រឿងតូចតែសំខាន់! អ្នកកាន់ដៃក្នុងថ្ងៃមង្គលការ នឹងនាំសំណាង សុភមង្គលដល់ជីវិតគូរបស់អ្នក

Cover Copy
ការផ្សាយពាណិជ្ជកម្ម

ក្នុងប្រពៃណីខ្មែរ នៅថ្ងៃមង្គលការ មានមនុស្សមួយចំនួនដែលត្រូវបានជ្រើសរើសឲ្យ “កាន់ដៃកូនកំលោះ និងកូនក្រមុំ” ឬដើរនាំពួកគេក្នុងពិធីផ្សេងៗ។ មនុស្សទាំងនេះមិនមែនជ្រើសរើសដោយចៃដន្យទេ តែមានន័យជាអំណោយផល និងជំនឿផងដែរ។

Cover Copy
រូបភាពដំណាង

១/ តើអ្នកកាន់ដៃមានន័យអ្វី? អ្នកកាន់ដៃក្នុងថ្ងៃមង្គលការ គឺតំណាងឱ្យអ្នកនាំសំណាង និងពរជ័យល្អៗ មកជូនដល់គូស្វាមីភរិយាថ្មី ជាមនុស្សដែលមានជីវិតគ្រួសារល្អ សុខសាន្ត និងជោគជ័យ ក៏ជាអ្នកបង្ហាញផ្លូវនៃជីវិតគូថ្មីផងដែរ។

ការផ្សាយពាណិជ្ជកម្ម

២/ តើគេជ្រើសរើសអ្នកបែបណា? ភាគច្រើនគេជ្រើសរើសមនុស្សដែល មានគ្រួសាររីករាយ មានសុភមង្គល មិនមានបញ្ហាធ្ងន់ធ្ងរ ជាស្ត្រីដែលមានសំណាងល្អក្នុងជីវិត (ការងារ ឬសេដ្ឋកិច្ចល្អ) ជាមនុស្សដែលមានចរិតល្អ សុភាពរាបសារ ជាមនុស្សដែលថ្លៃថ្នូរខ្ពង់ខ្ពស់ មិនមែនជាមនុស្សដែលទើបបែកបាក់ ឬមានទុក្ខសោកខ្លាំងនោះឡើយ។

628854551_1369328198330209_3996934550819904223_n
រូបភាពដំណាង

៣/ ជំនឿតាំងពីបុរាណ ៖ ចាស់ៗតែងមានជំនឿថា បើអ្នកកាន់ដៃជាមនុស្សល្អ មានសំណាងល្អ អាចនាំឱ្យគូស្វាមីភរិយាថ្មីទទួលបានថាមពលល្អ និងរស់នៅសុខសាន្តដូចគ្នា។ តែបើជ្រើសមនុស្សមិនសមរម្យ អាចនាំឱ្យមានការព្រួយបារម្ភតាមជំនឿបុរាណនោះដែរ។

ការផ្សាយពាណិជ្ជកម្ម

៤/ សារសំខាន់៖ ជាក់ស្តែង វាជា និមិត្តរូប (symbolic) ជាងជំនឿអបិយជំនឿទាំងស្រុង។ អ្វីសំខាន់ជាងគេគឺ៖ ការយោគយល់គ្នា ការគោរព និងស្មោះត្រង់ចំពោះគ្នា ការសហការក្នុងជីវិតគូ ប្ដីប្រពន្ធចេះខិតខំប្រឹងប្រែង រួមសុខទុក្ខជាមួយគ្នា ចេះដឹងទុក្ខធុរៈគ្នាទៅវិញទៅមក៕

ការផ្សាយពាណិជ្ជកម្ម