កូនស្រី! កុំធ្វើខ្លួនដូចជាផ្កា កូនស្រីដែលពូកែអស្ចារ្យ ចូរធ្វើខ្លួនឯងដូចស្រាទំពាំងបាយជូរ ទុកកាន់តែយូរ កាន់តែមានឱជារសឆ្ងាញ់ ចាប់មាត់ជីបៗ

កូនស្រី! កុំធ្វើខ្លួនដូចជាផ្កា កូនស្រីដែលពូកែអស្ចារ្យ ចូរធ្វើខ្លួនឯងដូចស្រាទំពាំងបាយជូរ ទុកកាន់តែយូរ កាន់តែមានឱជារសឆ្ងាញ់ ចាប់មាត់ជីបៗ
ការផ្សាយពាណិជ្ជកម្ម

គេតែងប្រៀបធៀបកូនស្រី ស្រស់ស្អាត ឆើតឆាយ បីដូចជាផ្កា តែបើកូនស្រីប្រៀបបីដូចជាផ្កា មានន័យថា រីកហើយតែងតែរោយ កន្លងក្រេបលម្អងផ្កាហើយ ក៏ហើរទៅចោល ឱ្យផ្កាស្រពាប់ស្រពោនតែម្នាក់ឯង។ ម្យ៉ាងវិញទៀត ផ្កាមិនដែលរីកមានសម្រស់សម្រស់ស្អាតបានយូរនោះឡើយ អាចនិយាយបានថា ក៏មិនអាចមានតម្លៃ ធ្វើឱ្យអ្នកផងចាប់ចិត្តប្រតិព័ទ្ធបានយូរអង្វែងដែរ គឺទាក់ចិត្តគេបានតែមួយគ្រា ឬមួយរយៈពេលខ្លីតែប៉ុណ្ណោះ។

Ngoi Mot Minh Hon Tu Tap Phunutoday 1452
រូបភាពដំណាង

យ៉ាងណា កើតមកជាកូនស្រីសម័យនេះ ចូរធ្វើខ្លួនឱ្យដូចជា ស្រាទំពាំងបាយជូរទើបល្អ ស្រាទំពាំងបាយជូរល្អ ប្រាកដជាមានតម្លៃថ្លៃ ហើយអ្វីដែលសំខាន់គឺ ទុកកាន់តែយូរកាន់តែមានរសជាតិឆ្ងាញ់ ចាស់មាត់ រសជាតិកាន់តែដិតជាប់មិនអាចបំភ្លេចបានឡើយ ហើយដូចដែលបានដឹងអ៊ីចឹងថា រសជាតិស្រា គឺអាចពង្វក់ឱ្យគេភ្លេចស្មារតីបាន មិនអាចបោះបង់យើងចោលដូចផ្កាដែលចាយសម្រស់តែមួយគ្រានោះឡើយ។

ការផ្សាយពាណិជ្ជកម្ម

កូនស្រី អ្នកត្រូវតែធ្វើខ្លួនឱ្យមានតម្លៃ ឱ្យអ្នកដទៃគេមើលមកគោរព និងឱ្យតម្លៃយើង អ្នកណាៗក៏ប្រាថ្នាចង់បានយើងទៅថ្នាក់ថ្នមជាគូជីវិត មិនមែនអ្នកណាៗក៏ធ្លាប់បានយើងទៅឱបថើបរួមរិត ហើយក៏បោះបង់ចោលពាសវាលនោះឡើយ សម័យនេះហើយ ត្រុវចេះឱ្យតម្លៃខ្លួនឯង លើកខ្លួនឯងឱ្យខ្ពស់មុខខ្ពស់មាត់ កុំឱ្យគេជិះជាន់ បំពានបានតាមចិត្ត ជាពិសេសគឺ ត្រូវចេះមើលថែ និងស្រឡាញ់ខ្លួនឯងឱ្យបានច្រើន ធ្វើខ្លួនឯងឱ្យរឹងមាំ និងមានចំណេះដឹងខ្ពស់ កុំឱ្យគេយកប្រៀបលើបាន៕

អត្ថបទ ៖ ភី​ អេក
ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម