លោក Jack Ma បាននិយាយថា 100 – 1 = 0 មនុស្សគ្រប់គ្នាក៏បានសើច!បន្ទាប់មកjack ma ក៏បានធ្វើលំហាត់៤នៅលើក្តារខៀន
3+3=6 !
6+6=12!
8+8=16!
9+9=19!
ភ្លាមនោះមនុស្សគ្រប់គ្នាក៏និយាយថា លោក Jack Ma ខុសមួយលំហាត់ហើយ!
Jack Ma ក៏និយាយយ៉ាងយឺតៗថា!អ្នកទាំងអស់គ្នាមើលឃើញយ៉ាងច្បាស់ថាលំហាត់មួយនេះគិតខុសហើយ តែខាងមុខ3លំហាត់ដែលខ្ញុំធ្វើត្រូវ ហេតុអ្វីក៏គ្មានអ្នកសរសើរខ្ញុំ?ហេតុអីក៏មើលឃើញតែ១ដែលខ្ញុំធ្វើខុស?

ធ្វើមនុស្សក៏ដូច្នេះដែរ!អ្នកធ្វើល្អដាក់គេ១០០ដង ក៏ប្រហែលជាគេភ្លេចផង តែបើមានម្តងដែលមិនសមបំណងគេនោះ ក៏ប្រហែលជាអំពើល្អដែលយើងធ្លាប់ធ្វើទាំងប៉ុន្មាននោះ វាក៏បានកម្ទេចចោលអស់ហើយ!
នោះហើយគឺហេតុផល 100 – 1 = 0
មនុស្សយើងគឺបែបនេះឯង ពេលខ្លះមិនថាអ្នកល្អប៉ុនណាទេ តែឱ្យតែអ្នកមិនជួយគេម្តងនោះ មានន័យថាអ្នកចិត្តអាក្រក់ ចិត្តមិនបានហើយ។
ចុះសួរថា ពេលខ្ញុំពិបាក ពេលខ្ញុំវេទនា តើមានអ្នកណាដែលមកជួយខ្ញុំទេ អ្វីគ្រប់យ៉ាងគឺ ខ្ញុំខំមកដោយកម្លាំងញើសឈាមខ្លួនឯង ចឹងពេលខ្ញុំជោគជ័យអ្នកក៏គ្មានសិទ្ធចូលរួមដែរ៕

អត្ថបទ ៖ jackma
ប្រែសម្រួល ៖ Calvin

