បុរសដែលបង្ហាញអាកប្បកិរិយាទាំង ៣ ខាងក្រោមនេះមិនត្រឹមតែបង្កើតចំណាប់អារម្មណ៍មិនល្អប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យអាពាហ៍ពិពាហ៍ជួបតែបញ្ហាមិនចេះចប់!
ទីមួយ៖ បុរសមិនស្មោះត្រង់
នៅពេលអ្នកជ្រើសរើសមនុស្សដែលនិយាយកុហក ត្រូវត្រៀមខ្លួនដើម្បីទទួលបានការនិយាយកុហកម្តងហើយម្តងទៀត។ ព្រោះមនុស្សដែលចូលចិត្តកុហក នឹងគ្មានថ្ងៃស្មោះត្រង់នឹងអ្នកនោះទេ។ អាពាហ៍ពិពាហ៍ដែលរស់នៅក្នុងការបោកប្រាស់អស់រយៈពេលយូរនឹងនាំឱ្យមានជម្លោះជាច្រើន ដែលធ្វើឱ្យជីវិតគូមានតែរឿងទុក្ខសោកមិនចេះចប់។
ទីពីរ៖ បុរសកំណាញ់ជ្រុល
ប្រសិនបើបុរសពិតជាស្រឡាញ់អ្នក គាត់នឹងតែងតែមានឆន្ទៈផ្តល់ឱ្យអ្នកនូវរបស់ល្អបំផុត មិនកំរិះដាក់អ្នកនោះទេ។ ជាទូទៅ ស្ត្រីដែលមានស្នេហាច្រើនតែមានអារម្មណ៍ថាពឹងផ្អែកលើដៃគូរបស់ពួកគេ។ ដូច្នេះ នៅពេលណាត់ជួប ឬ ញ៉ាំអាហារជាមួយមិត្តប្រុសរបស់ពួកគេ ពួកគេច្រើនតែរំពឹងថាបុរសរបស់ពួកគេនឹងបង់ប្រាក់។

ទោះជាយ៉ាងណាក៏ដោយ បុរសខ្លះគិតខុសគ្នា។ ពួកគេតែងតែគិតគូរ និងមិនចង់ចំណាយលុយលើអ្នកដទៃ។ ដូច្នេះ បុរសដែលតែងតែកំណាញ់ ហើយគណនារាល់កាក់សេននឹងតែងតែផ្តល់ឱ្យស្ត្រីមិនសប្បាយចិត្ត។
ជំនួសឱ្យការខ្ជះខ្ជាយពេលវេលាលើបុរសបែបនេះ វាជាការប្រសើរក្នុងការរស់នៅដោយសន្តិភាព និងសុខស្រួលតែម្នាក់ឯង។
ទីបី៖ បុរសឆេវឆាវ
បុរសដែលឆេវឆាវ តែងតែធ្វើឱ្យស្ត្រីនៅក្បែរគាត់មានអារម្មណ៍ថប់ដង្ហើម និងមិនស្រួលក្នុងចិត្ត។
ការឆេវឆាវគឺជារឿងធម្មតា ប៉ុន្តែប្រសិនបើអ្នកឆេវឆាវជាញឹកញាប់ ហើយបាត់បង់ការគ្រប់គ្រងលើខ្លួនឯង វាគឺមិនធម្មតា ព្រោះទង្វើនេះនឹងនាំទៅរកការប្រើប្រាស់អំពើហិង្សា។
ចូរជៀសវាងបុរសដែលនិយាយមិនស្តាប់គ្នានៅពេលដែលគាត់ខឹង ព្រោះទៅថ្ងៃមុខកំហឹងទាំងនោះនឹងត្រូវបានគាត់ប្រើមកលើអ្នកជាក់ជាមិនខាន៕
" alt="" width="439" height="138">