១. បើអ្នកជ្រើសយកសន្លឹកបៀរអក្សរ A

សន្លឹកបៀរនេះមានន័យថា ទៅថ្ងៃអនាគត សង្សារចាស់របស់អ្នក ទំនងជាមិនមករំខានអ្នកនោះឡើយ។ ដោយហេតុថាកន្លងមកនៃទំនាក់ទំនងនេះ គេដូចជាបានកុហកអ្នកជាញឹកញាប់ខ្លាំងពេក ដូច្នេះ គេអាចនឹងអៀន ឬរអៀសខ្លួនក្នុងការប្រឈមមុខជាមួយនឹងអ្នក គេតែងតែព្យាយាមគេចវេស មិនឱ្យជួបអ្នកនោះឡើយ។ បើទោះជាមុន ដែលបែកគ្នាថ្មីៗ គេហាក់ព្យាយាមតាមរំខានអ្នកក្ដី ព្រោះតែគេចង់ឱ្យអ្នកនៅតែបន្តទំនាក់ទំនងបែបលួចលាក់ជាមួយនឹងគេ ទើបគេចេះតែតាមមករញ៉េរញ៉ៃនឹងអ្នក ប៉ុន្តែអ្នកគប្បី ប្រយ័ត្នប្រយែងក្នុងការដែលជួបគេ ជាពិសេសគឺ អាកប្បកិរិយារបស់អ្នកចំពោះគេ។
២. បើអ្នកជ្រើសយកសន្លឹកបៀរអក្សរ B

សន្លឹកបៀរអក្សរ B នេះបញ្ជាក់ថា សង្សារចាស់របស់អ្នក នឹងមិនត្រឡប់មករញ៉េរញ៉ៃនឹងអ្នកវិញជាដាច់ខាត។ ព្រោះតែកន្លងមកនេះ ទំនាក់ទំនងរបស់អ្នកទាំងពីរ ហាក់បង្កប់នូវរបួសស្នាម និងការឈឺចាប់ឱ្យគ្នាជាខ្លាំង ដែលពិបាកនឹងព្យាបាលណាស់ ដូច្នេះហើយ គ្មានផ្លូវណា ដែលអាចត្រឡប់ក្រោយវិញបានទេ។ ទំនាក់ទំនងកន្លងមកនេះ អ្នកទាំងពីរ មិនមានការជឿជាក់ និងទុកចិត្តគ្នានោះឡើយ មានតែបញ្ហា ការឈ្លោះទាស់គ្នាឥតល្ហែ ដែលមិនមានដំណោះស្រាយណាដែលល្អប្រសើរឡើយ។ អ្នកទាំងពីរ ដឹងពីស្ថានភាពនៃទំនាក់ទំនងនេះយ៉ាងច្បាស់ ថាមិនអាចទៅមុខរួច ទើបអ្នកទាំងពីរបញ្ចប់ ព្រមបែកគ្នាយ៉ាងឆាប់រហ័ស ដោះលែងគ្នាទៅវិញទៅមក ដើរលើផ្លូវថ្មីរៀងៗខ្លួន វាជាជម្រើសដ៏ល្អសម្រាប់អ្នកទាំងពីរ។
៣. បើអ្នកជ្រើសយកសន្លឹកបៀរអក្សរ C

សន្លឹកបៀរទី៣នេះបង្ហាញថា សង្សារចាស់របស់អ្នក អាចទំនងជានឹងមករំខានអ្នកជាថ្មី នៅថ្ងៃខាងមុខ គេជាមនុស្សដែលអួតអាង ថ្ងៃមុខ គេអាចនឹងអាងលុយ អាងទ្រព្យ បើទោះជាអ្នកទាំងពីរ លែងមានអារម្មណ៍ ឬមនោសញ្ចេតនានឹងគ្នាក៏ដោយ ប៉ុន្តែគេប្រាកដជាត្រឡប់មករករឿងអ្នក រញ៉េរញ៉ៃនឹងអ្នកជាថ្មី ហើយតែងតែព្យាយាមចង់ក្ដោបក្ដាប់ ត្រួតត្រាលើអ្នក ព្រោះគេជាមនុស្សដែលអាត្មានិយមខ្លាំងណាស់។
៤. បើអ្នកជ្រើសយកសន្លឹកបៀរអក្សរ D

សន្លឹកបៀរទី៤នេះបង្ហាញឱ្យដឹងថា សង្សារចាស់រសប់អ្នក នឹងមិនវិលត្រឡប់មករកអ្នកវិញទេ។ ហេតុផលគឺសាមញ្ញណាស់ ព្រោះគេលែងស្រឡាញ់អ្នក លែងមានអារម្មណ៍ចំពោះអ្នកទៀតហើយ ដូច្នេះ គ្មានហេតុផលអ្វី ដែលត្រូវវិលមកជាថ្មីនោះឡើយ។ អាចនិយាយបានថា ដើមហេតុដំបូងដែលបង្កឱ្យមានការបែកបាក់គ្នា គឺមកពីមានអ្នកថ្មី ឬមានអ្នកទីបីចូលមកជ្រៀតជ្រែក ដូច្នេះ ទើបធ្វើឱ្យអស់ចិត្តទៅ។ ដូច្នេះ មិនបាច់បារម្ភទេថា គេនឹងវិលមករក ឬរញ៉េរញ៉ៃនឹងអ្នកទៀត ព្រោះគេជាមនុស្សដែលដាច់ស្រេចល្អ បើបែកហើយ គឺបែក ហើយបច្ចុប្បន្ននេះ អ្នកទាំងពីរ ក៏កំពុងតែរង់ចាំអ្នកថ្មី ឬសាងជីវិតគូជាមួយនឹងអនាគតថ្មី ដែលមិនមែនជាអ្នកចាស់នោះឡើយ៕
ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក) / ប្រភព ៖ iOne

