ចិញ្ចៀនបញ្ជាក់ពីគូជីវិត! ជ្រើសរើសចិញ្ចៀនមួយដែលអ្នកពេញចិត្ត ដើម្បីដឹងថា នរណាដែលសក្តិសមនឹងចូលមកក្នុងជីវិតអ្នក

Cover Copy
ការផ្សាយពាណិជ្ជកម្ម

ការជ្រើសរើសគូជីវិត គឺជារឿងដែលសំខាន់សម្រាប់មនុស្សម្នាក់ៗ ដូច្នេះ ការជ្រើសរើសចិញ្ចៀនមួយ ដែលអ្នកពេញចិត្ត ក៏អាចដឹងពីចិត្តអ្នកក្នុងការជ្រើសរើសគូជីវិតបានដែរ។ ចង់ដឹងថា តើអ្នកនឹងជ្រើសរើសមនុស្សបែបណា ចង់បានមនុស្សបែបម៉េចមកធ្វើជាគូ តោះ! ទៅសាកល្បងជ្រើសរើសទាំងអស់គ្នា ចង់ដឹងថា ការធ្វើតេស្តបែបចិត្តសាស្ត្រនេះឆុតប៉ុនណា ៖

១. ចិញ្ចៀនទី១

Screen Shot 2020 07 28 At 6.51.07 PM

ការផ្សាយពាណិជ្ជកម្ម

មនុស្សដែលអាចទាក់ក្រសែភ្នែកអ្នកបាន លុះត្រាតែគេជាមនុស្សដែលព្រមព្រៀង និងអាចទទួលយកអ្នកបានគ្រប់រូបភាព មិនថាល្អ ឬអាក្រក់ ជាមនុស្សដែលអាចចូលមកចែករំលែកជាមួយនឹងអ្នក ទាំងសុខ និងទុក្ខ គឺរួមរស់ជាមួយគ្នា ប្រឈមមុខជាមួយគ្នា ចែករំលែកគំនិត និងធ្វើអ្វីៗដើម្បីប្រយោជន៍រួមគ្នា ហើយត្រូវចេះជឿជាក់ និងទុកចិត្តគ្នាទៅវិញទៅមក។ មិនថាមានអ្វីមកពីណាទេ ក៏មិនអាចបំបែកទំនាក់ទំនងមួយនេះបានដែរ។ លើសពីនេះ មនុស្សដែលសក្តិសមនឹងធ្វើជាដៃគូរបស់អ្នក លុះត្រាតែគេជាមនុស្សដែលមានភាពចាស់ទុំគ្រប់គ្រាន់ ដើម្បីចូលមកបំពេញ កែតម្រូវ និងជួយជម្រុញដល់អ្នក ព្រោះអ្នកត្រូវការអ្នកលើកទឹកចិត្ត ដើម្បីលូតលាស់ ប្រៀបដូចជាក្មេងដែលត្រូវការការវិវឌ្ឍន៍ទៅមុខបន្តអ៊ីចឹង។

២.ចិញ្ចៀនទី២

Screen Shot 2020 07 28 At 6.51.14 PM

ការផ្សាយពាណិជ្ជកម្ម

អ្នកដែលអាចចូលមកក្នុងជីវិតរបស់អ្នកបាន លុះត្រាតែគេជាមនុស្សដែលអាចស្ដាប់រាល់ការលំបាករបស់អ្នក អាចចែករំលែក និងសម្រាលនូវបន្ទុកនៃអារម្មណ៍របស់អ្នក។ អ្នកនឹងរំជួលចិត្ត និងមានអារម្មណ៍កក់ក្ដៅ នៅពេលដែលបាននៅក្បែរ មនុស្សដែលតែងតែកំដរ និងស្ដាប់គ្រប់បញ្ហាការលំបាកដែលអ្នកមាន។ លើសពីនេះ មនុស្សដែលចូលមកក្នុងជីវិតអ្នក ត្រូវតែជាមនុស្សដែលរឹងមាំ មានស្មា និងទ្រូងដ៏កក់ក្ដៅ អាចផ្ដល់សុភមង្គលដល់អ្នកបានជាដាច់ខាត។

៣. ចិញ្ចៀនទី៣

Screen Shot 2020 07 28 At 6.51.19 PM

ការផ្សាយពាណិជ្ជកម្ម

អាចនិយាយបានថា អ្នកជាមនុស្សដែលមានបុគ្គលិកលក្ខណៈមួយដែលពិបាកនឹងយល់ ពិបាកនឹងមានអ្នកណាអាចដឹង និងស្ទាបស្ទង់ចិត្តអ្នកបានណាស់ ដូច្នេះ មនុស្សដែលអាចចូលក្នុងជីវិតអ្នកបាន មនុស្សដែលអ្នកពេញចិត្ត លុះត្រាតែជាមនុស្សដែលចិត្តធ្ងន់ ចេះយកចិត្តទុកដាក់ ហើយមានចរិតលក្ខណៈសុភាពរាបសារ។ ហើយក៏ត្រូវតែជាមនុស្សដែលមានស្មារតីល្អ រឹងប៉ឹង អាចឱ្យអ្នកជាទីពឹងពំនាក់បាន។ អ្នកក៏ចង់បានការគោរព ស្រឡាញ់ និងឱ្យតម្លៃពីដៃគូ ជាពិសេសគឺ ផ្ដល់សិទ្ធសេរីភាពឱ្យគ្នាទៅវិញទៅមក។

៤. ចិញ្ចៀនទី៤

Screen Shot 2020 07 28 At 6.51.23 PM

ការផ្សាយពាណិជ្ជកម្ម

អ្នកជាប្រភេទមនុស្សដែលឯករាជ្យ រឹងមាំ មានគំនិត មានគោលដៅជារបស់ខ្លួនច្បាស់លាស់ និងចង់បានអ្វីដែលជារបស់ខ្លួន ចង់យកមកគ្រប់គ្រងជាកម្មសិទ្ធ ដូច្នេះ មនុស្សដែលអាចចូលមកក្នុងជីវិតអ្នក អាចរស់នៅចុះសម្រុងគ្នាបាន លុះត្រាតែគេធ្លាប់មានបទពិសោធន៍ និងជំនាញ យល់ដឹងអំពីស្នេហាបានច្បាស់ និយាយឱ្យចំ បើមនុស្សធ្លាប់ជួបស្នេហាបែកបាក់ អាចនឹងមានអតិភាពជាង។ អ្នកក៏ជាមនុស្សដែលមានគ្រឹះសេដ្ឋកិច្ចល្អ ចេះបង្កើតនូវមនោសញ្ចេតនា ការស្រឡាញ់ដែលមានស្ថេរភាព ឋិតថេរយូរអង្វែង ហើយមនុស្សដែលអ្នកពេញចិត្តថែមទៀតនោះគឺ អាចធ្វើឱ្យអ្នកសប្បាយចិត្ត ត្រូវតែធានាបានថា ស្នេហារបស់អ្នកនឹងមានតែភាពរីករាយ សប្បាយចិត្តជាមួយគ្នា៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក ( ក្នុងស្រុក )

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម