រកឃើញ១ករណីថ្មីទៀត នៅខេត្តបន្ទាយមានជ័យ និងសរុបអ្នកព្យាបាលជាសះស្បើយគឺចំនួន ៨នាក់

1
ការផ្សាយពាណិជ្ជកម្ម

គិតត្រឹមថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសទាកទងនឹងការធ្វើតេស្តរកវីរុស កូវីដ១៩នៅកម្ពុជា ជាលទ្ធផល ការធ្វើតេស្ត ឃើញវិជ្ជមាចំនួន ១ករណី ជាជនជាតិខ្មែរ នៅខេត្តបន្ទាយមានជ័យ។ ហើយពេលនេះដែរ គេកំពុងតែដាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។

សរុបចំនួនអ្នលដែលឆ្លងវីរុសកូវីដ១៩ទាំងអស់នៅកម្ពុជា មានចំនួន ១០៣ ករណី ក្នុងនោះមានស្ត្រីចំនួន ២៨ នាក់ និងប្រុសចំនួន ៧៥ នាក់។ គួរបញ្ជាក់ផងដែរថា ក្នុងចំណោមអ្នកដែលដាក់ព្យាបាលទាំងអស់ ចំពោះអ្នកដែលបានជាសះស្បើយគឺមានចំនួន ៨ករណីហើយ។

ការផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះ ក្រសួងសុខាភិបាលក៏បានដា់តឿនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាកុំធ្វើប្រើប្រាស់ឧបករណ៍ធ្វើតេស្តរកវីរុសកូវីដ១៩ដោយខ្លួនឯងអី។ ព្រោះបច្ចុប្បន្ននេះ មានការផ្សព្វផ្សាយ និងផលិតឧបករណ៍ធ្វើតេស្តដោយខ្លួនឯងជាច្រើន ប៉ុន្តែមកទល់ពេលនេះ នៅមិនទាន់មានឧបករណ៍ធ្វើតេស្តណា ដែលដែលមានការបញ្ជាក់ពីអង្គការសុខភាពពិភពលោកថា ជាឧបករណ៍ត្រឹមត្រូវនោះឡើយ។

90909233_2897427063629714_5888253094545850368_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
91215345_2897427080296379_7364764414555193344_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម