អាចរកបានដៃគូ ឬសង្សារបែបនេះ ជាសំណាងរបស់មនុស្សស្រីហើយ

87063090_192643928490113_7983992415377686528_n
ការផ្សាយពាណិជ្ជកម្ម

មិត្តភក្តិជាច្រើនតែងចោទសួរមកខ្ញុំគ្រប់ពេលថា ៖

– តើឯងធុញទ្រាន់ទេដែលនាងតែងរអ៊ូដាក់ឯង?
– តើឯងតឹងទ្រូងទេដែលនាងតែងរករឿងឯងគ្រប់ពេល?
– តើឯងពិបាកចិត្តទេដែលនាងតែងបិទសិទ្ធឯងមិនឲ្យចេញក្រៅជួបពួកខ្ញុំ?
– តើឯងហត់ទេដែលគ្រប់ពេលឯងជាអ្នកលួងកូនក្មេងដែលមិនចេះធំមួយនេះ?

ការផ្សាយពាណិជ្ជកម្ម

ខ្ញុំក៏បានប្រាប់គេវិញថា ៖

+ ខ្ញុំមានមោទកភាពចិត្តណាស់ដែលនាងតែងរអ៊ូដាក់! ព្រោះធ្វើឲ្យខ្ញុំដឹងថាការអត់ធ្មត់របស់ខ្ញុំមានតម្លៃសម្រាប់មនុស្សម្នាក់!

ការផ្សាយពាណិជ្ជកម្ម

+ ខ្ញុំពេញចិត្តណាស់ដែលនាងតែងរករឿង ព្រោះបានធ្វើឲ្យខ្ញុំដឹងថាខ្ញុំពូកែជាងនាងដែលអាចឲ្យនាងទាមទារពីខ្ញុំ!

+ ខ្ញុំសប្បាយចិត្តណាស់ដែលនាងបិទសិទ្ធខ្ញុំ! ព្រោះធ្វើឲ្យខ្ញុំដឹងថាខ្ញុំជាមនុស្សសំខាន់ម្នាក់ដ៏មានតម្លៃរបស់នាង!

ការផ្សាយពាណិជ្ជកម្ម

+ ខ្ញុំស្បើយពីទុក្ខនៅពេលលួងនាង! ព្រោះកាលពីមុនខ្ញុំលួងក្មេងម្នាក់មិនបាត់ផង តែខ្ញុំបែរជាលួងមនុស្សរឹងរូសម្នាក់បាន!

84477725_2249108632061762_8842464985238994944_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

គ្រប់យ៉ាងដែលនាងបារម្ភ ស្រលាញ់ និងខ្វាយខ្វល់បានធ្វើឲ្យខ្ញុំរកឃើញតម្លៃមួយមហិមា! ដោយសារតែពីមុនមានមនុស្សយំសោកបោកខ្លួន លះបង់ដើម្បីនាងជាច្រើនតែនាងមិនដែលយកត្រចៀកស្ដាប់ផង។

ការផ្សាយពាណិជ្ជកម្ម

ចំណុចពិសេសនោះគឺនាងមិនហួសហេតុក្នុងស្ថានភាពជួបជុំ! នាងជាទន្សាយដែលផ្ដល់កិត្តិយសឲ្យចន្ទគ្រប់ពេល! គ្រាន់តែនាងជាខ្លាពេលនៅតែពីរនាក់ប៉ុណ្ណោះ😀។

បើសិនជាគ្មាននាងទេខ្ញុំក៏មិនបានដឹងថាខ្ញុំអស្ចារ្យដល់ថ្នាក់នេះដែរ😍។

ការផ្សាយពាណិជ្ជកម្ម

ស្នេហាមិនអាត្មានិយមទេ តែស្នេហាគឺបានបញ្ជាក់ថាទោះយើងជាមនុស្សគ្មានបានការបែបណាក្នុងភ្នែកអ្នកណា ក៏យើងនៅតែជាពេជ្រមួយដួងនៃម្ចាស់ជីវិតយើងដែរ។

👉ចូរថែរក្សាវាបើអ្នកបានរកឃើញតម្លៃនោះហើយ ព្រោះគ្រប់យ៉ាងដែលអ្នកអាចធ្វើបានប្រហែលជាមិនមានប្រសិទ្ធភាពលើអ្នកដទៃ តែជាការកន្ត្រាក់បេះដូងមួយផ្សំពីមនុស្សពីរនាក់ដែលបង្កើតតម្លៃមួយជាអមតៈ៕

ការផ្សាយពាណិជ្ជកម្ម
86222987_2248296728809619_3120386593441972224_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

រក្សាសិទ្ធ ៖ មេបក្ស ស្មូម 😈 (#ប៉ាកកាបិសាច)

បក្សស្មូម,​ 6​ -​ ឧសភា​ -​ 2019

ការផ្សាយពាណិជ្ជកម្ម