Premier League អនុម័តផែនការផ្តល់ថវិកា ១.៥ ពាន់លានផោន ដល់ក្លិប EFL ក្នុងរយៈពេល ១០ ឆ្នាំ

Premier League អនុម័តផែនការផ្តល់ថវិកា ១.៥ ពាន់លានផោន ដល់ក្លិប EFL ក្នុងរយៈពេល ១០ ឆ្នាំ
ការផ្សាយពាណិជ្ជកម្ម

ថវិកាបន្ថែមនឹងជួយដល់ក្លិប Championship, League One និង League Two ព្រមទាំងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ

4490d953 6ea8 411e 90a3 2f5dcd9b4fb2
រូបភាពដំណាង

ក្លិបទាំងអស់ក្នុងក្របខណ្ឌ Premier League បានបោះឆ្នោតជាឯកច្ឆន្ទអនុម័តលើផែនការផ្តល់ថវិកាបន្ថែមសរុប ១.៥ ពាន់លានផោន ដល់ក្លិបនៅក្នុងលីគអាជីពរបស់អង់គ្លេស (EFL) ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់ The Guardian។

ការផ្សាយពាណិជ្ជកម្ម

បើសំណើនេះត្រូវបានអនុម័តជាផ្លូវការ វានឹងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុកាន់តែច្រើនដល់ក្លិបនៅក្នុង Championship, League One និង League Two ដែលជាលីគទី២ ទី៣ និងទី៤ នៃប្រព័ន្ធបាល់ទាត់អង់គ្លេស។

A0468e7b75d21e8eead84007fba1a62c
រូបភាពដំណាង

ផែនការនេះក៏រួមបញ្ចូលការបង្កើតមូលនិធិពិសេស ដើម្បីជួយដល់ក្លិបដែលកំពុងប្រឈមបញ្ហាហិរញ្ញវត្ថុ និងផ្តល់ថវិកាសម្រាប់ការកែលម្អ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ក្លិបនានាផងដែរ។

ការផ្សាយពាណិជ្ជកម្ម

ដើម្បីផ្តល់ប្រភពថវិកាសម្រាប់គម្រោងនេះ ក្លិបនៅ Premier League បានយល់ព្រមដំឡើងអត្រាកម្រៃ (Levy) លើការផ្ទេរកីឡាករ ពី ៤% ទៅ ៦%។

Untitled 3
រូបភាពដំណាង

ទោះបីជាភាគីទាំងពីរមានទំនុកចិត្តថាអាចឈានដល់កិច្ចព្រមព្រៀងក៏ដោយ ក៏ EFL មិនទាន់បានពិនិត្យលើសំណើនេះនៅឡើយ ហើយក៏មិនទាន់មានការអនុម័តជាផ្លូវការនោះដែរ។

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម