តើអ្នកណាជាអ្នកកំណត់ “រឿងរ៉ាវ” ក្នុងពិភពបាល់ទាត់? ប្រព័ន្ធផ្សព្វផ្សាយសម័យថ្មីកំពុងប៉ះពាល់ដល់គំនិតអ្នកគាំទ្រយ៉ាងដូចម្តេច?

តើអ្នកណាជាអ្នកកំណត់ “រឿងរ៉ាវ” ក្នុងពិភពបាល់ទាត់? ប្រព័ន្ធផ្សព្វផ្សាយសម័យថ្មីកំពុងប៉ះពាល់ដល់គំនិតអ្នកគាំទ្រយ៉ាងដូចម្តេច?
ការផ្សាយពាណិជ្ជកម្ម

សព្វថ្ងៃ អ្នកអាចមើលការប្រកួតបាល់ទាត់ រៀនព័ត៌មានអំពីកីឡាករដែលអ្នកចូលចិត្ត និងតាមដានពាក្យចចាមអារ៉ាមអំពីការផ្ទេរកីឡាករបានគ្រប់ពេល។ អ្នកអាចឈ្នះការជជែកវែកញែកគ្នាជាមួយមិត្តភក្តិ ដោយសារមានព័ត៌មានពីបណ្តាញសង្គមរាប់រយប្រភព។

Img_2021 4032x3024
រូបភាពដំណាង

ប៉ុន្តែមានសំណួរមួយគួរឱ្យចាប់អារម្មណ៍៖ តើមតិដែលយើងមានចំពោះបាល់ទាត់ គឺជាគំនិតរបស់យើងពិតប្រាកដ ឬត្រូវបានបង្កើតឡើងដោយអ្នកដែលមានឥទ្ធិពល​លើយើង?

ការផ្សាយពាណិជ្ជកម្ម

ពីមុន រឿងរ៉ាវក្នុងពិភពបាល់ទាត់ភាគច្រើនត្រូវបានកំណត់ដោយទូរទស្សន៍ កាសែតធំៗ និងការិយាល័យផ្សព្វផ្សាយរបស់ក្លិប។ ប៉ុន្តែសព្វថ្ងៃ ស្ថានភាពបានផ្លាស់ប្តូរទាំងស្រុង។ TikTok, X, Instagram Reels និង YouTube Shorts អាចធ្វើឱ្យវីដេអូរយៈពេលត្រឹមតែ 15 ឬ 30 វិនាទី ក្លាយជារឿងដែលមនុស្សរាប់លាននាក់និយាយតៗគ្នា។

ចេញពីការមើល 90 នាទី មកជាការមើលត្រឹមតែ Clip ខ្លីៗ

បណ្តាញសង្គមបានផ្លាស់ប្តូររបៀបដែលអ្នកគាំទ្រមើលបាល់ទាត់ខ្លាំងណាស់។ អ្នកគាំទ្រជំនាន់ថ្មីមួយចំនួន មិនចាំបាច់មើលការប្រកួតពេញ 90 នាទីទៀតឡើយ។ ពួកគេអាចទទួលបានព័ត៌មានតាមរយៈ Highlight, TikTok, Reels ឬ Shorts។

ការផ្សាយពាណិជ្ជកម្ម

បញ្ហាគឺ វីដេអូខ្លីមួយអាចបង្ហាញតែផ្នែកមួយនៃរឿងទាំងមូល។

Live Soccer Streaming Stockcake
រូបភាពដំណាង

ឧទាហរណ៍ កំហុសរបស់អ្នកចាំទីមួយអាចត្រូវបានកាត់ត្រឹម 20 វិនាទី ហើយបង្ហោះជាមួយចំណងជើងដ៏រំភើប។ អ្នកដែលមើលតែ Clip នោះអាចគិតថា អ្នកចាំទីរូបនេះលេងអន់ពេញការប្រកួត ទោះបីជាការពិតគាត់អាចមានការសង្គ្រោះបាល់សំខាន់ៗជាច្រើនក៏ដោយ។

ការផ្សាយពាណិជ្ជកម្ម

ដូច្នេះ ការមើលបាល់ទាត់តាម Clip អាចធ្វើឱ្យយើងបាត់បង់ Context ដូចជា ទម្រង់លេង ការរៀបចំខ្សែការពារ ការរត់គ្មានបាល់ ការដាក់សម្ពាធ និងការងារផ្សេងទៀតដែលមិនសូវល្បីទាក់ទាញ។

 Algorithm ដឹងថាអ្នកចង់មើលអ្វី

ប្រព័ន្ធផ្សព្វផ្សាយសម័យថ្មីមិនត្រឹមតែផ្សាយព័ត៌មានទេ។ វាក៏សិក្សាពីអាកប្បកិរិយារបស់អ្នក ផងដែរ។ ប្រសិនបើទិន្នន័យបង្ហាញថា អ្នកគាំទ្រចុចលើព័ត៌មានរបស់កីឡាករម្នាក់ច្រើន នោះប្រព័ន្ធផ្សព្វផ្សាយនឹងបង្កើតព័ត៌មានអំពីកីឡាកររូបនោះកាន់តែច្រើន។

