ចរិតមនុស្សប្រុស! បើប្រពន្ធកាន់តែហែហៃប្ដីកាន់តែខូច អ៊ីចឹងហើយ មិនបាច់ប្រឹងតាមតោងប្ដីពេកទេ ប្រើច្បាប់វិន័យ ល្អជាង បង្ខាំងប្ដីដោយការឃុំឃាំង ឬបង្ខំ

ចរិតមនុស្សប្រុស! បើប្រពន្ធកាន់តែហែហៃប្ដីកាន់តែខូច អ៊ីចឹងហើយ មិនបាច់ប្រឹងតាមតោងប្ដីពេកទេ ប្រើច្បាប់វិន័យ ល្អជាង បង្ខាំងប្ដីដោយការឃុំឃាំង ឬបង្ខំ
ការផ្សាយពាណិជ្ជកម្ម

ចរិតមនុស្សប្រុសមួយចំនួនធំគឺ ចូលចិត្តឌឺ ចូលចិត្តផ្គើន បញ្ជោះបន្ថែម បើប្រពន្ធកាន់តែតឹងតែង ហួងហែង តាមតោងទាមប្ដីគ្រប់ពេល គ្រប់រឿងពេក ប្ដីនឹងកាន់តែខូចខិល ចេះតែចង់ចេញក្រៅ ព្រោះនៅក្បែរប្រពន្ធ នៅក្នុងផ្ទះ ប្រពន្ធចេះតែរអ៊ូរទាំ បិទសិទ្ធសេរីភាពពេក។

វាជាការពិត ការដែលចេះតែទាមទារឱ្យប្ដី ធ្វើនូវអ្វីតាមតែការបញ្ជារបស់យើងដែលជាប្រពន្ធ គឺមិនអាចឱ្យប្ដីនេះ បន្ទន់ឥរិយាបថ ឬប្ដូរផ្នត់គំនិតមកតាមយើងបានឡើយ។ ផ្ទុយទៅវិញ វាគឺជាការព្យាយាមឃុំគ្រងលើគេទៅវិញទេ ក៏ដឹងស្រាប់ហើយថា មនុស្សប្រុសភាគច្រើន គឺមិនចង់ឱ្យមនុស្សស្រីបញ្ជាពីមុខពីក្រោយនោះឡើយ គឺគេខ្លាចអន់ណាស់ ដូច្នេះហើយ ក៏គួរតែបណ្ថែតបណ្ដោយឱ្យប្ដីអាចធ្វើនូវអ្វីដែលគេចង់ធ្វើខ្លះទៅ ភាពធូររលុងក្នុងច្បាប់វិន័យនៃគ្រួសារ ទើបអាចចងចិត្តប្ដីបាន។

ការផ្សាយពាណិជ្ជកម្ម

មនុស្សប្រុស ទោះខូចប៉ុនណាក៏ដោយ ឱ្យតែប្រពន្ធមានចិត្តទូលាយ ចិត្តល្អ មិនចេះគាបសង្កត់ បិទសិទ្ធសេរីភាព មិនដាក់គំនាប បញ្ជាឆ្វេងស្ដាំ ប្ដីនោះក៏គ្មានថ្ងៃចោលប្រពន្ធកូនដែរ ច្រើនណាស់ត្រឹមចេញក្រៅ ផឹកស៊ីតិចតួចជុំមិត្តភក្តិម្ដងម្កាល ក៏ត្រឡប់មកផ្ទះវិញហើយ។ តែបើប្រពន្ធគិតតែហាមនេះ ហាមនោះ រអ៊ូព្រឹករអ៊ូល្ងាចមិនចឈប់នោះ ប្ដីនឹងមិនចង់នៅផ្ទះទេ បើបានចេញក្រៅស៊ីផឹកហើយ មុខតែដាច់យប់មិនត្រឡប់មកដេកផ្ទះទេ នេះហើយចរិតមនុស្សប្រុស ដឹងខុសនៅតែបំពាន ព្រោះប្រពន្ធកាចឆ្នាស់ គ្មានហេតុផល ចេះតែរអ៊ូតម្លង់ត្រចៀក។ តែបើប្រពន្ធកាច ហើយស្ងៀមស្ងាត់មិនរអ៊ូ ប្ដីហ្នឹង នឹងខ្លាច មិនហ៊ានល្មើស ធ្វើឱ្យប្រពន្ធធ្នើសចិត្តឡើយ៕

96362139_910789332695098_7296754062689566720_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
96581209_910789382695093_2665252598461759488_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម