ត្រូវចាំណាកូនស្រី! ជីវិតប្រពន្ធប្ដី មិនមែនមួយខែមួយថ្ងៃទេកូន​ គឺមួយជីវិត

ត្រូវចាំណាកូនស្រី! ជីវិតប្រពន្ធប្ដី មិនមែនមួយខែមួយថ្ងៃទេកូន​ គឺមួយជីវិត
ការផ្សាយពាណិជ្ជកម្ម

ក្នុងនាមកូនជាកូនស្រី អ្វីដែលកូនត្រូវដឹង នៅពេលដែលកូនរៀបការ មានគ្រួសារគឺ កូនត្រូវតែជាមនុស្សស្រីដែលប្រកបដោយភាពថ្លៃថ្នូរ កូនត្រូវតែចេះអំណត់ អត់ធ្មត់ សង្កត់ចិត្ត ជាពិសេសនោះគឺ រក្សាកិត្តិយសជូនស្វាមី ក៏ដូចជាកិត្តិយសឱ្យខ្លួនឯងដែរ។

បើកូនចេះយល់ពីពាក្យថា ប្រពន្ធ កូននឹងដឹងថា តួនាទីកូន មិនមែនត្រឹមតែប្រពន្ធនោះទេ កូនក៏ជាម្ដាយ ជាមិត្ត ជាទីប្រឹក្សា ជាពិសេសនោះគឺ កូនត្រូវចេះបន្ទន់ឥរិយាបថ កុំសម្ដែងនូវអាកប្បកិរិយាត្រួតត្រាលើស្វាមី ទោះបីកូនឆ្លាត ពូកែយ៉ាងណា សម្រាប់ពាក្យថា គ្រួសារ ប្ដីប្រពន្ធគឺ ជាដៃគូដ៏ល្អ ដូចពាក្យគេថា ” ស្វាមីជា មគ្គុទេសដ៏អស្ចារ្យ ប្រពន្ធជាទីប្រឹក្សាដ៏ចំណាន “។

ការផ្សាយពាណិជ្ជកម្ម

ការធ្វើដំណើរនៃជីវិតគូ គឺត្រូវការអ្នកដឹកនាំ តម្រង់ផ្លូវ និងដៃគូអាចប្រឹក្សាមតិយោបល់ដ៏ល្អ ទើបអាចបង្កើតបានជាគ្រួសារមួយដ៏កក់ក្ដៅ និងថ្កុំថ្កើងបាន។

101311905_2391429764481709_3537840541851119052_o

ការផ្សាយពាណិជ្ជកម្ម

កូនត្រូវដឹងថា មនុស្សប្រុសមិនខ្លាចប្រពន្ធខ្លាចឆ្នាស់ទេ តែគេគោរព និងឱ្យតម្លៃដល់ភរិយាដែលមានការយល់ដឹងខ្ពស់ និងចេះរក្សាកិត្តិយសដល់គេដែលជាស្វាមី មិនមែនតាមហួងហែង ហែហៃប្ដីឥតស្រាកស្រាន្ត តាមស្អិតដូចតុកកែនោះឡើយ។

កូនត្រូវដឹងថា បើកូនជាភរិយាដែលល្អ ត្រឹមត្រូវ នឹងន មិនថាស្វាមីកូនទៅណាទេ គេប្រាកដជាចង់នាំកូនទៅជាមួយគ្រប់ពេល ជាពិសេសគឺ គេប្រាកដជាចង់បណ្ដើរកូន ដើម្បីបង្អួត ញាតិមិត្ត បងប្អូនគេរហូត តែបើកូនបង្ហាញនូវអាកប្បកិរិយាមិនត្រឹមត្រូវ មុខក្រញ៉ូវ តឹងតែងជាប់ ហាមឃាត់គេគ្រប់រឿង សូម្បីតែការជួបជុំបងប្អូននោះ ស្វាមីកូនប្រាកដជាមិនចង់ឱ្យកូនដើរតាមគេឡើយ ព្រោះវាមិនសប្បាយទេ។

ការផ្សាយពាណិជ្ជកម្ម

កូនត្រូវដឹងថា ឥរិយាបថកូនបែបណា ស្វាមីកូនក៏នឹងធ្វើបែបហ្នឹងដាក់កូនដូចគ្នា ការគោរព និងឱ្យតម្លៃ លុះត្រាតែកូនស្រី ជាមនុស្សម្នាក់ដែលមានការគោរ​ព និងឱ្យតម្លៃស្វាមីដូចគ្នាដែរ៕

102389459_2391429841148368_2105054834647928499_o

ការផ្សាយពាណិជ្ជកម្ម

102656050_2391430257814993_5800245681856214899_o

103126939_2391430201148332_1572336727334782837_o

ការផ្សាយពាណិជ្ជកម្ម

អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ
ប្រភពរូបភាព ៖ ហ្វេសប៊ុគ

ការផ្សាយពាណិជ្ជកម្ម