មនុស្ស៧ប្រភេទ ដែលអ្នកគួរតែកាត់ក្រវាត់ចោលចេញពីជីវិតអ្នក

មនុស្ស៧ប្រភេទ ដែលអ្នកគួរតែកាត់ក្រវាត់ចោលចេញពីជីវិតអ្នក
ការផ្សាយពាណិជ្ជកម្ម

ការរាប់អាននៅក្នុងភាពជាមិត្ត ក៏អាចនិយាយាបានថា ជាទំនាក់ទំនងដ៏សំខាន់មួយដែរ សម្រាប់ជីវិតមនុស្សយើងប្រចាំថ្ងៃ។ មនុស្សម្នាក់ៗត្រូវតែមានមិត្ត ប៉ុន្តែពាក្យថាមិត្តគឺមាន មិត្តល្អ និងមិត្តអាក្រក់ មនុស្សខ្លះ គ្រាន់តែជាមិត្តតែប៉ុណ្ណោះ គឺមិត្តតាមស៊ីពែយើងទេ ចំណែកមិត្តខ្លះទៀតគឺ មើលឃើញតែប្រយោជន៍ ដូចខ្មោចចាំទារបាយអ៊ីចឹង។ យ៉ាងណាមិញ ខាងក្រោមនេះ ជាប្រភេទមិត្តមួយចំនួន ដែលយើងមិនគួររាប់អានឡើយ ដើម្បីកុំឱ្យខាតពេលវេលា ខាតលុយកាក់ ជាពិសេសគឺ ខាតចិត្ត ខាតមនោសញ្ចេតនា មនុស្សប្រភេទនេះដូចពាក្យស្លោកគេថា “ទុកមិនចំណេញ ដកចេញក៏មិនខាត”។

១. មនុស្សទំនេរអត់ការងារធ្វើ អង្គុយនិយាយតែដើមគេ

ការផ្សាយពាណិជ្ជកម្ម

75653197_951934235247274_8522217565541864541_o

មនុស្សទំនេរអត់ការងារធ្វើ ច្រើនតែចំណាយពេលនិយាយតែដើមគេ និយាយចុះនិយាយឡើង ប្រាកដជានិយាយដើមយើងថែមទៀត ចាក់រុកឆ្កឹះឆ្កៀល មនុស្សបែបហ្នឹង មិនបាច់ស្គាល់ទេ ប្រោះវាមិនចំណេញសោះឡើយ អង្គុយតែមើលបំណាំ ចាំតែច្រណែនឈ្នានីសគ្នាប៉ុណ្ណោះ។

ការផ្សាយពាណិជ្ជកម្ម

២. មុខផ្សេងក្រោយខ្នងផ្សឹង ទុកចិត្តមិនបាន
មនុស្សចរិតពស់ អាចបកខាំយើងបានគ្រប់ពេល នៅមុខយើងផ្សេង ក្រោយខ្នងយើងផ្សឹង មិនគួរឱញយទុកចិត្ត បើរាប់អានជាមិត្ត ពិតជាបង្កគ្រោះថ្នាក់ខ្លាំងណាស់ ដូច្នេះ គួរតែឆាប់ដើរចេញពីគេទៅ។

៣. ចូលមកអូសទាញយើងឱ្យធ្លាក់ដុនដាប

ការផ្សាយពាណិជ្ជកម្ម

106455912_953045948469436_768384977884882890_n

មិនជួយ មានតែយកជើងរាទឹក ចូលមករាប់អានយើងជាមិត្ត មានតែអូសទាញយើងឱ្យធ្លាក់ទឹក កាន់តែដុនដាប មនុស្សបែបហ្នឹង កាន់តែរាប់អាន កាន់តែគ្រោះថ្នាក់ ពិបាកនឹងបន្តដើរផ្លូវជាមួយគ្នាណាស់ ដូច្នេះ កុំទុកគេនៅក្បែរខ្លួនអី។

ការផ្សាយពាណិជ្ជកម្ម

៤. ឃើញតែបានៗ មិនចេះឱ្យទេ ខ្សែលើ
មនុស្សខ្សែលើ គំនិតឆ្លាតជ្រុល ឃើញតែប្រយោជន៍ គិតតែស្រូបទាញពីយើងតែប៉ុណ្ណោះ មនុស្សបែបនេះ បើពេលណាយើងអស់ប្រយោជន៍សម្រាប់គេ គេក៏មិននៅជាមួយយើងទៀតទេ និយាយជារួមគេគិតតែម្យ៉ាងគឺ ចង់បាន មិនដែលចេះផ្ដល់ឱ្យអ្នកណាឡើយ។

៥. ឃើញមុខតែពេលមានបញ្ហា ដល់ពេលយើងមានការពឹងរត់បាត់
មនុស្សមិនចេះជួយគ្នា គិតតែពីនាំរឿង នាំបញ្ហាឱ្យយើងជួយដោះស្រាយ តែពេលយើងមានការពឹងគេវិញគេតែងតែបដិសេធយករួចខ្លួន មនុស្សប្រភេទនេះ មិនស្គាល់ ក៏មិនខាតដែរ មានតែចំណេញ បានស្រួលខ្លួន ស្រួលខួរក្បាលផង។

ការផ្សាយពាណិជ្ជកម្ម

105950553_950375925403105_4521113020705985423_o

៦. មិនដែលគោរព ឱ្យតម្លៃយើង
មនុស្សគ្មានការគោរពចំពោះយើង មិនថាសម្ដី ឬទង្វើ គេអាចជាន់ក្បាលយើងបានគ្រប់ពេល ទោះបីក្នុងចំណោមមនុស្សច្រើនក៏ដោយ អ្នកខ្លះដោយហេតុគិតថាជាមនុស្សស្និទ្ធ តែគំនិតគេ មិនដែលគិតផ្ដល់តម្លៃ និងគោរពយើងទេ។

ការផ្សាយពាណិជ្ជកម្ម

៧. គ្មានភាពស្មោះត្រង់ចំពោះទំនាក់ទំនង
ចាំតែក្បត់ ចាំតែរត់ចោលយើងតែប៉ុណ្ណោះ មនុស្សដែលគ្មានភាពស្មោះត្រង់ កុំចង់បានគេជាមិត្ត កុំចង់រាប់អានគេ ដូចគេថា មនុស្សឆ្លាតពេកមិនល្អទេ គេមើលមកយើងដូចសំរាម ឬត្រឹមជាកូនអុក កងសឺកួរសម្រាប់គេតែប៉ុណ្ណោះ៕

106483125_952564118517619_119929014401246464_o

ការផ្សាយពាណិជ្ជកម្ម

107380042_953044251802939_1998564236395407730_o

អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម