នកក្រ គឺដោយសារតែការខិតខំ និងការសម្រេចចិត្តផ្ទាល់ខ្លួនរបស់យើងក៏ដោយ តែវាជាការផ្គួបផ្សំក្រៅពីនេះ យោងតាមហោរាសាស្ត្រ បញ្ហានេះក៏អាចជះឥទ្ធិពលដោយជោគវាសនា និងថ្ងៃខែឆ្នាំកំណើតរបស់មនុស្សម្នាក់ៗដែរ។

សម្រាប់ហេតុផលនេះផងដែរ ការទស្សន៍ទាយហោរាសាស្ដ្រ ការក្រឡេកមើលពេលវេលានៃកំណើតរបស់មនុស្សម្នាក់ៗ ក៏អាចជួយឱ្យយើងវិនិច្ឆ័យវាសនា និងស្ថានភាពហិរញ្ញវត្ថុជីវិតផ្ទាល់ខ្លួនរបស់ពួកគេនាពេលអនាគតផងដែរ។

ការផ្សាយពាណិជ្ជកម្ម

ដូច្នោះហើយ ប្រសិនបើអ្នកណាម្នាក់មានសំណាងអាចមានថ្ងៃកំណើតបញ្ចប់ដោយលេខដូចខាងក្រោម វាក៏មានន័យថា ភាគច្រើននៃពួកគេនឹងក្លាយជាអ្នកដែលមានវាសនានៃទ្រព្យសម្បត្តិ និងលាភសំណាងអមជាមួយជីវិតរបស់ពួកគេ។

461f6dd5f2098370983cb80030aa58d6

ការផ្សាយពាណិជ្ជកម្ម

១. ថ្ងៃកំណើតបញ្ចប់ដោយលេខ ០ (ថ្ងៃទី ១០ ទី ២០ ខែទី ៣០ តាមច័ន្ទគតិ)

ការព្យាករណ៍ហោរាសាស្ត្រ ប្រសិនបើពួកគេមានសំណាងគ្រប់គ្រាន់កើតនៅថ្ងៃដែលបញ្ចប់ដោយលេខសូន្យ (ជាពិសេសគឺថ្ងៃទី ១០ ទី ២០ ខែទី ៣០ តាមច័ន្ទគតិ) ពួកគេភាគច្រើនមានបុគ្គលិកលក្ខណៈរីករាយណាស់ ជាមនុស្សដែលរឹងមាំ ក្លាហាន គួរឱ្យមានមោទកភាព។ ក្រៅពីនេះ អ្នកដែលមានថ្ងៃកំណើតបញ្ចប់ដោយសូន្យក៏ជាមនុស្សពូកែនិយាយ និងប្រាស្រ័យទាក់ទងដែរ ដូច្នេះពួកគេមានទំនាក់ទំនងល្អច្រើននៅជុំវិញខ្លួន។

ការផ្សាយពាណិជ្ជកម្ម

សម្រាប់ហេតុផលនេះផងដែរ មនុស្សទាំងនេះមានទ្រព្យសម្បត្ដិដ៏មានតម្លៃជាច្រើន ទៅកន្លែងណាដែលពួកគេទៅ ឬធ្វើអ្វីដែលពួកគេធ្វើ ហើយត្រូវបានគេស្រឡាញ់ រាប់អាន និងមានអ្នកជួយជ្រោមជ្រែងច្រើនទៀតផង។ ភ្លាមៗនៅពេលដែលពួកគេមានការលំបាក ឬមានបញ្ហា ពួកគេនឹងទទួលបានការគាំទ្រពីក្រុមគ្រួសារ និងមានការគាំទ្រពីមនុស្សមានសំខាន់ៗ ដូច្នេះការរីកចម្រើនអាជីពរបស់ពួកគេច្រើនតែរលូន និងរីកដុះដាល។ មនុស្សទាំងនេះនៅពេលពួកគេឈានចូលវ័យកណ្តាល ពួកគេភាគច្រើនមានទ្រព្យសម្បត្ដិបរិបូរណ៍ និងមានជីវិតរីករាយ ពេញលេញ និងសម្បូរបែប។

71f91a6e056d47e03171d0f1f594edd1

ការផ្សាយពាណិជ្ជកម្ម

២. ថ្ងៃខែឆ្នាំកំណើតបញ្ចប់ដោយលេខ ១

បន្ថែមលើសូន្យខាងលើ យោងទៅតាមហោរាសាស្ត្រ អ្នកដែលមានថ្ងៃកំណើតបញ្ចប់ដោយលេខ ១ (ថ្ងៃទី ១ ទី ១១ និងទី ២១ នៃប្រតិទិនច័ន្ទគតិ) ក៏ជាអ្នកដែលមានលេខរីករាយពីក្មេងផងដែរ។ ជីវិតរបស់ពួកគេច្រើនតែមានសំណាង មានលាភ និងមានរឿងសមបំណងច្រើន។ ជាពិសេសមនុស្សភាគច្រើនដែលមានថ្ងៃកំណើតបញ្ចប់ដោយលេខ ១ ច្រើនតែមានភាពវៃឆ្លាត និងការវិនិច្ឆ័យខ្ពស់ ជាងមនុស្សដែលតែងតែមានភាពរីករាយ និងមហិច្ឆតានៅកន្លែងធ្វើការ។

