ក្នុងនាមជាកូន តាមឪពុកម្ដាយពេកនឹងកំសាក ខ្វះម្ចាស់ការលើជីវិត តែបើមិនតាមឪពុកម្ដាយសោះ ប្រាកដជាអកត្តញ្ញូរមិលគុណ សួរថា គួរសម្រេចចិត្តបែបណា?

2
ការផ្សាយពាណិជ្ជកម្ម

ឪពុកម្ដាយគ្រប់រូបសុទ្ធតែចង់ឱ្យកូនល្អ តែមិនប្រាកដថា បំណងល្អរបស់អ្នកមានគុណទាំងអស់ សុទ្ធតែជាផ្លូវល្អប្រសើរសម្រាប់កូនៗនោះឡើយ ជាពិសេសការសម្រេចចិត្តជំនួសកូន គឺសុទ្ធតែជាការគិត និងយល់ឃើញតែគាត់ម្នាក់ប៉ុណ្ណោះ តែមិនមែនជាបំណងរបស់កូនៗទេ។

តួយ៉ាង ឪពុកម្ដាយខ្លះ នៅតែប្រកាន់គំនិតមួយគឺ​ នំមិនអាចធំជាងនាឡិ ជាការពិត គាត់ព្យាយាមគាបសង្កត់ និងសម្រេចចិត្តជំនួសកូនជានិច្ចក្នុងការជ្រើសគូស្រករ ក៏មានឪពុកម្ដាយខ្លះ បង្ខំកូនឱ្យគ្មានជម្រើសថែមទៀតផង។

ការផ្សាយពាណិជ្ជកម្ម

82928189_511637776127631_8160393018646462464_o

មិនថាកូនប្រុស ឬកូនស្រីទេ បើកូននៅតែខ្លាចមិនហ៊ានសម្រេចចិត្ត ឬគ្របយ៉ាង គ្រប់ពេល សុទ្ធតែដើរលើផ្លូវដែលឪពុកម្ដាយជ្រើសឱ្យហើយនោះ គឺមួយជីវិត អ្នកនៅតែចាំឱ្យពួកគាត់កាច់ចង្កូតជីវិតរបស់អ្នករហូត គ្រប់រឿង សូម្បីតែរឿងជ្រើសរើសប្ដី ឬប្រពន្ធ។

ការផ្សាយពាណិជ្ជកម្ម

ធំៗអស់ហើយ​ គួរតែជ្រើសនូវអ្វីដែលខ្លួនឯងចង់ កុំធ្វើតាមការបង្ខំរបស់អ្នកមានគុណពេក ពេលខ្លះ មិនមែនយើងរឹងស្លាប ឬអកត្តញ្ញូទេ តែក៏មិនអាចឱ្យគាត់ដឹកច្រមុះបានគ្រប់ពេល គ្រប់រឿងនោះដែរ។ ម្យ៉ាងទៀត ការដែលឱ្យគាត់សម្រេចចិត្ត និងគិតជំនួសយើង ក៏ជាការធ្វើបាបគាត់ដូចគ្នា គឺគាត់នៅតែហត់នឿយ ក្នុងការឱបក្រសោបយើងមិនលែង។

2581395287_how To Tell Your Parents Youre Dating A Transgender

ការផ្សាយពាណិជ្ជកម្ម

យើងអាចតាមឪពុកម្ដាយ ក្នុងរឿងណាដែលសមស្របនឹងតាម តែរឿងណាដែលមិនគួរ យើងគប្បីមានការត្រិះរិះ និងដោះដូរគំនិតជាមួយគាត់ កុំបណ្ដោយឱ្យគាត់សម្រេចចិត្តជំនួស ទាំងដែលការសម្រេចចិត្តនោះ ខុសពីការចង់បាន ទាំងស្រុងរបស់យើង។

យើងមិនអាចបង្ខំខ្លួនឯង ឱ្យតាមគាត់គ្រប់រឿង គ្រប់យ៉ាងបានឡើយ តាមគាត់ពេក យើងនឹងកំសាក ក្លាយជាមនុស្សខ្វះភាពក្លាហាន មិនរឹងមាំ ទាំងផ្លូវកាយ និងចិត្ត ជីវិតយើងនឹងមានតែសម្ពាធប៉ុណ្ណោះ ធំៗអស់ហើយ គប្បីដឹងថា អ្វីល្អ អ្វីមិនល្អ អ្វីដែលយើងគួរធ្វើដោយខ្លួនឯង អ្វីដែលគួរសុំជំនួយពីអ្នកមានគុណ៕

ការផ្សាយពាណិជ្ជកម្ម

Aid575065 V4 728px Tell Your Parents You Have A Girlfriend Step 8 Version 2

អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម