កាលមុនធ្លាប់គិតថា ធ្វើល្អ នឹងបានល្អ ជួបតែមនុស្សល្អៗ តែពេលនេះដឹងហើយថា ជាមួយមនុស្សខ្លះ មិនគួរធ្វើល្អជាមួយនោះឡើយ

កាលមុនធ្លាប់គិតថា ធ្វើល្អ នឹងបានល្អ ជួបតែមនុស្សល្អៗ តែពេលនេះដឹងហើយថា ជាមួយមនុស្សខ្លះ មិនគួរធ្វើល្អជាមួយនោះឡើយ
ការផ្សាយពាណិជ្ជកម្ម

ជាការពិត ធ្វើល្អនឹងបានល្អ ជាអ្វីដែលខ្ញុំធ្លាប់គិតកន្លងមក ព្រោះជឿថា អំពើល្អ នឹងមិនសាបសូន្យឡើយ ត្រូវហើយ អំពើល្អមិនសាបសូន្យទេ តែក៏មានពេលខ្លះ អំពើល្អរបស់យើង ដែលយើងធ្វើចំពោះនរណាម្នាក់ ដែលគេមើលមិនឃើញ គឺអំពើល្អនោះ អាចនឹងនាំគ្រោះ នាំបញ្ហាមកឱ្យយើងវិញក៏ថាបានដែរ។

គិតថា ធ្វើល្អនឹងគេ គេនឹងឱ្យតម្លៃដល់សេចក្ដីល្អរបស់យើង តែពេលដឹងក្ដីឡើង ទើបដឹងថា ជាមួយមនុស្សខ្លះ គេមិនដែលទទួល និងឱ្យតម្លៃសេចក្ដីល្អរបស់យើងទេ ផ្ទុយទៅវិញ មិនស្រួលធ្វើល្អហើយ នាំគ្រោះឱ្យខ្លួនឯងទៀត។

ការផ្សាយពាណិជ្ជកម្ម

ធ្លាប់ឆ្លងកាត់ ធ្លាប់ជួប ធ្វើល្អបានគ្រោះ ធ្វើល្អបានតែបញ្ហា ទើបដឹងថា ការធ្វើល្អមិនខុសទេ តែបើយើងធ្វើល្អខុសពេល ធ្វើល្អខុសមនុស្ស អំពើល្អនោះក៏គ្មានតម្លៃដែរ ដូច្នេះហើយ មុននឹងធ្វើល្អ មានទឹកចិត្តចំពោះនរណាម្នាក់ គួរតែមើលអ្នកទទួលផង មើលកាលៈទេសៈ និងពេលវេលាផង។ ត្រូវដឹងថា ចរិត ចិត្តគំនិត និងសន្ដានមនុស្សមិនដូចគ្នាទេ យើងល្អនឹងគេ ស្មោះត្រង់ចំពោះគេ ក៏មិនប្រាកដថា គេនោះមានចិត្តគំនិត ដូចយើង យល់ពីបំណងល្អ និងឱ្យតម្លៃយើងវិញនោះឡើយ៕

100060310_3487966427899381_4678695861956378624_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

101008851_3487967647899259_6305885951948226560_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ការផ្សាយពាណិជ្ជកម្ម

អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម