តើអ្នកជាមនុស្សដែលគួរឱ្យជឿជាក់ និងទុកចិត្តកម្រិតណា តោះ!សាកល្បងធ្វើតេស្តបែបចិត្តសាស្ត្រទាំងអស់គ្នា

៣
ការផ្សាយពាណិជ្ជកម្ម

ជ្រើសរើសនាឡិកាដៃណាមួយដែលអ្នកពេញចិត្តជាងគេ ដើម្បីដឹងថា តើអ្នកជាមនុស្សដែលគួរឱ្យទុកចិត្តកម្រិតណា តោះ! ជ្រើសរើសនាឡិកាមួយ ហើយទៅមើលចម្លើយទាំងអស់គ្នា!

A. ការជឿទុកចិត្តរបស់អ្នកគឺខ្ពស់ណាស់

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2020 08 10 At 10.52.44 AM

អ្នកតែងតែបង្ហាញរូបរាងខាងក្នុងរបស់អ្នកដោយផ្ទាល់ អ្នកមិនចេះលាក់បាំងអ្វីឡើយ មិនថាជាផែនការផ្ទាល់ខ្លួន ឬអារម្មណ៍ផ្លូវចិត្តរបស់អ្នកនោះទេ ដូច្នេះមិត្តរបស់អ្នកតែងតែជឿជាក់លើអ្នកចំពោះភាពស្មោះត្រង់ និងសេចក្ដីល្អ។ លើសពីនេះ មានពេលខ្លះដែលអ្នកនិយាយត្រង់ពេក និយាយចំៗពេក ទោះបីវាគ្រាន់តែជា“ គំនិតនៃភាពស្មោះត្រង់” ប៉ុន្តែអ្នកក៏គួរកំណត់វាដែរដើម្បីចៀសវាងការធ្វើឱ្យអ្នកដទៃអាក់អន់ស្រពន់ចិត្ត។

ការផ្សាយពាណិជ្ជកម្ម

B. អត្រាជឿជាក់របស់អ្នកគឺ ០

Screen Shot 2020 08 10 At 10.52.53 AM

ការផ្សាយពាណិជ្ជកម្ម

អ្នកជាមនុស្សដែលចូលចិត្តចង់បានមុខមាត់ កិត្តិយស ចូលចិត្តអួតអាង មានអំនួតលើខ្លួនឯង ហើយចូលចិត្តសម្ដែងនៅចំពោះមុខអ្នកដទៃ ដ្បិតថាអ្នកជាមនុស្សដែលមានទេពកោសល្យក៏ដោយ ប៉ុន្តែដោយហេតុអ្នកជាមនុស្សពូកែអួតពេក ក៏ធ្វើឱ្យអ្នកប្រែជាមនុស្សដែលអត់តម្លៃទៅវិញ។ ដូច្នេះចូរអ្នកប្រយ័ត្នប្រយែង ថ្ងៃណាមួយនឹងគ្មានអ្នកណាហ៊ានទុកចិត្តអ្នកទេ។ គ្រប់គ្នានឹងអស់ទំនុកចិត្ត លែងជឿជាក់ សូម្បីតែទំនាក់ទំនងក៏គ្មានដែរ ដូច្នេះ អ្នកគួរតែកែប្រែទម្លាប់នេះឡើយវិញ។

C. ចំណាត់ថ្នាក់ជឿជាក់របស់អ្នកខ្ពស់ណាស់

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2020 08 10 At 10.53.00 AM

អ្នកជាមនុស្សស្មោះត្រង់ខ្លាំងណាស់ អ្នកមិនដែលធ្វើអ្វីដែលធ្វើឱ្យមិត្តភក្តិបាត់បង់ការទុកចិត្តលើអ្នកឡើយ ដូច្នេះបើតាមក្រសែភ្នែករបស់ពួកគេ ភាពជឿជាក់លើអ្នកខ្ពស់ណាស់។ ប៉ុន្តែវាមានគុណវិបត្តិមួយនៅក្នុងខ្លួនអ្នកដែលគិតច្រើនពេកសម្រាប់អ្នកដទៃ ពេលខ្លះដោយសារអ្នកមិនចង់ឱ្យពួកគេមានអារម្មណ៍ឈឺចាប់ ឬខកចិត្តអ្នកយល់ព្រមប្រើការកុហកដើម្បីលាក់បាំង។ បន្ទាប់ពីដឹងការពិត ពួកគេនឹងមិនបន្ទោសអ្នកទេ ប៉ុន្តែផ្ទុយទៅវិញ គេបារម្ភពីអ្នក ព្រួយខ្លាចអ្នកត្រូវចាញ់បោកអ្នកដទៃ ត្រូវអ្នកផ្សេងកេងចំណេញផលប្រយោជន៍។

ការផ្សាយពាណិជ្ជកម្ម

D. ភាពគួរឱ្យទុកចិត្តរបស់អ្នកត្រូវបានកំណត់ដោយអាកប្បកិរិយារបស់អ្នក

Screen Shot 2020 08 10 At 10.53.05 AM

ការផ្សាយពាណិជ្ជកម្ម

តាមក្រសែភ្នែកអ្នកដែលនៅជុំវិញអ្នក ភាពជឿជាក់លើអ្នកនឹងសមាមាត្រទៅនឹងសមត្ថភាពរបស់អ្នកក្នុងការអនុវត្ត។ ប្រសិនបើអ្វីៗស្ថិតនៅក្នុងវិសាលភាពនៃសមត្ថភាពរបស់អ្នក អ្នកនឹងប្រើអាកប្បកិរិយារីករាយបំផុតដើម្បីដោះស្រាយវាយ៉ាងឆាប់រហ័ស។ សម្រាប់អ្នកដែលនៅខាងក្រៅសមត្ថភាពអ្នកប្រាកដជានឹងមិនមានដំណោះស្រាយដ៏ល្អឥតខ្ចោះ សូម្បីតែផលវិបាកដែលមិនអាចទាយទុកជាមុនបាន ហើយឥឡូវនេះពួកគេនឹងមានអារម្មណ៍ថាអ្នកមិនគួរឱ្យទុកចិត្ត៕

ប្រភព : iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម