តេស្តបែបចិត្តសាស្ត្រ! គ្រាន់តែឃើញរូបរាងធ្មេញ ក៏អាចមើលធ្លុះដល់ចិត្តមនុស្សបានដែរ

៣
ការផ្សាយពាណិជ្ជកម្ម

យើងប្រហែលជាមិនចាប់អារម្មណ៍ទេថា សូម្បីតែរូបរាងសណ្ឋានធ្មេញរបស់យើងក៏អាចមើលដឹងពីជម្រៅចិត្ត និងបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនរបស់យើងដែរ។ យ៉ាងណាមិញ តោះ! យើងទៅសាកល្បង់ធ្វើតេស្តបែបចិត្តសាស្ត្រទាំងអស់គ្នា ថាតើវាពិតជាត្រឹមត្រូវ ទៅជាមួយនឹងចរិតលក្ខណៈធម្មជាតិរបស់យើងប៉ុន្មានភាគរយ ៖

១. ធ្មេញរាង​ត្រី​កោណ

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2020 08 10 At 6.30.27 PM

តាមរយៈអ្នកនរវិទ្យាបានឱ្យដឹងថា បុគ្គលដែលមានធ្មេញរាងជាត្រីកោណ ពួកគេគឺជាមនុស្សដែលមានភាពអត់ធ្មត់ ចេះអត់ធន់តាំងពីវ័យក្មេង។ លើសពីនេះ ពួកគេក៏ចូលចិត្តសេរីភាព មានភាពស្វាហាប់ និងមានការស្រមើស្រមៃដ៏សម្បូរបែបថែមទៀតផង។ ជាពិសេសនោះគឺ គេជាបុគ្គលដែលមានបេះដូង និងដួងចិត្តពោរពេះទៅដោយក្ដីស្រឡាញ់ និងនាំភាពរីករាយជាច្រើនដល់មនុស្សជុំវិញខ្លួន។ នៅក្បែរមនុស្សប្រភេទនេះ អ្នកនឹងទទួលបាននូវថាមពល និងគំនិតវិជ្ជមានដែលស្មានមិនដល់ឡើយ។

ការផ្សាយពាណិជ្ជកម្ម

ក្រៅតែពីភាព និងបុគ្គលិកលក្ខណៈដ៏អស្ចារ្យនេះដែរ មនុស្សប្រភេទនេះតែងតែប្រើជីវិតដែលរស់នៅតាមរបៀបវិជ្ជមាន និងសុទិដ្ឋិនិយមគ្រប់កាលៈទេសៈ។ មិនថាជីវិតគេជួបបញ្ហា ការលំបាក ឬឧបសគ្គច្រើនយ៉ាងណានោះទេ ក៏គេអាចកែប្រែបញ្ហាដ៏ច្របូកច្របល់ឱ្យប្រែជាល្អប្រសើរបានដែរ និយាយជារួម គេជាមនុស្សដែលចេះគ្រប់គ្រង និងកែប្រែស្ថានការណ៍បានយ៉ាងល្អ។ ម្យ៉ាងវិញទៀត មនុស្សនេះក៏មិនសូវជាមានភាពសោកសៅច្រើនដែរ ព្រោះគេមិនចូលចិត្តខ្វាយខ្វល់ ឬយកចិត្តទុកដាក់នឹងរឿងអត់ប្រយោជន៍ដែលនៅជុំវិញខ្លួនលើយ។ សរុបមកវិញ មនុស្សដែលមានធ្មេញប្រភេទនេះ ចូលចិត្តប្រើជីវិតរស់នៅបែបសាមញ្ញ ហើយចូលចិត្តអំណរនឹងជីវិតយ៉ាងប្រសើរ។

២. ធ្មេញរាង​ចតុកោណ

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2020 08 10 At 6.30.36 PM

បុគ្គលដែលមានធ្មេញរាងជាចតុកោណ ភាគច្រើនគឺជាមនុស្សដែលមានភាពសាមញ្ញ ប៉ុន្តែពូកែសង្កេត និងល្អិតល្អន់បំផុត និងមើលទៅលើស្ថានភាពជាក់ស្ដែងដែលបានកើតឡើង។ យ៉ាងណាមិញ គេក៏ជាមនុស្សដែលមានគំនិត ការគិត និងភាពច្នៃប្រតិដ្ឋខ្ពស់ណាស់ ជាពិសេសគឺ គំនិតដែលល្អឥតខ្ចោះ។ ចំពោះនៅកន្លែងធ្វើការវិញ គេជាបុគ្គលដែលមានទំនុកចិត្ត និងចេះរៀបចំផែនការបានយ៉ាងល្អ ដូច្នេះហើយ ទើបគេងាយនឹងទទួលបានជោគជ័យ រាល់អ្វីដែលគេបានគិត។

