កុំរវល់តែធ្វើការងារផ្ទះ តែងខ្លួនដើម្បីចងចិត្តប្ដី គួរតែធ្វើខ្លួនឯងឱ្យមានតម្លៃ មានប្រយោជន៍ ហើយរឹងមាំ ទោះថ្ងៃក្រោយអត់ប្ដី ក៏មិនស្លាប់ដែរ

2
ការផ្សាយពាណិជ្ជកម្ម

មនុស្សស្រីយើងមួយចំនួន រវល់តែធ្វើនេះធ្វើនោះ ធ្វើការងារផ្ទះ ដាំបាយធ្វើម្ហូបគ្រប់ពេល ហើយក៏មានអ្នកខ្លះទៀត គិតតែពីតែងខ្លួនឱ្យស្អាត ធ្វើខ្លួនឱ្យក្មេង ដើម្បីចងចិត្តប្ដីកុំឱ្យទៅរកក្រៅ។ ក៏មានប្រពន្ធខ្លះទៀត គិតតែពីតាមហួងហែងប្ដី ប្រចណ្ឌ តាមដាន និងតាមប្ដីគ្រប់ជំហាន មិនឱ្យទាក់ទងអ្នកនេះ ឬអ្នកនោះ រហូតដល់គ្មានពេលដឹងពង្រឹងស្មារតីខ្លួនឯងទៀត។

83895823_1627605540710637_1049117307613216768_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ស្រីៗត្រូវចាំថា មនុស្សប្រុសណាក៏ដូចគ្នាដែរ អារឿងខិលខូចនេះមួយ ជួយកែប្រែ ប្រហែលពិបាកបន្តិចហើយ យើងហាមគេមិនបានរហូត គ្រប់ពេលឡើយ ហើយក៏មានមនុស្សប្រុសខ្លះទៀត កាន់តែហាម កាន់តែបិទសិទ្ធ គឺរឹតតែខូចចាប់មិនឈ្នះ។ កុំព្យាយាមតាមគាបសង្កត់ ឬហួងហែងគេ មិនឱ្យទាក់ទងអ្នកនេះ ឬអ្នកនោះ ចិត្តមនុស្ស ចរិតមនុស្សទោះយ៉ាងណាក៏ពិបាកនឹងកែដែរ។ អ្វីដែលសំខាន់ បំពេញតួនាទីជាប្រពន្ធ តែកុំភ្លេច ធ្វើខ្លួនឯងជាខ្លួនឯង ធ្វើអ្វីៗដើម្បីខ្លួនឯង ជាពិសេសនោះគឺ ត្រូវតែពង្រឹង និងព្យាយាមមើលថែ កែប្រែ គ្រប់គ្រងខ្លួនឯងឱ្យបានប្រសើរ ថែផ្លូវចិត្តខ្លួនឯងឱ្យបានល្អ។

ការផ្សាយពាណិជ្ជកម្ម
84087210_1627605594043965_6975564412451028992_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

មនុស្សប្រុសប្រៀបដូចជាខ្សែហ្គីតាអ៊ីចឹង តឹងពេកនឹងដាច់ តែបើធូរពេកក៏រលុងដេញមិនពីរោះ តែទោះជាយ៉ាងណា ឱ្យតែយើងជាប្រពន្ធដែលល្អ ប្រពន្ធត្រឹមត្រូវ ច្បាស់លាស់ ទោះមនុស្សប្រុសខុស ខូចយ៉ាងណា ក៏មិនចោលយើងដែរ៕

84007809_1627605644043960_6878491417052708864_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម