CPL សម្រេចពន្យារពេលបើករដូវកាលថ្មី ១ ខែ ដើម្បីផ្តល់អាទិភាពដល់ក្រុមជម្រើសជាតិកម្ពុជា

Untitled 2
ការផ្សាយពាណិជ្ជកម្ម

ដើម្បីឱ្យ ក្រុមជម្រើសជាតិកម្ពុជា មានពេលវេលាត្រៀមខ្លួនបានពេញលេញសម្រាប់ការប្រកួត ASEAN HYUNDAI Cup™ ក្របខណ្ឌ Cambodian Premier League (CPL) បានសម្រេចពន្យារពេលការចាប់ផ្ដើមរដូវកាល ២០២៦/២៧ ប្រមាណ ១ ខែ។

1779788582_a (5)
រូបភាពដំណាង

តាមការប្រកាស រដូវកាលថ្មីនឹងចាប់ផ្ដើមនៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៦ និងបញ្ចប់នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៧។

ការផ្សាយពាណិជ្ជកម្ម

ជារៀងរាល់ឆ្នាំ CPL តែងតែបើករដូវកាលនៅដើមខែសីហា។ ប៉ុន្តែលើកនេះ កាលវិភាគត្រូវបានកែសម្រួល ដើម្បីឱ្យកីឡាករជម្រើសជាតិអាចផ្តោតអារម្មណ៍លើការហ្វឹកហាត់ និងការប្រកួតតំណាងជាតិ ដោយមិនមានសម្ពាធពីការប្រកួតលីគក្នុងស្រុក។

1779788589_a (8)
រូបភាពដំណាង

ការសម្រេចចិត្តនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ CPL ក្នុងការគាំទ្របេសកកម្មរបស់ក្រុមជម្រើសជាតិកម្ពុជា ដោយដាក់ផលប្រយោជន៍ជាតិជាអាទិភាព។ អ្នកគាំទ្រជាច្រើនក៏សង្ឃឹមថា ការផ្តល់ពេលវេលាបន្ថែមនេះ នឹងជួយឱ្យក្រុមជម្រើសជាតិមានការត្រៀមខ្លួនបានល្អជាងមុន និងទទួលបានលទ្ធផលល្អក្នុងការប្រកួតថ្នាក់តំបន់។

ការផ្សាយពាណិជ្ជកម្ម
1779788592_a (10)
រូបភាពដំណាង
ការផ្សាយពាណិជ្ជកម្ម