ការផ្សាយពាណិជ្ជកម្ម

មនុស្សទាំងនេះ មិនថាប្រុស ឬស្រីទេ ក៏ជាមនុស្សឧស្សាហ៍ព្យាយាម និងខិតខំយ៉ាងសកម្មនៅកន្លែងធ្វើការផងដែរ។ មានភាពរហ័សរហួន និងល្អក្នុងការធ្វើពាណិជ្ជកម្មជំនួញ។ ជាពិសេសប្រសិនបើអ្នកជាស្ត្រីហើយមានថ្ងៃកំណើតបញ្ចប់ដោយលេខ ១ អ្នកក៏ត្រូវបានគេចាត់ទុកថាមាន“ ភាពរុងរឿង និងទ្រព្យសម្បត្តិ” ច្រើនផងដែរ។ អ្នកជាមនុស្សដែលមានការអភិវឌ្ឍទ្រព្យសម្បត្តិ និងសំណាងជាហូរហែ។ តែអ្នកត្រូវតែឧស្សាហ៍ព្យាយាម និងដឹងពីវិធីឆ្លៀតយកឱកាស បន្ទាប់ពីចូលដល់វ័យកណ្តាលទាំងជីវិតការងារ និងស្នេហារបស់មនុស្សទាំងនេះ គឺមានភាពកក់ក្តៅនិងបំពេញបានគ្រប់ៗគ្នា។

5db9615e6ce9347fe47e44bca8924fa0

ការផ្សាយពាណិជ្ជកម្ម

៣. ថ្ងៃខែឆ្នាំកំណើតបញ្ចប់ដោយលេខ ៨

យោងតាមហោរាសាស្ត្រផងដែរ អ្នកដែលមានសំណាងទទួលបានថ្ងៃកំណើតបញ្ចប់ដោយលេខ ៨ (ថ្ងៃទី ៨ ទី ១៨ ទី ២៨ និងទី ២៨ តាមច័ន្ទគតិ) ភាគច្រើនមានទេពកោសល្យ និងរហ័សរហួន ឆ្លាតវៃ។ ជាពិសេសមនុស្សទាំងនេះច្រើនតែមិនស្ទាក់ស្ទើរក្នុងការប្រឈមនឹងបញ្ហាថ្មីៗ ហ៊ានគិត និងហ៊ានធ្វើ ដោយគ្មានភាពស្ទាក់ស្ទើរ ខ្លាចភាពឈឺចាប់ឡើយ ហើយតែងតែស្វែងរកក្តីសុបិនរបស់ខ្លួនដល់ទីបញ្ចប់។

ការផ្សាយពាណិជ្ជកម្ម

ក្រៅពីមានភាពរឹងមាំនៅកន្លែងធ្វើការ ពួកគេក៏ជាមនុស្សរួសរាយរាក់ទាក់ រួបរួមជាមួយមនុស្ស និងមិត្តរួមការងារនៅជុំវិញផងដែរ។ បុគ្គលិកលក្ខណៈល្អបែបនេះ ពួកគេត្រូវបានគាំទ្រដោយពួកអភិជនដែលជាទេវតានាំលាភ នាំសំណាង។ មនុស្សទាំងនេះ បើជាយុវជនអាចជួបការលំបាក និងបញ្ហាច្រើនយ៉ាងងាយស្រួល ប៉ុន្តែនៅពេលពួកគេកាន់តែចាស់ មេរៀនកាន់តែមានតម្លៃ។ បញ្ហាដែលគេជួបប្រទះទាំងប៉ុន្មាន នឹងជួយជីវិត និងការងាររបស់ពួកគេបន្តិចម្តងៗ ឱ្យកាន់តែទទួលបានជោគជ័យ ស្ថេរភាព និងវិវត្តទៅតាមពេលវេលា។

E8ccc57069dbb3386736af18ba25167a

ការផ្សាយពាណិជ្ជកម្ម

ជាការពិតព័ត៌មានអំពីជោគជតារាសី និងវាសនាអនាគតរបស់អ្នកដែលមានថ្ងៃកំណើតសំណាង គឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ។ ការផ្លាស់ប្តូរសំណាង គឺទាក់ទងយ៉ាងសំខាន់នឹងការខិតខំរបស់មនុស្សម្នាក់ៗ ដូច្នេះចូរព្យាយាមស្វែងរកឱកាសសម្រាប់ខ្លួនឯង ធ្វើឱ្យអស់ពីសមត្ថភាព និងមានភាពជឿជាក់ជានិច្ច បន្ទាប់មកទទួលបានជោគជ័យក្នុងការងារ និងក្នុងជីវិតគ្រាន់តែមុន​ និងក្រោយតែប៉ុណ្ណោះ៕

ប្រភព ៖ bestie.vn / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)

ការផ្សាយពាណិជ្ជកម្ម