ការផ្សាយពាណិជ្ជកម្ម

ក្រៅតែពីភាពលេចធ្លោទាំងនេះ បុគ្គលនេះក៏ពូកែនិយាយស្ដី មានវោហាសព្ទគួរឱ្យចាប់អារម្មណ៍ថែមទៀតផង។ គេពូកែទាក់ទាញចំណាប់អារម្មណ៍អ្នកនៅជុំវិញខ្លួន ពូកែបង្កើតទំនាក់ទំនង។ ម្យ៉ាងវិញទៀត កេក៏ជាមនុស្សដែលមានចិត្តអាណិតអាសូរដល់អ្នកដទៃផងដែរ សូម្បីតែមនុស្សទើបតែជួប ទើបតែស្គាល់ក៏ដោយ។ លើសពីនេះ គេក៏ជាមនុស្សដែលមានការប្រុងប្រយ័ត្នខ្ពស់ និងចេះការពារខ្លួនបានយ៉ាងល្អ។ ដូច្នេះ គេមិនងាយនឹងចាញ់បោកអ្នកណានោះឡើយ។

៣. ធ្មេញរាង​ការ៉េ

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2020 08 10 At 6.30.43 PM

បើនិយាយតាមទ្រឹស្ដីមនោគមវិជ្ជា បុគ្គលដែលមានធ្មេញរាងការ៉េ គឺជាមនុស្សដែលមានភាពរឹងមាំខ្លាំង។ ភាគច្រើននៃមនុស្សនេះ គឺដឹងពីរបៀបក្នុងការគ្រប់គ្រងលើចិត្តគំនិត និងអារម្មណ៍ខ្លួនឯងបានយ៉ាងល្អ។ មនុស្សប្រភេទនេះ ស្រឡាញ់នូវយុត្តិធម៌ គោរពតាមគោលការណ៍ ប៉ុន្តែពួកគេពិបាកនឹងស្ដាប់ ឬទទួលយកមតិយោបល់របស់អ្នកដទៃណាស់។

ការផ្សាយពាណិជ្ជកម្ម

លើសពីនេះទៀត មនុស្សទាំងនេះ ក៏ស្រឡាញ់ និងចូលចិត្តនូវភាពស្ងប់ស្ងាត់ មិនថាជីវិតឯកជន ឬក្នុងជីវិតជាមួយនឹងមិត្តរួមការងារទេ គេក៏ចេះរក្សានូវស្ថេរភាព និងន្តិភាពក្នុងទំនាក់ទំនងផងដែរ។ បើនិយាយចំពោះអាជីពការងារវិញ មនុស្សប្រភេទនេះ សក្តិសមធ្វើជាអាជ្ញាកណ្ដាល ឬចៅក្រម ក្នុងការផ្សះផ្សាទំនាក់ទំនង។

៤. ធ្មេញ​រាង​ពង​ក្រពើ

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2020 08 10 At 6.30.50 PM

យោងតាមនរវិទ្យា មនុស្សភាគច្រើនដែលមានធ្មេញរាងពងក្រពើ គឺមានស្នាមញញឹមស្រស់ស្អាតបំផុត។ ជាពិសេសមនុស្សទាំងនេះតែងតែមានអំណោយពីធម្មជាតិ ជាមួយនឹងវិស័យសិល្បៈ ហើយពួកគេក៏ស្រឡាញ់សិល្បៈខ្លាំងណាស់ដែរ។ មនុស្សប្រភេទនេះ ច្រើនតែជាអ្នកសិល្បៈ ឬជាអ្នករចនាម៉ូដ ប៉ុន្តែមានភាពអៀនច្រើនណាស់។ ទោះជាយ៉ាងនេះក្តី ពួកគេច្រើនតែបង្ហាញខ្លួនឯងតិចជាមួយបញ្ហាផ្សេងៗ លើកលែងតែតាមរយៈវិស័យសិល្បៈ៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព ៖ bestie / ប្រែសម្រួល ៖ ភី​ អេក (ក្នុងស្រុក)

ការផ្សាយពាណិជ្ជកម្ម