ការផ្សាយពាណិជ្ជកម្ម
1800x 1
រូបភាពដំណាង

ទោះបីជាអ្នកចូលទៅ Comment ថា៖ ខ្ញុំធុញនឹងការឃើញព័ត៌មានរបស់គាត់រាល់ថ្ងៃ!” ក៏អាចមិនជួយអ្វីឡើយ ព្រោះការចូល Comment, Share និង Interaction នៅតែជាសញ្ញាថា Content នោះកំពុងទទួលបានការចាប់អារម្មណ៍។

និយាយឱ្យសាមញ្ញ៖ Algorithm មិនខ្វល់ថាអ្នកស្រឡាញ់ ឬស្អប់ Content នោះទេ។ វាខ្វល់ថាអ្នកមាន Interaction ជាមួយវាឬអត់។

ការផ្សាយពាណិជ្ជកម្ម

ពី Clickbait ទៅ Rage-bait

កាលពីមុន “Clickbait” គឺជាវិធីសំខាន់ក្នុងការទាក់ទាញអ្នកអាន ដោយប្រើចំណងជើងដូចជា៖ “រឿងដ៏គួរឱ្យភ្ញាក់ផ្អើលដែលអ្នកមិនធ្លាប់ដឹង!”។ ប៉ុន្តែអ្នកគាំទ្របានចាប់ផ្តើមស្គាល់ល្បិចនេះ។ ដូច្នេះ ប្រព័ន្ធផ្សព្វផ្សាយបានផ្លាស់ទៅរកអ្វីដែលមានឥទ្ធិពលខ្លាំងជាងនេះ គឺ Rage-bait។

Rage-bait គឺជា Content ដែលបង្កើតឡើងដោយចេតនា ដើម្បីធ្វើឱ្យអ្នក ខឹង ខកចិត្ត ឬចង់ប្រឆាំង។

ការផ្សាយពាណិជ្ជកម្ម

ហេតុអ្វី?

ព្រោះអារម្មណ៍ខឹងអាចធ្វើឱ្យអ្នក Comment, Share និងត្រឡប់មកមើលម្តងហើយម្តងទៀត។ នេះធ្វើឱ្យ “ការខឹងរបស់អ្នកគាំទ្រ” ក្លាយជារូបិយប័ណ្ណដ៏មានតម្លៃនៅក្នុងពិភព Media សម័យឌីជីថល។

ការផ្សាយពាណិជ្ជកម្ម

ព័ត៌មានបាល់ទាត់ និងការបង្កើត Drama

ក្លិបធំៗ និងកីឡាករល្បីៗ តែងតែទទួលបានការចាប់អារម្មណ៍ច្រើនជាងក្លិបតូចៗ។ ហេតុផលសាមញ្ញ៖ អ្នកគាំទ្រច្រើន = Traffic ច្រើន = ចំណូលច្រើន។

Manchester United គឺជាឧទាហរណ៍ដ៏ល្អមួយ។ ទោះបីក្លិបមិនបានគ្រប់គ្រងបាល់ទាត់អង់គ្លេសដូចសម័យ Sir Alex Ferguson ក៏ដោយ ក៏ United នៅតែជាក្លិបមួយដែលត្រូវបាននិយាយច្រើនបំផុតនៅលើពិភពលោក។

ហើយមានចំណុចគួរឱ្យចាប់អារម្មណ៍មួយ៖ បរាជ័យរបស់ក្លិបធំៗ ពេលខ្លះលក់បានល្អជាងជ័យជម្នះរបស់ពួកគេ។  ព្រោះអ្នកគាំទ្ររបស់ក្លិបខឹង ខណៈអ្នកគាំទ្ររបស់គូប្រជែងក៏ចូលមកមើលដើម្បីសើច ឬរិះគន់។ បញ្ហាតូចមួយអាចក្លាយជា “វិបត្តិធំ” ហើយបង្កើតជាព័ត៌មាន Podcast, Video, Tweet និងការជជែកគ្នារាប់សិប។

អ្នកគាំទ្រក្នុងបណ្ដាញសង្គមក៏កំពុងបង្កើត Narrative ដែរ

មិនមែនមានតែ Media ធំៗទេដែលអាចកំណត់ Narrative។ បណ្តាញ Fan Media ដូចជា YouTube Channels, Podcasts និង Fan Pages ក៏មានឥទ្ធិពលខ្លាំងដែរ។ ឧទាហរណ៍ កម្មវិធីរបស់អ្នកគាំទ្រ Arsenal ដែលចាប់ផ្តើមជាវេទិកាឱ្យអ្នកគាំទ្រធម្មតាបញ្ចេញមតិ បានរីកធំឡើងដោយសារការចែករំលែកប្រតិកម្មដ៏ក្តៅគគុកក្រោយការប្រកួត។

បញ្ហាគឺ៖ ពេល Content អារម្មណ៍ខ្លាំងទទួលបាន Views ច្រើនជាង Content វិភាគជ្រៅៗ អ្នកបង្កើត Content អាចត្រូវបង្ខំឱ្យបង្កើត Drama កាន់តែច្រើន។

នៅពេលនោះ ការរិះគន់ក្លិបអាចក្លាយជាផលិតផលមួយ។

តើអ្នកវិភាគបាល់ទាត់ក៏ក្លាយជាផ្នែកមួយនៃ Show មួយនេះដែរឬទេ?

