ជ្រើសរើសគ្រាប់ពេជ្រមួយដែលអ្នកពេញចិត្ត ដើម្បីដឹងថា អ្នកជាមនុស្សបែបណា

៣
ការផ្សាយពាណិជ្ជកម្ម

១. គ្រាប់ពេជ្រទី១

Screen Shot 2020 08 11 At 11.13.11 AM

ការផ្សាយពាណិជ្ជកម្ម

អ្នកជាមនុស្សដែលយល់ពីតម្លៃនៃការជម្រុញ និងលើកទឹកចិត្តខ្លួនឯង តែចំពោះទំនាក់ទំនងរវាងដៃគូ អ្នកស្អប់បំផុត អ្នកណាដែលព្យាយាមចង់បញ្ឈប់ ឬផ្គាប់បញ្ជាអ្នក។ ពេលខ្លះ អ្នកជុំវិញអ្នក គេមិនអាចយល់ពីអ្នក ឬឱ្យតម្លៃអ្នកឡើយ ប៉ុន្តែសម្រាប់ខ្លួនអ្នកផ្ទាល់ អ្នកស្គាល់ពីកន្លែងដែលអ្នកត្រូវនៅ និងតម្លៃនៃខ្លួនរបស់អ្នកច្បាស់ណាស់។

២. គ្រាប់ពេជ្រទី២

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2020 08 11 At 11.13.20 AM

អ្នកជាមនុស្សដែលច្បាស់លាស់ គ្មាននរណាអាចមកកែប្រែការគិតរបស់អ្នកបានទេ ពេលខ្លះអ្នកជុំវិញគេនិយាយលេងសើចនឹងអ្នក តែអ្នកបែរជាគិតប្រាកដប្រជាទៅវិញ។ ពេលខ្លះទៀត បើមានអ្នកណាធ្វើឱ្យអ្នកទាស់ចិត្ត អ្នកក៏បានផ្ដល់ឱកាសឱ្យគេដែរ តែអ្នកមិនអាចផ្ដល់ឱកាសឱ្យអ្នកណាម្ដងហើយម្ដងទៀតបានទេ។

ការផ្សាយពាណិជ្ជកម្ម

៣. គ្រាប់ពេជ្រទី៣

Screen Shot 2020 08 11 At 11.13.26 AM

ការផ្សាយពាណិជ្ជកម្ម

អ្នកជាមនុស្សស្អាត មានរបៀប មិនចូលចិត្តអ្វីដែលកខ្វក់ ឬមានក្លិនស្អុយ ឆ្អេះឆ្អាបទេ ព្រោះអ្នកផ្ដោតខ្លាំងគឺអនាម័យ ដើម្បីសុខភាព។ លើសពីនេះ អ្នកមិនចូលចិត្តទំនាក់ទំនងដែលមិនច្បាស់លាស់ ស្គាល់ត្រឹម ២ ៣ថ្ងៃនោះឡើយ ព្រោះវានាំឱ្យអ្នកមានអារម្មណ៍មិនល្អ។

៤. គ្រាប់ពេជ្រទី៤

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2020 08 11 At 11.13.32 AM

អ្នកជាមនុស្សដែលមានគោលដៅច្បាស់លាស់ តែអ្នកក៏ត្រូវការដៃគូដើម្បីសម្រេចគោលដៅរបស់អ្នកដែរ។ អ្នកចូលចិត្តមនុស្សដែលមានមហិច្ឆ ចេះចង់បាន ទើបអាចដើរជាមួយអ្នកចុះសម្រុងនឹងគ្នា។ ចំពោះមនុស្សដែលមិនគិតអ្វីសោះនោះ​ គឺមិនសក្តិសមនឹងអ្នកនោះឡើយ។

ការផ្សាយពាណិជ្ជកម្ម

៥. គ្រាប់ពេជ្រទី៥

Screen Shot 2020 08 11 At 11.13.37 AM

ការផ្សាយពាណិជ្ជកម្ម

អ្នកជាមនុស្សស្មោះត្រង់ មានគំនិតបើកចំហរ ប៉ុន្តែអ្នកហាក់មិនចេះប្រញាប់ប្រញាល់ចំពោះការងារឡើយ ប៉ុន្តែអ្នកក៏ដឹងពីពេលវេលាក្នុងការចាប់ផ្ដើម និងដំណើរការ នូវអ្វីដែលអ្នកចង់ដែរ។ អ្នកចូលចិត្តដៃគូដែលចេះស្ងប់ស្ងាត់ ធ្វើតែមិននិយាយច្រើនទេ​ជាពិសេសគឺ មានភាពអត់ធ្មត់។

៦. គ្រាប់ពេជ្រទី៦

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2020 08 11 At 11.13.41 AM

អ្នកជាមនុស្សហ៊ាននិយាយ ហ៊ានធ្វើ ក៏ហ៊ានទទួលខុសត្រូវ អ្នកមានចិត្ត និងបេះដូងដ៏ស្មោះត្រង់ ហើយអ្នកមិនចូលចិត្តការកេងបន្លំនោះឡើយ។ ប្រសិនបើមាននរណាម្នាក់បន្លំ ឬចង់កេងប្រវញ្ចលើអ្នក នោះអ្នកនឹងវាយបក ហើយដើរចេញពីគេភ្លាមៗតែម្ដង៕

ប្រភព ៖ Womenworking

ការផ្សាយពាណិជ្ជកម្ម