ដំណឹងល្អមែន! នៅថ្ងៃទី៣១ ធ្នូ ២០២៥ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានប្រកាសផ្លូវការថា សេវាអ៊ីនធឺណេតល្បឿនលឿន 5G នឹងចាប់ផ្តើមដំណើរការជាផ្លូវការចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ តទៅ។

នៅដំណាក់កាលដំបូង (phase 1) សេវា 5G នឹងអាចប្រើប្រាស់បាននៅ រាជធានីភ្នំពេញ និងនៅតំបន់សំខាន់ៗក្នុងខេត្តមួយចំនួនដូចខាងក្រោម៖
- សៀមរាប
- កណ្តាល
- ស្វាយរៀង
- កំពង់ស្ពឺ
- តាកែវ
- កំពង់ចាម
- កំពង់ធំ
- ព្រៃវែង
- ក្រចេះ
- កំពង់ឆ្នាំង
- ពោធិ៍សាត់
- ព្រះសីហនុ
- ស្ទឹងត្រែង
- កំពត
ក្រោយមក នឹងពង្រីកបន្តទៅខេត្តផ្សេងទៀតទូទាំងប្រទេស។ ក្រុមហ៊ុនទូរគមនាគមន៍ធំៗទាំងបីគឺ Cellcard, Metfone និង Smart បានត្រៀមបណ្តាញរួចរាល់ហើយ។
នេះជាជំហានដ៏សំខាន់សម្រាប់កម្ពុជាក្នុងការអភិវឌ្ឍឌីជីថល ជាមួយល្បឿនអ៊ីនធឺណេតលឿនជាង 4G រាប់ដង! 🚀