បណ្តាញទូរទស្សន៍ធំៗក៏ត្រូវសម្របខ្លួនទៅនឹងពិភព Attention Economy ដែរ។ សព្វថ្ងៃ អ្នកវិភាគបាល់ទាត់ដ៏ល្បីៗ មួយចំនួនមានឥទ្ធិពលខ្លាំងមិនចាញ់គ្រូបង្វឹក Premier League ទេ។ ការវិភាគមួយចំនួនក៏ផ្លាស់ពី Tactical Analysis ទៅរក ការជជែក ការប្រកែក និងប្រយោគខ្លីៗដែលងាយក្លាយជា Viral។ ពេលខ្លះ ការឈ្លោះប្រកែកគ្នារបស់អ្នកវិភាគក្រោយការប្រកួត អាចទទួលបានការចាប់អារម្មណ៍ច្រើនជាងការប្រកួត 90 នាទីទៅទៀត។

 បញ្ហាថ្មី៖ AI និងព័ត៌មានគុណភាពទាប

បញ្ហាមួយទៀតដែលអត្ថបទបានលើកឡើង គឺការប្រើ Artificial Intelligence ដើម្បីផលិតព័ត៌មានកីឡាច្រើនក្នុងរយៈពេលខ្លី ដោយមិនផ្តោតលើគុណភាព។គោលដៅរបស់ Content ប្រភេទនេះអាចមិនមែនដើម្បីផ្តល់ព័ត៌មានដែលមានប្រយោជន៍ដល់អ្នកគាំទ្រឡើយ ប៉ុន្តែដើម្បីទាក់ទាញ Traffic ពី Google និងបញ្ជូនអ្នកអានទៅកាន់គេហទំព័រផ្សេងៗ។

នេះជាហេតុផលដែលអ្នកគាំទ្រត្រូវមាន Media Literacy កាន់តែខ្លាំង ដើម្បីអាចបែងចែករវាងព័ត៌មានពិត ការវិភាគ មតិយោបល់ និង Content ដែលបង្កើតឡើងដើម្បីទាក់ទាញ Click។

តើអ្នកគាំទ្រគួរធ្វើដូចម្តេច?

ចម្លើយមួយដ៏សាមញ្ញគឺ៖ កុំឱ្យ Algorithm គិតជំនួសអ្នក។ មុននឹងជឿថា កីឡាករម្នាក់លេងអន់ ឬគ្រូបង្វឹកម្នាក់គួរត្រូវបណ្តេញចេញ សាកមើលការប្រកួតពេញ 90 នាទី។ មុននឹងជឿ Transfer Rumour មួយ សាកស្វែងរកប្រភពដើម។ មុននឹង Share ព័ត៌មានដែលធ្វើឱ្យអ្នកខឹង សួរខ្លួនឯងមួយសំណួរ៖ “តើខ្ញុំកំពុងចែករំលែកព័ត៌មាន ឬកំពុងជួយផ្សព្វផ្សាយ Rage-bait?”

ការមើលបាល់ទាត់ពេញ 90 នាទី ដោយមិនពឹងផ្អែកតែលើ Highlight អាចហាក់ដូចជារឿងធម្មតា ប៉ុន្តែនៅក្នុងសម័យដែល Algorithm កំពុងកំណត់អ្វីដែលយើងឃើញ វាអាចក្លាយជាវិធីមួយដើម្បី រក្សាការគិតដោយខ្លួនឯង។

VAR EG AR_Lead(1)
រូបភាពដំណាង

បាល់ទាត់មិនត្រឹមតែប្រកួតគ្នានៅលើទីលានទៀតទេ។ វាក៏ជាការប្រកួតនៅក្នុងពិភពព័ត៌មាន និងបណ្តាញសង្គមផងដែរ។ អ្នកណាអាចទាក់ទាញ Attention បានច្រើន អ្នកនោះអាចមានឥទ្ធិពលលើ Narrative។

ដូច្នេះ ក្នុងនាមជាអ្នកគាំទ្រ យើងមិនចាំបាច់ឈប់ប្រើ Social Media ឡើយ។ ប៉ុន្តែយើងគួររៀន សួរ ស្វែងរកប្រភព និងគិតដោយខ្លួនឯង មុននឹងជឿ ឬចែករំលែកអ្វីមួយ។ ព្រោះនៅទីបំផុត អ្នកដែលកាន់ទូរស័ព្ទមិនមែនជាអ្នកកាន់ Narrative ទេ—អ្នកដែលគ្រប់គ្រង Attention គឺជាអ្នកកាន់ Narrative។

ការផ្សាយពាណិជ្ជកម្ម