រឿងបុរសពីរនាក់ជាកូនអ្នកប្រមឹក កូនទាំងពីរមើលឪពុកដូចគ្នា តែបែរជាចរិតខុសគ្នា ហេតុអ្វី?

រឿងបុរសពីរនាក់ជាកូនអ្នកប្រមឹក កូនទាំងពីរមើលឪពុកដូចគ្នា តែបែរជាចរិតខុសគ្នា ហេតុអ្វី?
ការផ្សាយពាណិជ្ជកម្ម

បុរសប្រមឹកមានកូនប្រុសពីរនាក់ ហើយកូនទាំងពីរនាក់នោះ បែរជាមានចរិតខុសគ្នាទាំងស្រុង តែមានកូនប្រុសម្នាក់ ចរិតកាត់រកឪពុកដូចគ្នា នេះហើយជាអ្វីដែលគ្រប់គ្នាឆ្ងល់ថា ហេតុអ្វីកូនប្រុសម្នាក់ទៀត បែរជាមិនមានចរិតកាត់រកឪពុកសោះ ចំណុចខុសប្លែកនេះ បានធ្វើឱ្យគ្រប់គ្នាឆ្ងល់ ហើយបានសួរទៅកាន់កូនប្រុសទាំងពីរនាក់នោះ។

សំណួរ! ហេតុអ្វីអ្នកទាំងពីរ មានឪពុកជាអ្នកប្រមឹក តែបែរជាមានចរិតខុសគ្នា ទាំងដែលកូនម្នាក់នោះ មានចរិតកាត់ទៅរកឪពុក?

ការផ្សាយពាណិជ្ជកម្ម

ចម្លើយកូនទាំងពីរឆ្លើយមកដូចគ្នាគឺ “ខ្ញុំមើលឪពុករបស់ខ្ញុំជាគម្រូ”!

នៅពេលដែលបានដឹងពីចម្លើយរបស់កូនៗទាំងពីរ បានធ្វើឱ្យគ្រប់គ្នាកាន់តែចម្លែកចិត្ត ហេតុអ្វីបានជាមើលឪពុកដូចគ្នា តែបែរជាមានអត្តចរិត ខុសគ្នាបែបនេះ?

ការផ្សាយពាណិជ្ជកម្ម

កូនទី១បាននិយាយថា ៖ ខ្ញុំមើលឪពុកខ្ញុំជាគម្រូ គាត់ធ្វើបែបណា ខ្ញុំក៏ធ្វើបែបហ្នឹងតាមគាត់ដែរ ចរិតគាត់បែបណា ខ្ញុំជាកូនក៏ត្រូវតែធ្វើទៅតាមអ្វីដែលគាត់បានធ្វើ គាត់ផឹក ខ្ញុំក៏ផឹក គាត់អត់មានអីនិយាប្រដៅខ្ញុំទេ ព្រោះបើចរិតគាត់បែបហ្នឹងដែរ កូនប្រាកដជាបែបហ្នឹងដូចគាត់ហើយ។

ចំណែកូនទី២និយាយថា ៖ ខ្ញុំមើលឪពុករបស់ខ្ញុំជាគម្រូ ខ្ញុំអត់ចូលចិត្តចរិតគាត់គេ គាត់មិនសក្តិសមជាឪពុកទេ ដូច្នេះហើយ អ្វីដែលជាគម្រូមិនល្អ ខ្ញុំនឹងធ្វើយ៉ាងណា ដើម្បីចៀសវាងឱ្យឆ្ងាយ មិនអាចដើរផ្លូវដូចដែលគាត់ដើរនោះឡើយ គាត៉ជាគម្រូមិនល្អសម្រាប់កូនៗ ដូចពាក្យចាស់ថា “ពុតគ្រូកុំត្រាប់ ច្បាប់គ្រូឱ្យយក” អ្វីដែលមិនល្អ អ្វីដែលយើងមិនចូលចិត្ត យើងមិនគួរធ្វើតាមគាត់នោះឡើយ។

ការផ្សាយពាណិជ្ជកម្ម

ចំណុចនេះហើយដែលអ្នកត្រូវដឹងថា ការមើលគម្រូពីមនុស្សជុំវិញខ្លួន គឺត្រូវឆ្លងកាត់ការគិតពិចារណារបស់យើងខ្លួនឯង មិនមែនឃើញគេធ្វើបែបណា ក៏ធ្វើបែបហ្នឹងតាមគេ ទាំងមិនដឹងល្អអាក្រក់នោះឡើយ៕

105908134_4021913911214841_2161972582329552113_n (1)
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Screen Shot 2020 06 30 At 2.00.16 PM
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រភព ៖ បរទេស
ប្រែសម្រួលសម្រួលអត្ថន័យ ៖ ភី អេក

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម