Atlético Madrid ចោទ Barcelona ថាកំពុងធ្វើឱ្យ Julián Álvarez ក្លាយជាជនរងគ្រោះ

Atlético Madrid ចោទ Barcelona ថាកំពុងធ្វើឱ្យ Julián Álvarez ក្លាយជាជនរងគ្រោះ
ការផ្សាយពាណិជ្ជកម្ម

Atlético Madrid បានចេញមុខឆ្លើយតបយ៉ាងខ្លាំងចំពោះការលើកឡើងរបស់ប្រធានក្លិប Barcelona លោក Joan Laporta ដែលបានបញ្ជាក់ថា Barcelona នៅតែមានចំណាប់អារម្មណ៍ចង់ចុះហត្ថលេខាយក Julián Álvarez។

785979061_17964840327176985_9211044034518194054_n
រូបភាពដំណាង

Atlético Madrid បានចោទប្រកាន់ថា Barcelona កំពុងធ្វើឱ្យខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះក្លាយជាជនរងគ្រោះ ខណៈក្លិបអេស្ប៉ាញមួយនេះអះអាងថា ខ្លួនឯងទេដែលជាជនរងគ្រោះពិតប្រាកដ ក្នុងស្ថានការណ៍នេះ។

ការផ្សាយពាណិជ្ជកម្ម

ក្នុងសេចក្តីថ្លែងការណ៍ Atlético បាននិយាយថា៖ «កីឡាករកំពុងក្លាយជាជនរងគ្រោះ ប៉ុន្តែជនរងគ្រោះតែមួយគត់ក្នុងករណី Julián គឺយើង»។

786955269_17964840330176985_8597154022070558161_n
រូបភាពដំណាង

ក្លិបក៏បានបន្ថែមថា ស្ថានការណ៍នេះបានធ្វើឱ្យ Atlético រងផលប៉ះពាល់ទាំងផ្នែក សេដ្ឋកិច្ច និងសង្គម ហើយបានបញ្ជាក់យ៉ាងច្បាស់ថា៖​ «មានឱកាស 0% ដែលយើងនឹងលក់គេទៅ Barcelona។ ស្ថានការណ៍នេះមិនមែនជារឿងលុយទេ ប៉ុន្តែជារឿងកិត្តិយស»។

ការផ្សាយពាណិជ្ជកម្ម
Untitled 3
រូបភាពដំណាង

Atlético ក៏បានចោទប្រកាន់ថា មានការផ្សព្វផ្សាយព័ត៌មានដែលពោរពេញដោយ ការកុហក និងការពិតពាក់កណ្តាល ហើយអះអាងថា Atlético គឺជាភាគីតែមួយគត់ដែលកំពុងទទួលផលប៉ះពាល់ពីស្ថានការណ៍នេះ។

ការឆ្លើយតបដ៏តឹងរ៉ឹងនេះ បង្ហាញថា Atlético Madrid មិនមានបំណងលក់ Julián Álvarez ទៅ Barcelona ឡើយ ទោះបី Barcelona បានបង្ហាញជាសាធារណៈថា ខ្លួននៅតែចង់បានខ្សែប្រយុទ្ធរូបនេះក៏ដោយ។ 🔴⚪️

ការផ្សាយពាណិជ្ជកម្ម

ការផ្សាយពាណិជ្ជកម្ម