មនុស្សស្រីក្បាលរឹង មានះ និងមានចរិតឯករាជ្យ ទាល់តែប៉ះបុរសមានចរិតទាំង ៦ប្រភេទនេះទើបទប់ទល់បាន

មនុស្សស្រីក្បាលរឹង មានះ និងមានចរិតឯករាជ្យ ទាល់តែប៉ះបុរសមានចរិតទាំង ៦ប្រភេទនេះទើបទប់ទល់បាន
ការផ្សាយពាណិជ្ជកម្ម

មនុស្សយើងមានភាពខុសគ្នាចរិតក៏ខុសគ្នាដែរសម្រាប់ មនុស្សស្រីដែលមានភាពឯករាជ្យក្នុងជីវិត គឺនាងចង់បានបុរសដែលមានលក្ខណៈផ្សេង ពីមនុស្សដទៃទៀត ហើយបើសិនជាអ្នកចង់ស្រឡាញ់មនុស្សស្រីបែបនេះនោះ អ្នកគួរតែមានចរិតបែបនេះ​ ៖

១. មនុស្សប្រុសចូលចិត្តលេងសើច

ការផ្សាយពាណិជ្ជកម្ម

មនុស្ស ស្រីបែបនេះ គឺ មិនចេះចាញ់ អ្នកណាទេនាងមានចរិតមានៈ ឬ រឹងខ្លាំង តែបើដៃគូនាងជាមនុស្សដែលពូកែលេងសើច គឺ អាចធ្វើឲ្យនាងមានអារម្មណ៍ ប្លែក និងមានក្ដីសុខជាងនៅជាមួយមនុស្ស ដែលម៉ឺងមាត់។ តែត្រូវដឹងថា ការលេងសើចនោះ ចំ ពេលវេលា ដែលនាងចង់បាន ព្រោះពេល ខ្លះការ លេងជ្រុល អាចឲ្យនាងធុញក៏ថាបាន។

២. មនុស្សប្រុសស្ងប់ស្ងាត់

ការផ្សាយពាណិជ្ជកម្ម

ស្ងប់ស្ងាត់ត្រង់នេះមានន័យថា គាត់មិនចូលចិត្ត បង្ហាញ ឬ បើកទម្លាយ ពីស្នេហាគាត់ជាមួយនាងនោះទេ ព្រោះមនុស្សស្រីដែលឯករាជ្យ គឺមិនចូលចិត្ត រញ៉េរញ៉ៃ ឬ ផ្អែមល្ហែមដូចមនុស្សដទៃទៀត ដូច្នេះ នាងក៏មិនចូលចិត្ត ការបង្អួត ឬ ស្និទ្ធស្នាលខ្លាំងដែរ។

48281829_2064776936911298_626124348205301760_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៣. មនុស្សប្រុសដែលមានមហិច្ឆតា

ការផ្សាយពាណិជ្ជកម្ម

នាងចង់បានមនុស្សប្រុស ដែលគិតគូរវែងឆ្ងាយ ហើយមានមហិច្ឆតាក្នុងជីវិត មិនមែនគិតថាបានប៉ុណ្ណា យកប៉ុណ្ណឹងនោះទេ។ នាងស្រឡាញ់អត្តចរិតច្បាស់ លាស់ និងមានគោលដៅក្នុងជីវិតមិនមែនបណ្ដោយ ជីវិតឲ្យទៅតាមព្រេងវាសនាទេ។

៤. មានភាពស្មោះត្រង់ឲ្យត្រូវស្ថានការណ៍

ការផ្សាយពាណិជ្ជកម្ម

មនុស្សមិនអាចស្មោះត្រង់ រហូតដូចដែលយើងចង់ បាននោះទេ ដូច្នេះនាងមិនប្រាថ្នាឲ្យគេស្មោះត្រង់ នឹង នាងនោះទេ គ្រាន់តែដឹងថា អ្វីដែលគួរធ្វើទៅបាន ហើយ។ ម្យ៉ាងទៀត បើចង់បានអីក្រៅគួរតែប្រាប់ នាងតាមត្រង់មិនបាច់លាក់បាំង នឹងនាងនោះទេ។ ព្រោះនាងមិនចូលចិត្តឃាំងឃាសង្សារខ្លួនឯងកុំឲ្យ ទៅរកមនុស្សស្រីផ្សេងនោះទេនាងក៏មិនចូលចិត្ត អ្នក ណា លួចក្បត់នាងក្រោយខ្នងដែរ ដូច្នេះបើអស់ចិត្ត បើចង់ទៅអាចប្រាប់នាងតាមត្រង់បាន។

48373022_2064768500245475_3731992569207324672_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៥. មនុស្សប្រុសដែលស្រឡាញ់ជីវិតខ្លួនឯង

ការផ្សាយពាណិជ្ជកម្ម

នាងមិនត្រូវការឲ្យគេស្រឡាញ់នាងរហូតដល់ភ្លេចខ្លួន ឯងនោះទេ គឺត្រូវចេះស្រឡាញ់ខ្លួនឯង និងពេល វេលារីករាយរបស់ខ្លួនឯង។ នាងចូលចិត្តមនុស្សដែល មានភាពរឹងមាំ មិនទន់ជ្រាយហើយអាចសម្រេច គោលដៅខ្លួនឯងបាន ទោះបីជាគ្មាននាងក៏ដោយ។

៦. មនុស្សប្រុសដែលមិនដាក់សម្ពាធឲ្យនាង

ការផ្សាយពាណិជ្ជកម្ម

នាងមិនចូលចិត្តអ្នកណាបញ្ជា ឬ ត្រួតត្រាហាមឃាត់ សេរីភាពនាងនោះទេ ដូច្នេះនាងនឹងស្វែងរកដៃគូ ដែលមិនដាក់សម្ពាធ មិនឲ្យនាងតម្រូវតាមចិត្តគេ ហើយឲ្យនាងធ្វើអ្វីដែលនាងមិនចង់ធ្វើ។

មនុស្សស្រីដែលមានចរិតមានៈ ឯករាជ្យ គឺមាន លក្ខណៈពិសេសជាងមនុស្សស្រីដទៃ ទោះបីជាពេល ខ្លះ នាងមិនស្ដាប់អ្នកណាបន្តិចមែនតែនាងមានភាពរឹងមាំ និងគោលដៅខ្លាំង ៕

ការផ្សាយពាណិជ្ជកម្ម
35644373_1804757096246618_3430656697352323072_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រភព៖ បរទេស

ការផ្សាយពាណិជ្ជកម្ម