មហាសេដ្ឋីសៀម Srivaddhanaprabha ប្រកាសពពាយនាយលក់ក្លិប Leicester City ក្នុងតម្លៃប្រមាណ 300 លានដុល្លារ

Untitled 1
ការផ្សាយពាណិជ្ជកម្ម

ក្រុមគ្រួសារ Srivaddhanaprabha ដែលជាម្ចាស់ក្លិប Leicester City ត្រូវបានរាយការណ៍ថា បានដាក់ក្លិប និងទ្រព្យសម្បត្តិទាំងមូលរបស់ក្លិបសម្រាប់លក់ ក្នុងតម្លៃប្រមាណ 300 លានដុល្លារ (222 លានផោន)។

62b25a11 B999 4ff3 9b3f Abdb54fddb51
រូបភាពដំណាង

យោងតាម The Athletic ឯកសារលក់ដែលរៀបចំដោយ Citigroup ក្រោមឈ្មោះ “Project Lineup” កំពុងត្រូវបានបញ្ជូនទៅកាន់អ្នកវិនិយោគដែលមានចំណាប់អារម្មណ៍។

ការផ្សាយពាណិជ្ជកម្ម

កញ្ចប់លក់នេះ រួមបញ្ចូលទាំងក្លិប OH Leuven ដែលជាក្លិបបងប្អូនរបស់ Leicester ផងដែរ។ ទោះជាយ៉ាងណា តម្លៃប្រហែល 200 លានដុល្លារ (148 លានផោន) ត្រូវបានគេចាត់ទុកថា មានភាពជាក់ស្តែងជាង ដោយសារតែ Leicester បានធ្លាក់ទៅលេងក្នុង League One និងកំពុងប្រឈមនឹងការខាតបង់ផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំង។

Images
រូបភាពដំណាង

ទ្រព្យសម្បត្តិអចលនទ្រព្យរបស់ក្លិបតែមួយផ្នែក រួមមាន King Power Stadium, មជ្ឈមណ្ឌលហ្វឹកហាត់ Seagrave និងទីតាំង Belvoir Drive ត្រូវបានវាយតម្លៃប្រមាណ 204 លានផោន។

ការផ្សាយពាណិជ្ជកម្ម

ឯកសារលក់បានរំលេចប្រវត្តិសាស្ត្ររបស់ Leicester ក្នុងនាមជា ក្លិបជោគជ័យបំផុតមួយក្នុងប្រវត្តិសាស្ត្រ EFL និងមានសាលាបាល់ទាត់កម្រិត Category One Academy។

770823171_1068590382365981_2901342831278599604_n
រូបភាពដំណាង

យ៉ាងណាក៏ដោយ កាលពីខែមករា ប្រធានក្លិប Aiyawatt Srivaddhanaprabha ធ្លាប់បានបញ្ជាក់ថា «ការលក់ក្លិប មិនមែនជាវិធីដើម្បីចាកចេញនោះទេ»។ បច្ចុប្បន្ន ការដាក់ក្លិបលក់បានបង្កើតការចាប់អារម្មណ៍យ៉ាងខ្លាំងជុំវិញអនាគតរបស់ Leicester City។

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម