មនុស្សស្រី កាន់តែរឹងប៉ឹង នាងនឹងរឹតតែឯកា ក៏កាន់តែលែងចង់រៀបការជាមួយនឹងបុរសណាដែរ

1
ការផ្សាយពាណិជ្ជកម្ម

មនុស្សស្រីម្នាក់ដែលមើលទៅរឹងមាំណាស់ មានម្ចាស់ការលើខ្លួនឯងណាស់ តែជាកស្ដែងធាតុពិតរបស់នាង គឺនាងជាមនុស្សស្រីដែលឯកាខ្លាណងបំផុត និងមិនងាយមានអ្នកណា អាចយល់ពីនាងបានឡើយ ព្រោះនាងជាមនុស្សដែលមានគំនិតខ្ពស់ជាងមនុស្សជុំវិញខ្លួននាង។

មនុស្សស្រីកាន់តែរឹងប៉ឹង នាងកាន់តែគិតថា គ្មានអ្នកណាអាចមើលថែ និងផ្គាប់ចិត្តនាងបាន ក្រៅតែពីនាងខ្លួនឯងនោះឡើយ ដូច្នេះហើយ ទើបនាងមិនសូវខ្វល់ខ្វាយដល់រឿងស្នេហា។

ការផ្សាយពាណិជ្ជកម្ម

មនុស្សស្រីប្រភេទនេះ មិនងាយនឹងចុះញម ឬព្រមទទួលយកនរណាម្នាក់ ឱ្យចូលមកក្នុងជីវិតនាងទេ ព្រោះក្នុងគំនិតនាង គិតឃើញតែថា គេនឹងចូលមកនាំបញ្ហាកាន់តែច្រើនឱ្យនាង ចូលមកដើម្បីតែបន្ថែមបន្ទុកឱ្យនាង ចូលមកក៏ព្រោះតែមើលឃើញទ្រព្យសម្បត្តិ របស់របររបស់នាងតែប៉ុណ្ណោះ គ្មានអ្នកណាស្មោះ ឬចូលមកដើម្បីមើលថែនាងនោះឡើយ។

ម្យ៉ាងទៀត មនុស្សស្រីបែបនេះ នាងមានភាពឯករាជ្យណាស់ មានម្ចាស់ការលើខ្លួនឯងខ្លាំង ហើយអ្វីដែលសំខាន់នោះគឺ នាងមិនងាយទទួលយកគំនិតអ្នកណាផ្ដេសផ្ដាសឡើយ អាចនិយាយបានថា ជាមនុស្សស្រីរឹងក្បាលខ្លាំងថែមទៀតផង។ ព្រោះបើនាងរឹងមាំហើយ នោះមានន័យថា នាងធ្វើអ្វីក៏បានដោយខ្លួនឯង នាងមានសមត្ថភាពអាចចិញ្ចឹម និងផ្ដល់ឱ្យខ្លួនឯងបាន ដូច្នេះ នាងក៏មិនចាំបាច់ត្រូវទៅឱនលំទោន ឬទន់ភ្លន់ អែបអបអ្នកណាឡើយ៕

ការផ្សាយពាណិជ្ជកម្ម
64687585_2337752226305932_4796766973939679232_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
66514119_2333709480043540_1939197276245196800_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ ៖ ភី អេច
ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម