សញ្ញាទាំង១៧ដែលបង្ហាញថា អ្នកកើតជំងឺតួឯក ឬឈ្លក់វង្វេងនឹងខ្លួនឯង

៣
ការផ្សាយពាណិជ្ជកម្ម

១៧ចំណុចខាងក្រោមនេះ គឺជាសញ្ញាបង្ហាញថា អ្នក ឬមនុស្សជុំវិញអ្នក កំពុងតែកើតជំងឺតួឯក ឬឈ្លក់វង្វេងនឹងខ្លួនឯង ៖

១. គិតតែពីខ្លួនឯង និយាយអ្វីក៏អួតតែខ្លួនឯង គិតថាខ្លួនឯងសុទិដ្ឋិនិយមគ្រប់ពេល

ការផ្សាយពាណិជ្ជកម្ម

២.​ គិតថាខ្លួនជាទុក្ករបុគ្គល ចង់ឱ្យគេទុកខ្លួនសំខាន់គ្រប់ពេល។

៣. គិតថាខ្លួនឯងហ្នឹងអស្ចារ្យ គ្មានអ្នកណាប្រៀបបានឡើយ។

ការផ្សាយពាណិជ្ជកម្ម

៤. ចូលចិត្តស្រមើស្រមៃ អំពីការនិយាយបំភ្លើស ចូលចិត្តបំភ័ន្តការពិត ហើយគិតថាខ្លួនឯងហ្នឹងអាចធ្វើបានគ្រប់រឿង គ្រប់យ៉ាង ហើយទទួលបានលទ្ធផលល្អៗរហូត។

៥. អារម្មណ៍តែងប្រែប្រួលយ៉ាងឆាប់រហ័ស ហើយអ្វីក៏មិនត្រូវចិត្តខ្លួនឯងដែរ។

ការផ្សាយពាណិជ្ជកម្ម

៦. ខ្វល់តែអារម្មណ៍ខ្លួនឯង មិនគិតពីអ្នកណាទាំងអស់ មិនខ្វល់ពីអារម្មណ៍អ្នកណាទាំងអស់។

៧. ចង់ឈ្នះគ្រប់យ៉ាង ចង់ឈ្នះគ្រប់រឿង មិនខ្វល់ថាខ្លួនត្រូវ​ ឬខុសនោះឡើយ។

ការផ្សាយពាណិជ្ជកម្ម

16cf8ea7a38dc81c9bd33dbd963ed55a

៨. ចេះតែគិតថាគេច្រណែននឹងខ្លួនឯង ទាំងដែលការពិតខ្លួនឯងទេដែលច្រណែននឹងគេ។

ការផ្សាយពាណិជ្ជកម្ម

៩. ​ចង់ឱ្យគេសរសើរ បញ្ជោ ទើបខ្លួនឯងហ្នឹងមានថាមពល មានកម្លាំងបបូរ។

១០. ព្រោះតែបំណងប្រាថ្នាខ្លួនឯង បំពេញតែបំណងខ្លួនឯង ពេលខ្លះ បំពានទាំងប្រយោជន៍អ្នកដទៃថែមទៀត។

ការផ្សាយពាណិជ្ជកម្ម

១១. តែងតែបង្ហាញនូវអាកប្បកិរិយាមិនល្អ តាំងខ្លួនជាមនុស្សមហិមារ។

១២. មិនចូលចិត្តសម្របខ្លួនតាមអ្នកណាដែលអន់ជាងខ្លួន ព្រោះគិតថាខ្លួនខ្ពង់ខ្ពស់ណាស់។

ការផ្សាយពាណិជ្ជកម្ម

១៣. តែងតែរំជើបរំជួលជារឿយៗ ហើយក៏ត្រូវមកជួបរឿងសោកស្ដាយតាមក្រោយ។

១៤. មិនទទួលមតិរិះគន់របស់អ្នកដទៃ ដើម្បីកែលំអខ្លួននោះឡើយ។

ការផ្សាយពាណិជ្ជកម្ម

១៥. ធ្វើខុសមិនហ៊ានទទួលស្គាល់កំហុស តែបែរជាទៅបន្ទោសអ្នកដទៃទៅវិញ។

១៦. គិតថាខ្លួនឯងពូកែជាងគេ អ្នកដទៃត្រូវតែនៅក្រោមបង្គាប់ខ្លួនឯង។

១៧. ជាមនុស្សចង់តែបាន មិនចេះផ្ដល់ឱ្យ ឬចែករំលែកនោះឡើយ។

51527af54004ba22867f4f8dad21b94e

#មូលហេតុ ដែលបណ្ដាលឱ្យកើតជំងឺតួឯក ឬឈ្លក់វង្វេងនឹងខ្លួនឯង ៖

– ត្រូវបានគេលើកតម្កើង សរសើរ បញ្ជោ ទាំងដែលខ្លួនកំពុងតែធ្វើខុស មិនដែលត្រូវគេស្តីបន្ទោសតែងតែទទួលបាននូវអ្វីដែលអ្នកចង់បានមានមនុស្សដែលតែងតែចាប់អារម្មណ៍។

– មិនដែលចាញ់ ឬមានអ្នកណាសុខចិត្តឈ្នះពេញមួយជីវិត។

– ត្រូវបានចិញ្ចឹមបីបាច់យ៉ាងតឹងរឹង និងក្រិតក្រម ទំនើងខ្លាំងពេក។

– អាចធំធាត់នៅក្នុងគ្រួសារដែល មិនដែលយកចិត្តទុកដាក់​ មិនដែលធ្វេសប្រហែស ដូច្នេះចូលចិត្តឃើញគាត់មកយកចិត្តទុកដាក់សរសើរ។

– ត្រូវគេធ្វើបាបដូចកូនក្មេង ខ្វះមិត្តភក្តិ ខ្វះការយោគយល់។

– ត្រូវឈឺចាប់យ៉ាងខ្លាំងកាលពីក្មេង ត្រូវបានរារាំងពីសង្គម រហូតដល់ត្រូវបង្កើតខែលការពារគំនិតផុយស្រួយពីគ្រោះថ្នាក់ពីអ្នកដទៃ។ ជាមួយនឹងការលើកទឹកចិត្តខ្លួនឯងដើម្បីធ្វើឱ្យមានការខ្វះការទទួលយកពីអ្នកដទៃ។

– ជាមនុស្សពូកែមើល ឬច្រណែននឹងទេពកោសល្យគេ និងចាញ់ដែលគ្មាននរណាម្នាក់មើលទៅស្អាត ឬល្អដូចខ្លួនឯងឡើយ៕

F38fe79418cd4ff1bd702725ae491aa8 (1)

ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)​ / ប្រភព ៖​​ kruvoice

ការផ្សាយពាណិជ្ជកម្ម