🇧🇷 Neymar ប្រកាសបញ្ចប់អាជីពជាមួយក្រុមជម្រើសជាតិប្រេស៊ីលហើយ

🇧🇷 Neymar ប្រកាសបញ្ចប់អាជីពជាមួយក្រុមជម្រើសជាតិប្រេស៊ីលហើយ
ការផ្សាយពាណិជ្ជកម្ម

ខ្សែប្រយុទ្ធ Neymar Jr. បានប្រកាសថា លោកសម្រេចបញ្ចប់អាជីពជាមួយ ក្រុមជម្រើសជាតិប្រេស៊ីល បន្ទាប់ពីប្រេស៊ីលធ្លាក់ចេញពីវគ្គ 16 ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ FIFA World Cup 2026។

កីឡាករវ័យ 34 ឆ្នាំ ដែលជាអ្នករកគ្រាប់បាល់បានច្រើនជាងគេក្នុងប្រវត្តិសាស្ត្រក្រុមជម្រើសជាតិប្រេស៊ីល បានធ្វើការប្រកាសនេះក្រោយពីក្លិប Santos យកឈ្នះ Universidad Central របស់វេណេស៊ុយអេឡា ក្នុងលទ្ធផល 4-2 នៃពានរង្វាន់ Copa Sudamericana។

ការផ្សាយពាណិជ្ជកម្ម
ITDL2KCZGJNRZHLGATHJT6SX24
រូបភាពដំណាង

Neymar បានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖

«ខ្ញុំគិតថា ពេលវេលារបស់ខ្ញុំជាមួយក្រុមជម្រើសជាតិពិតជាបានបញ្ចប់ហើយ។ ខ្ញុំបានបង្កើតប្រវត្តិសាស្ត្រ ហើយខ្ញុំពិតជាមានមោទនភាពចំពោះអ្វីដែលខ្ញុំសម្រេចបាន។ ខ្ញុំបានឆ្លងកាត់ពេលវេលាជាច្រើន និងបានលះបង់គ្រប់យ៉ាងសម្រាប់ក្រុម។ ខ្ញុំតែងតែការពារអាវពណ៌លឿងដោយអស់ពីចិត្ត ប៉ុន្តែខ្ញុំមិនគិតថាចង់បន្តទៀតទេ»។

ការផ្សាយពាណិជ្ជកម្ម

ការលើកឡើងនេះ គឺជាការបញ្ជាក់បន្ថែមលើសម្ដីដែលលោកបាននិយាយក្រោយការបរាជ័យ 2-1 ក្រោមថ្វីជើង ន័រវេស នៅវគ្គ 16 ក្រុមចុងក្រោយ កាលពីថ្ងៃទី 5 ខែកក្កដា។ ក្នុងការប្រកួតនោះ Neymar បានប្ដូរចូលពីកៅអីបម្រុង និងស៊ុតបាល់ពិន័យ 11 ម៉ែត្រនៅម៉ោងបន្ថែម មុននិយាយទៅកាន់ទូរទស្សន៍ GE TV ថា៖

Neymar
រូបភាពដំណាង

«ខ្ញុំបានព្យាយាម… ខ្ញុំបានព្យាយាម… ហើយពេលនេះ វាបានបញ្ចប់ហើយ»។

ការផ្សាយពាណិជ្ជកម្ម

ការធ្លាក់ចេញរបស់ប្រេស៊ីលនៅវគ្គ 16 ក្រុមចុងក្រោយ គឺជាលទ្ធផលអាក្រក់បំផុតរបស់ក្រុមក្នុងព្រឹត្តិការណ៍ World Cup ចាប់តាំងពីឆ្នាំ 1990 និងបន្តការរង់ចាំការឈ្នះជើងឯកពិភពលោកលើកទី 6។

ក្នុងអាជីពជាមួយក្រុមជម្រើសជាតិ Neymar បានចូលរួមប្រកួត FIFA World Cup ចំនួន 4 លើក ហើយធ្លាប់ប្រកបអាជីពជោគជ័យជាមួយក្លិប Santos, Barcelona និង Paris Saint-Germain។ ពានធំតែមួយដែលលោកឈ្នះជាមួយប្រេស៊ីល គឺ FIFA Confederations Cup 2013។

ការផ្សាយពាណិជ្ជកម្ម

Neymar បញ្ចប់អាជីពជាមួយក្រុមជម្រើសជាតិប្រេស៊ីល ដោយបង្ហាញខ្លួន 130 ប្រកួត, រកបាន 80 គ្រាប់បាល់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបាន 58 លើក ដែលជាកំណត់ត្រាមួយដ៏អស្ចារ្យក្នុងប្រវត្តិសាស្ត្របាល់ទាត់ប្រេស៊ីល។

ការផ្សាយពាណិជ្ជកម្ម