តើស្មោះ ឬក៏ល្ងង់ ដែលនៅតែទ្រាំរង់ចាំគេ ទាំងដឹងដែរថាគេមិនស្រឡាញ់ ឬមិនអាចត្រឡប់មកវិញ?

តើស្មោះ ឬក៏ល្ងង់ ដែលនៅតែទ្រាំរង់ចាំគេ ទាំងដឹងដែរថាគេមិនស្រឡាញ់ ឬមិនអាចត្រឡប់មកវិញ?
ការផ្សាយពាណិជ្ជកម្ម

មានតែមនុស្សពីរប្រភេទទេ ដែលអាចធ្វើរឿងនេះបាន គឺរង់ចាំមនុស្សដែលខ្លួនស្រឡាញ់ត្រឡប់មកវិញ ឬមនុស្សដែលខ្លួនស្រឡាញ់ តែគេមិនស្រឡាញ់ខ្លួនវិញ គឺមានតែមនុស្សស្មោះត្រង់បំផុត ឬក៏ល្ងង់បំផុតទេ ទើបអាចនៅរង់ចាំបែបនេះ។

តើអ្នកជាមនុស្សស្មោះ ឬក៏ជាមនុស្សល្ងង់?

ការផ្សាយពាណិជ្ជកម្ម

ព្រោះតែពាក្យថា ស្រឡាញ់ ពីរម៉ាត់នេះ អាចឱ្យមនុស្សស្មោះត្រង់ម្នាក់ ព្រមលះបង់អ្វីៗគ្រប់យ៉ាង សូម្បីតែភាពជាយុវវ័យរបស់ខ្លួន ដើម្បីរង់ចាំមនុស្សដែលខ្លួនស្រឡាញ់។ មនុស្សល្ងង់ តែងគិតថា គេនឹងវិលត្រឡប់ ឬគេប្រាកដជាមានចិត្តអាណិតខ្លួន ហើយព្រមទទួលយកខ្លួន ឬគេនឹងមានចិត្តឱ្យខ្លួនឯង នៅថ្ងៃណាមួយ។

021
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ចំណែកមនុស្សស្មោះត្រង់ រមែងគិតថា ព្រោះតែការស្រឡាញ់មិនផ្លាស់ប្ដូរ ព្រោះតែការស្រឡាញ់ដ៏លើសលប់ ប្រាកដជាធ្វើឱ្យមនុស្សដែលខ្លួនស្រឡាញ់រំភើបចិត្ត និងមានមោទកភាព ហើយនឹងត្រឡប់ ឬងាកមកស្រឡាញ់ខ្លួនឯង គេគិតថា ការស្រឡាញ់ដែលគេមាន នឹងអាចទទួលបានការស្រឡាញ់ត្រឡប់មកវិញមិននខាន។

ការផ្សាយពាណិជ្ជកម្ម

ពេលខ្លះ អ្នកមិនគួរធ្វើជាមនុស្សស្មោះត្រង់ ឬក៏ល្ងង់យូរពេកនោះឡើយ ព្រោះថា រាល់ការស្រឡាញ់ ភាពស្មោះត្រង់ ឬល្ងង់ពេក មិនអាចឱ្យគេមើលឃើញយើងនោះទេ។ ប៉ុន្តែផ្ទុយទៅវិញ វារឹតតែធ្វើឱ្យគេ មើលមិនឃើញតម្លៃរបស់យើង ព្រោះតែភាពលះបង់របស់យើង នឹងធ្វើឱ្យគេគិតថា យើងនេះ ជាមនុស្សដែលគ្មានតម្លៃអ្វីទាល់តែសោះ។ រៀនធ្វើខ្លួនឱ្យមានតម្លៃ ថ្ងៃណាមួយ គេនឹងមើលឃើញយើងដោយខ្លួនគេ ហើយគេក៏អាចនឹងស្ដាយ ដែលគេមិនជ្រើសយកយើងនៅថ្ងៃណាមួយ៕

Pn0390jpzNFNtVn5j0U O
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម