កូនស្រី! ថ្ងៃក្រោយកូនជាប្រពន្ធ មិនមែនជាម្ដាយគេទេ កូនជាម្ដាយកូនរបស់គេ មិនមែនជាអ្នកបម្រើគេទេ

New Copy
ការផ្សាយពាណិជ្ជកម្ម

មួយជីវិតមនុស្សស្រី គឺត្រូវជួប និងប្រឈមមុខគ្រប់រឿង គ្រប់បញ្ហា តែមិនថាទោះជារឿង ឬបញ្ហាច្រើនប៉ុនណាទេ ក៏កូនត្រូវតែរឹងមាំ ហើយឆ្លាតពូកែ កូនត្រូវតែរឹងប៉ឹង និងចេះដឹង មួយទៀត កូនត្រូវតែមានសមត្ថភាព មានលទ្ធភាព អាចធ្វើការ រកចំណូលបានដោយខ្លួនឯង។

ទោះបីអនាគត ថ្ងៃមុខ កូនក្លាយជាប្រពន្ធគេក៏ដោយ ដាច់ខាត កូនមិនត្រូវនៅតែផ្ទះ ធ្វើតែការងារផ្ទះនោះទេ ជាប្រពន្ធ គប្បីចេះការងារផ្ទះ តែមិនមែន សម្ងំធ្វើតែការងារផ្ទះឡើយ ទោះប្ដីកូនជាអ្នកមានក៏ដោយ ទោះប្ដីកូនអាចធ្វើការ រកលុយបានច្រើនប៉ុនណាក៏ដោយ ក៏កូនខ្លួនឯង ត្រូវតែចេះរកលុយដោយខ្លួនឯងដែរ មិនមែនចាំតែគេចិញ្ចឹមនោះទេ។

ការផ្សាយពាណិជ្ជកម្ម

ម្យ៉ាងទៀត រឿងដែលកូនគួរដឹង ទោះកូនខ្លាំង កូនពូកែ អាចរកលុយបានដោយខ្លួនឯង ក៏កូនមិនត្រូវព្រហើន មើលងាយប្ដីដែរ កុំចេះតែជេរ រករឿងឈ្លោះជាមួយប្ដី។ កូនជាប្រពន្ធគេ កូនមានតួនាទី ជួយជាទីប្រឹក្សា ចេះលើកទឹកចិត្តប្ដី ចេះផ្ដល់កម្លាំងចិត្ត កម្លាំងគំនិតដល់ប្ដី មិនមែនមានរឿងអ្វី ក៏ចេះតែមើលងាយប្ដី ជាន់ពន្លិចប្ដីនោះទេ យើងជាប្រពន្ធ មិនមែនម្ដាយគេ ចង់ជេរ ចង់ធាក់បានតាមចិត្តនោះឡើយ។ ហើយនៅមានរឿងមួយទៀត កូនជាម្ដាយកូនរបស់គេ កូនជាប្រពន្ធគេ កូនមានតួនាទិរៀបចំចាត់ចែង កិច្ចការងារក្នុងផ្ទះ ដាំបាយ ធ្វើម្ហូប បោកគក់ បោសម្អាតក្នុងផ្ទះ តែនាមជាប្រពន្ធ មិនមែនអ្នកបម្រើរបស់អ្នកណាម្នាក់ឡើយ ដូច្នេះហើយ កូនត្រូវចេះរៀបចំតុបតែងខ្លួនឱ្យបានល្អត្រឹមត្រូវផង មិនថាកូនមានកូនប៉ុន្មានទេ សំខាន់បំផុតគឺ កូនត្រូវចេះរៀបចំខ្លួនឯងឱ្យបានស្អាត រក្សាសម្រស់ឱ្យនៅតែស្រស់ស្អាត ទាក់ទាញ។

កូនស្រី! ដ្បិតអីថាកូនមិនមែនព្រះ តែម៉ាក់ចង់ឱ្យកូនចេះអត់ធ្មត់សង្កត់ចិត្ត និងមានហេតុផលឱ្យបានខ្ពស់ កុំចេះតែខឹង ឆេវឆាវ កុំបង្ករឿងផ្ដេសផ្ដាស តែក្នុងរឿងខ្លះ ម៉ាក់ក៏មិនចង់ឱ្យកូនទ្រាំនោះដែរ ព្រោះម៉ាក់ក៏មិនចង់ឃើញកូនគ្រាំចិត្តដែរ។ ទ្រាំក្នុងរឿងដែលអាចទ្រាំបាន ទ្រាំក្នុងរឿងដែលគួរតែទ្រាំ តែបើទ្រាំមិនបាន បើយល់ថាខ្លួនឯងគ្មានតម្លៃ កូនចាកចេញចុះ បោះបង់ចោលទៅ ព្រោះកូនជាប្រពន្ធ ជាដៃគូជីវិត មិនមែនជាអ្នកបម្រើ ឬកញ្ជះរបស់គេនោះឡើយ៕

ការផ្សាយពាណិជ្ជកម្ម
44359387_1994445743934532_2334063753257025536_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
45073540_2011757905536649_5891198260994899968_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
45609710_2024079114304528_4261558738269241344_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ ៖ ភី អេច
ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម